no-alternative title

ពិតជាអស្ចារ្យបំផុតដែលទូរស័ព្ទ iPhone 5C អាចជួយសង្រ្គោះជីវិតបុរសម្នាក់ពីគ្រាប់កាំភ្លើង

វាជារឿងមួយដ៏កម្រហើយវាជារឿងមួយដ៏អស្ចារ្យបំផុតដែលស្មាតហ្វូនiPhone 5C របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានជួយសង្រ្គោះ ជីវិតរបស់បុរសម្នាក់ពីការបាញ់ប្រហារពីសំណាក់ក្មេងពាលក្នុងតំបន់មួយក្នុងប្រទេសអង់គ្លេស។កាលខែតុលាឆ្នាំកន្លងទៅលោក Daniel Kenn​e​dy វ័យ25ឆ្នាំដែលជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់Widnes នៃប្រទេសអង់គ្លេសបានដេញតាមបុរសម្នាក់ដែលមានឈ្មោះថាRyan Dugganវ័យ19 ឆ្នាំដែលជាមុខសញ្ញាចោរលួចប្លន់និងជាក្មេងសង្គមងងឹតប្រចាំតំបន់ Widnes។ក្រោយពីលោក Kennedy បានដេញតាមដល់ប្លុកមួយ ក្នុងតំបន់នេះក៏ត្រូវបាន Ryanវាយប្រហារមកវិញដោយប្រើកាំបិតនិងកាំភ្លើងបណ្តាលឲ្យរូបលោករងរបូសជាទម្ងន់ហើយរូបលោកក៏ត្រូវបានក្រុម ភ្នាក់ងារជួយសង្រ្គោះប្រចាំតំបន់ជួយសង្រ្គោះជីវិតបន្ទាប់ពីរូបលោកបានខំរត់គេចចេញពីការកន្លែងកើតហេតុ។ 


នៅថ្ងៃបន្ទាប់ភ្នាក់ងារសើបអង្កេតប្រចាំតំបន់បានចុះទៅដល់កន្លែងកើតហេតុហើយបានប្រមូលភ័ស្តតាងបានមួយចំនួនហើយអ្វីដែលធ្វើឲ្យភ្នាក់ងារ ទាំងសើបអង្កេតមានការភ្ញាក់ផ្អើលគឺពួកគេបានរកឃើញទូរស័ព្ទ iPhone  5C ពណ៍បៃតងរបស់ Kennedyដែលមានស្នាមផ្ទុះឆេះដោយសារ ត្រូវ គ្រាប់កាំភ្លើង។យោងទៅលើលោក Gary McIntyre ដែលជាប្រធានដឹកនាំការសើបអង្កេតមានប្រសាសន៍លើកឡើងថាជនរងគ្រោះអាចនឹងបាត់ បង់ជីវិតដោយសារគ្រាប់កាំភ្លើងប្រសិនបើគ្មានទូរស័ព្ទ iPhone មួយនេះនៅក្នុងហោប៉ៅអាវរបស់លោកនោះនេះពិតជាសំណាងណាស់ សម្រាប់ លោក Kennedy។ 

គួររំលឹងផងដែរថាកាលពីខែសីហាឆ្នាំ2012 ក៏មានហេតុការណ៍ដ៏អស្ចារ្យដូចគ្នាដែរគឺទូរស័ព្ទ Nokia X2 បានជួយសង្រ្គោះជីវិតបុរសម្នាក់ពីរគ្រាប់ កាំភ្លើងនៅក្នុងប្រទេសស៊ីរី៕

 

ប្រភពព័ត៌មាន:  http://www.phonearena.com/news/This-iPhone-5c-saved-a-man-from-a-shotgun-blast-to-the-chest_id69573

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន