មានពាក្យចចាមអារាមដែលបានចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មានប្រទេសចិន United Daily News បានផ្សាយឲ្យដឹងថា នៅខែសីហា ឬក៏ខែកញ្ញាឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Apple នឹងបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន iPhone 6S Series នៅលើទីផ្សារ។ ប្រភពដដែលបានលើកឡើងថា ពេលនេះក្រុមហ៊ុន Apple កំពុងតែមមាញឹកយ៉ាងខ្លាំងជាមួយនឹងចង្វាក់ផលិតស្មាតហ្វូនស៊េរីក្រោយមួយនេះ ដើម្បីឲ្យទាន់កាលបរិច្ឆេទក្នុងការប្រកាសចេញ និងចរាចរណ៍លក់លើទីផ្សារ។
បន្ថែមទៅលើព័ត៌មានទាំងនេះ ក៏មានពាក្យលេចលឺពីក្រុមហ៊ុន Apple ដែលបានលើកឡើងផងដែរថា ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន គឺនឹងមានលក្ខណះសម្បត្តិកាន់តែពិសេសជាងមុន ព្រោះថា ក្រុមហ៊ុនបានធ្វើការកែប្រែលើចំនុចខ្វះខាតមួយចំនួនដែលមាននៅលើស៊េរីមុន ព្រមទាំងបំពាក់បន្ថែមនូវមុខងារថ្មីៗមួយចំនួនទៀតដើម្បីឲ្យការប្រើប្រាស់កាន់តែមានលក្ខណះទំនើប។
ប៉ុន្តែ ទោះបីជាយ៉ាងណា Apple មិនទាន់បានបង្ហើបឲ្យបានដឹងពីគុណសម្បត្តិរបស់ស្មាតហ្វូនស៊េរីថ្មីក្រោយមួយនេះនៅឡើយទេ មានតែរងចាំមើលទាំងអស់គ្នាតែប៉ុណ្ណោះនៅពេលវាបង្ហាញវត្តមានឡើង៕
ប្រភពព័ត៌មាន: http://www.techradar.com/news/phone-and-communications/iphone-6s-rumored-to-launch-as-soon-as-august-1294209