ដូចអ្វីដែលបានរំពឹងទុកក្រុមហ៊ុន Oppo បានប្រកាសចេញកំពូលស្មាតហ្វូនស៊េរីថ្មីចុងក្រោយរបស់ខ្លួនជាផ្លូវការហើយនៅថ្ងៃនេះ។ ស្មាតហ្វូនទាំងទាំងពីរនោះគឺមានម៉ូដែល R7 និង R7 Plus ដែលមានការរចនារូបរាងយ៉ាងប្រណីតគួរឲ្យទាក់ទាញបំផុត។
ម៉ូដែល R7 បានកម្រាស់ស្តើង 6.3 មម, ទម្ងន់ 147 ក្រាម, អេក្រង់ប្រភេទ AMOLED 2.5 D Glass ទំហំ 5 អ៊ីង ដែលទ្រទ្រង់ការបង្ហាញរូបភាពវីដេអូ 1080p, ប្រើបន្ទះឈីប Qualcomm 615 ជាមួយនឹងអង្គគណនា octa-core 64bit, រ៉េមទំហំ 3GB, ទំហំផ្ទុកក្នុងម៉ាស៊ីន 16GB មានរន្ធដោតបន្ថែមម៉េមូរីក្រៅប្រភេទ microSD, ថ្មទំហំ 2,320 mAh។ ចំណែកម៉ូដែល R7 plus វិញគឺជាហ្វាប់ប្លេតដែលមានអេក្រង់ទំហំ 6 អ៊ីង AMOLED 2.5D Glass, ប្រើបន្ទះឈីប Qualcomm 615, អង្គគណនា octa-core 64bit, រ៉េមទំហំ 3GB ដូចគ្នា, ទំហំផ្ទុកក្នុងម៉ាស៊ីន 32 GB,ថ្មទំហំ 4,100 mAh ហើយទាំងពីរម៉ូដែលភ្ជាប់នៅបច្ចេកវិទ្យាសាកថ្ម VOOC ដែលសាកថ្មបានលឿន ព្រមទាំងបំពាក់នៅកាមេរ៉ាទំហំ 13 MP ដូចគ្នាខុសត្រង់ R7 Plus បំពាក់នូវអំពូលភ្លើងហ្វាស់ចំនួនពីរ (Dual LED Flash) និងដំណើរការដោយប្រតិបត្តិការកំនែកែប្រែថ្មី ColorOS v2.1 របស់ក្រុមហ៊ុនផ្តាល់តែម្តង។
តំណាងក្រុមហ៊ុន Oppo បានមានប្រសាសន៍ឲ្យដឹងថា សម្រាប់ស្មាតហ្វូន Oppo R7 ក្រុមហ៊ុននឹងដាក់លក់ក្នុងតម្លៃ 400 ដុល្លារ និង R7 Plus តម្លៃ 480 ដុល្លារ ដែលទាំងពីរម៉ូដែលនឹងមានដាក់លក់ក្នុងបណ្តាញលក់ទំនិញអនឡាញ JD.com ក្នុងប្រទេសចិននៅថ្ងៃស្អែកនេះបន្ទាប់ពីការប្រកាសចេញ។ បន្ទាប់មកទៀតក្រុមហ៊ុននឹងនាំចេញទៅចរាចរណ៍លក់លើទីផ្សារក្នុងបណ្តាប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុបនៅពាក់កណ្តាលខែមិថុនាខាងមុននេះ៕
ប្រភពព័ត៌មាន: http://www.gsmarena.com/oppo_r7_and_r7_plus_officially_announced-news-12332.php