ខណះដែល Microsoft មិនទាន់បានកំនត់កាលបរិច្ចេតច្បាស់លាស់ក្នុងការប្រកាសចេញ និងដាក់អោយប្រើប្រតិបត្តិការ Windows 10 Phone ដែលជំនាន់ថ្មីចុងក្រោយរបស់ខ្លួនផងនោះ ស្រាប់តែពេលនេះ មានបណ្តាញផ្សព្វផ្សាយពាណិជ្ជកម្មមួយដែលមានឈ្មោះថា “AdDuplex” បានចុះផ្សាយឲ្យដឹងថា “ក្រុមហ៊ុន Microsoft បាននឹងកំពុងមានភាពមមាញឹកក្នុងចង្វាក់ផលិតស្មាតហ្វូនជំនាន់ថ្មីដែលស័ក្តិសមជាមួយនឹងប្រតិបត្តិការជំនាន់ទី 10 នេះ ហើយក៏ជាស្មាតហ្វូន Windows Phone ដំបូងគេបង្អស់ ដែលមានអេក្រង់ធំកម្រិត Quad-HD,1440 x 2560p ផងដែរ”។
ប្រភពពី adDuplex បានឲ្យដឹងបន្ថែមទៀតថា “ស្មាតហ្វូនស៊េរីថ្មីនេះ គឺម៉ូដែល Microsoft Lumia 940 XL ដែលមានលេខកូដ Microsoft RM-1100 ហើយក៏ជាហ្វាប់ប្លេត Windows Phone ដំបូងដែលនឹងបំពាក់នូវអេក្រង់ទំហំ 5.7 អ៊ីង, អង្គគណនា Octa-Core Processor ហើយនឹងមានកាមេរ៉ាទំហំធំរហូតដល់ទៅ 25 MP ព្រមទាំងភ្ជាប់នូវមុខងារថតរូបវីដេអូ Rear-Facing PureView Shooter ដែលអាចថតវីដេអូបានកម្រិត 4K”។
ប្រភពដដែលនេះ បានលើកឡើងទៀតថា “ ក្រៅពី Lumia 940 XL ក៏នៅមានម៉ូដែលថ្មីមួយទៀតដែរគឺ Lumia 940 ដែលមានលេខកូដ Microsoft RM-1104 និងបំពាក់នូវអេក្រង់កម្រិត Full HD 1080p ទំហំ 5.2 អ៊ីង”។ ហើយម៉ូដែលទាំងពីរនេះបាននឹងកំពុងត្រៀមខ្លួនចាប់ដៃគ្នាវាយលុកក្នុងទីផ្សារស្មាតហ្វូនក្នុងពេលដ៏ខ្លីខាងមុខនេះ៕
ប្រភពព័ត៌មាន: http://www.phonearena.com/news/Quad-HD-Windows-10-phone-possibly-the-Lumia-940-XL-confirmed-through-ad-network_id70886