LG G4 គឺជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា LG ដែលទើបប្រកាសចេញកាលពីពេលថ្មីៗនេះ។ មកទល់នឹងពេលនេះ ស្មាតហ្វូនមួយនេះ កំពុងតែចរាចរណ៍លក់លើទីផ្សារក្នុងបណ្តាប្រទេសជាច្រើននៅទូទាំងសកលលោក។
ខណះពេលនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៃអ្នកប្រើប្រាស់ក្រុមហ៊ុន LG បានបញ្ចេញស្មាតហ្វូន G4 មួយស៊េរីបន្ថែមទៀតដែលជាម៉ូដែលស៊ីមពីរ (Dual SIM) និងបានប្រកាសចេញលក់នៅលើទីផ្សារក្នុងប្រទេសមួយចំនួនរួចហើយដែរ។
ទីក្រុងដែល LG បានដាក់លក់ LG G4 Dual SIM រួមមាន ហុងកុង បានដាក់លក់នូវម៉ូដែល LG G4 ដែលមានលេខកូដ H818N និងមានតម្លៃលក់រាយប្រហែល $745, ប្រទេស ស៊ៅឌី អារ៉ាប់ប៊ិត ម៉ូដែល G4 ដែលមានលេខកូដ H818P មានតម្លៃលក់រាយប្រហែល $667, រួមនឹងប្រទេសថៃ ម៉ូដែល G4 ដែលមានលេខកូដ H818P មានតម្លៃលក់រាយប្រហែល $655 ហើយនិងប្រទេសអ៊ុយគ្រែនផងដែរ។ ហើយនៅពេលដ៏ខ្លីខាងមុខនេះក្រុមហ៊ុននឹងនាំម៉ូដែល LG G4 Dual SIM នេះចេញទៅចរាចរណ៍លក់ក្នុងទីផ្សារក្នុងបណ្តាប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោក៕
ប្រភពព័ត៌មាន: http://www.gsmarena.com/dualsim_lg_g4_launches_in_several_countries-news-12345.php