OPP0 R7 គឺជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាប្រទេសចិន “OPPO Electronics Corp”។ ស្មាតហ្វូនស៊េរីថ្មីមួយនេះទើបតែត្រូវបានក្រុមហ៊ុនប្រកាសចេញកាលពីពេលកន្លងទៅថ្មីៗនេះ។ Oppo R7 មានរូបរាង និងការរចនាឡើងយ៉ាងប្រណីតព្រមទាំងភ្ជាប់មកជាមួយនូវសមត្ថភាព រួមនឹងបច្ចេកវិទ្យាប្រើប្រាស់ទំនើបហើយខ្លាំងស័ក្តិសមបំផុតសម្រាប់មនុស្សសម័យថ្មី និងមានតម្លៃសមរម្យប្រហែល $ 400 ប៉ុណ្ណោះ។ ហើយខាងក្រោមនេះគឺជាគុណសម្បត្តិដ៏ពិសេសអស្ចារ្យមួយចំនួនដែល Oppo R7 មាន…
រចនាបថដ៏ប្រណីតគ្មានគូប្រៀប
R7 រចនាឡើងជាលក្ខណះ Unibody យ៉ាងប្រណីតស័ក្តិសមបំផុតជាមួយនឹងកម្រាស់ដ៏ស្តើងត្រឹមតែ 6.3 មម ហើយតួរទាំងមូលរបស់វាផលិតឡើងពីសារធាតុអាលុយមីញ៉ុមដ៏រឹងមាំធន់រួមជាមួយនឹងកញ្ចក់ដ៏ភ្លឺរលោងនៅផ្នែកខាងមុខ។
អេក្រង់ភ្លឺច្បាស់បែបធម្មជាតិ
អេក្រង់របស់ R7 មានទំហំ 5.0 អ៊ីង AMOLED, Full HD 1080p។ បើនិយាយពីការបង្ហាញរូបភាពវីដេអូនៅលើផ្ទៃកញ្ចក់អេក្រង់របស់វាវិញគឺពិតជាធ្វើឲ្យអ្នកប្រើពេញចិត្តជាមួយនឹងគុណភាពច្បាស់ម៉ដ្ឋល្អបែបធម្មជាតិទាំងពណ៌ និងពន្លឺ។ ម្យ៉ាងទៀតកញ្ចក់អេក្រង់របស់ R7 ភ្ចាប់នូវស្រទាប់ការពារកកិតឆ្កូត 2.5D Arc Edge Screen និង Corning Gorilla Glass 3 ដូច្នេះការចុចថាច់បញ្ជាគឺមានភាពរលូន និងមានទំនុកចិត្តជានិច្ច។
កាមេរ៉ាថតរូប និងវីដេអូកម្រិតFull HD, 13MP
Oppo R7 បំពាក់ដោយកាមេរ៉ាថតរូប និងវីដេអូទំហំ 13 MP ដែលមានសមត្ថភាពខ្ពស់អាចថតវីដេអូបានកម្រិត Full HD 1080p យ៉ាងច្បាស់ដូចរូបពិតៗ។ ហើយកាមេរ៉ារបស់ R7 ក៏ភ្ចាប់មកនូវមុខងារថតរូបទំនើបដូចជា Beautify 3.0 ជាមុខងារជួយឲ្យការចាប់រូបភាពបានច្បាស់ស្រស់ស្អាតដូចរូបភាពពិតៗ និង PI 2.0+ Optimization (Pure Image) ជាមុខងារជួយបង្កើតចំនួនភិចសែល (Ultra HD 52MP) នៅពេលចាប់យករូបភាពឲ្យកាន់តែច្បាស់ល្អគ្រប់កាលះទេសះ។ កាមេរ៉ាមុខទំហំ 5.0 MP សម្រាប់ប្រើជាមួយវីដេអូខល និងថត Selfie បានយ៉ាងច្បាស់ទៀតផង។
សមត្ថភាពខ្លាំងលើពីអ្វីដែលអ្នកបានគិត
ចំពោះការប្រើប្រាស់ទូទៅគឺធានាថាគាប់ចិត្តរបស់អ្នកជាមួយនឹង OPP0 R7 ដោយសារតែម៉ូដែលថ្មីមួយនេះត្រូវបានក្រុមហ៊ុនប្រើប្រាស់បន្ទះឈីប Qualcomm ស៊េរី MSM8939 Snapdragon 615 ជាមួយនឹងអង្គគណនា Quad-core ល្បឿន 1.0 GHz Cortex-A53 & 1.5 GHz Cortex-A53 និងRAM ទំហំ 3GB។
បច្ចេកវិទ្យាសាកថ្មបានលឿនបំផុត
OPP0 R7 ភ្ជាប់ដោយថ្មប្រភេទ Li-Po ខ្នាត 2,320 mAh កាន់ភ្លើងបានយូរ។ ហើយអ្វីដែលរឹតតែពិសេសអស្ចារ្យបំផុតគឺម៉ូដែលមួយនេះភ្ជាប់ដោយបច្ចេកវិទ្យាសាកថ្មលឿនបំផុតដែលប្រើពេលតែ 30 នាទី បាន 75% និងសាក 5 នាទីអាចប្រើបាន 2 ម៉ោង។
ដំណើរការដោយប្រតិបត្តិការពីរ
អ្វីដែលរឹតតែពិសេសហើយប្លែកពីគេសម្រាប់ស្មាតហ្វូន OPP0 R7 គឺវាត្រូវបានក្រុមហ៊ុនដាក់ឲ្យដំណើរការជាមួយនឹងប្រតិបត្តិការពីរគឺ Android KitKat v4.4 របស់ Google និងColor OS 2.1 របស់ OPP0 ដែលនេះ ហើយគឺជាលក្ខណះពិសេសខុសប្លែកពីស្មាតហ្វូនទំនើបៗរបស់បណ្តាក្រុមហ៊ុនឯដទៃទៀត៕
http://www.oppo.com/en/smartphone-r7/