ថ្មីៗនេះ ក្រុមហ៊ុន Infocus បានប្រកាសចេញកំពូលស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល M530 ដែលបំពាក់នូវកាមេរ៉ាថតរូបកម្រិត 13 MP ទាំងផ្នែកខាងមុខ និងខាងក្រោយ។ ហើយស្មាតហ្វូតកាមេរ៉ាភ្លោះ (Twin Camera) មួយនេះ ក៏ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ផងដែរសម្រាប់ទីផ្សារប្រទេសឥណ្ឌាដែលមានតម្លៃ 10,999 រ៉ូពីគឺស្មើរនឹងប្រមាណ 173 ដុល្លារអាមេរិក។
Infocus M530 បំពាក់នូវកាមេរ៉ាផ្នែកខាងក្រោយកម្រិត 13 MP OSI, Dual Tone LED flash, កញ្ចក់ Wide LEN ខ្នាត f/1.8 ភ្ជាប់ដោយបច្ចេកវិទ្យាបំលែងពន្លឺ Exmor RS sensor របស់ SONY និងកាមេរ៉ាមុខកម្រិត13 MP Autofocus។ បន្ថែមលើមុខងារកាមេរ៉ា Infocus M530 ក៏មានបំពាក់ដោយអេក្រង់កម្រិត HD ទំហំ 5.5 អ៊ីង, អង្គគណនា Octa-Core MT6595 Processor ល្បឿន 1.7GHz & 2GHz, RAM DDR3 ទំហំ2GB, ទំហំផ្ទុកស្រាប់ក្នុងម៉ាស៊ីន 16 GB មានរន្ធដោតបន្ថែមម៉េមូរីក្រៅអាចទ្រទ្រង់បាន 64 GB, ថ្មខ្នាត 3,100 mAh និងដំណើរការដោយ Android Kitkat v4.4។ ចំពោះការនាំចេញទៅដាក់លក់លើទីផ្សារបណ្តាប្រទេសនានានៅជុំវិញពិភពលោកក្រុមហ៊ុនមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេខណះពេលនេះ៕
ប្រភពព័ត៌មាន: http://gadgetstouse.com/news/infocus-m530-launch-india-price/36048