ប្រសិនបើអ្នកបានទស្សនារឿងAvengers: Age of Ultron តើអ្នកមានចាប់អារម្មណ៍ដែរទេ ថាតួអង្គក្នុងរឿង Avengers ប្រើទូរស័ព្ទម៉ាកអ្វី? សូមងាកមកមើលរូបភាពខាងក្រោមនេះ! ថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសផលិតសម្បកទូរស័ព្ទដៃ Samsung Galaxy S6/ S6 Edge ដែលមានរូបតួអង្គក្នុងរឿង Avengers ដែលកំពុងល្បីល្បាញ និងពេញនិយមបំផុតនៅលើទីផ្សារពិភពលោក។
រឿង Avenger គឺជាខ្សែភាពយន្តដ៏ល្បីល្បាញរបស់អាមេរិក ដែលបាននិងកំពុងតែដាក់បញ្ចាំងនៅកម្ពុជា កាលពីដើមខែឧសភា ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ ជាមួយគ្នានោះ នៅក្នុងឈុតចុងក្រោយនៅក្នុងរឿង Avengers បានបង្ហាញយ៉ាងច្បាស់នូវរូបរាងដ៏ស្រស់សង្ហារបស់ទូរស័ព្ទដៃ Samsung Galaxy S6/ S6 Edge ស័ក្តិសមឥតខ្ចោះ ជាមួយនឹងភាពស្រស់សង្ហា ពោរពេញដោយភាពក្លាហានរបស់តួអង្គ ដើម្បីឆ្ពោះទៅរកជោគជ័យ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung និង Marvel បានប្រកាសផ្តល់ជូនជាផ្លូវការនូវស្រោមទូរស័ព្ទដៃដ៏ស្រស់ស្អាត និងគួរឲ្យទាក់ទាញ មានដូចជារូបតួអង្គ Iron Man, Captain America, Hulk និង Thor ដែលកំពុងតែដាក់លក់នៅ លើទីផ្សារក្នុងប្រទេសជាច្រើន ក្នុងនោះ គេក៏សង្កេតឃើញមានទីផ្សារប្រទេសកម្ពុជាផងដែរ។គេហទំព័របរទេសជាច្រើនក៏បានលើកឡើងផងដែរ ជាមួយនឹងភាពអស្ចារ្យនៃ Galaxy S6 Iron Man និង ព័ត៌មានកាន់តែភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញខ្លួនជាផ្លូវការរបស់ Samsung Qi ដែលជាឧបករណ៍សាកថ្មឥតខ្សែ របស់ Galaxy S6 រចនាឡើងមានរាងដូចជាខែលរបស់តួអង្គ Captain America។
វេបសាយទាំងនោះបានអធិប្បាយទៀតថា៖ ពិតជាអស្ចារ្យខ្លាំងណាស់ដែល Galaxy S6 របស់អ្នកបានទទួលនូវ ថាមពលដ៏មហិមាដំបូងបង្អស់ពីAvengers។ ឧបករណ៍សាកថ្មដែលបានរចនារូបរាងស្តើង និងភ្លឺរលោង ជាមួយនឹង ការបញ្ចូលថ្មរបស់ ប្រព័ន្ធសាកថ្មឥតខ្សែ Qi ហើយនិងការបំពាក់ទៅដោយ LED ដែលអាចប្រើប្រាស់បាន គ្រប់ ស្ថានការណ៍។ស្រោមទូរស័ព្ទ Samsung Galaxy S6 ដែលមានរូបភាពតួអង្គវីរៈបុរស Avenger នឹងការពារទូរស័ព្ទដ៏ទំនើប របស់អ្នក។ សូមកុំមានការព្រួយបារម្ភអី! រាល់គ្រប់ស្រោមទូរស័ព្ទដ៏ អស្ចារ្យនេះនឹងមិនធ្វើទូរស័ព្ទលោកអ្នកមាន រាងក្រាស់ប៉ោងនោះទេ តែវានឹងរក្សាភាពភ្លឺ និង រូបរាងស្តើងដ៏ស្រស់ស្អាតដល់លោកអ្នក។ តើអ្នកចង់បានអ្នក ការពារដ៏អស្ចារ្យបែបនេះទេ?