no-alternative title

Samsung​ នាំមុខ​គេ​ក្នុង​ការ​ចេញ​លក់​ផលិត​ស្មា​ត​ហ្វូ​ន​លើ​ទីផ្សារ​ទូ​ទាំង​ពិភពលោកក្នុងកំឡុង​ត្រីមាស​ទី​ពីរ​

​យោង​តាម​របាយការណ៍​របស់​ TrendForce​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ត្រីមាស​ទី​ពីរ​ក្នុងឆ្នាំនេះ​ ក្រុមហ៊ុន​ Samsung​ បាន​នាំមុខ​គេ​ក្នុង​ការ​ចរាចរណ៍​លក់​ផលិតផល​ស្មា​ត​ហ្វូ​ន​នៅ​ទូ​ទាំង​ពិភពលោក​ដែល​ទទួល​បាន​ចំនែក​ទីផ្សារ​សរុប​ 26.8​ %​។​ រីឯ​ក្រុមហ៊ុន​ Apple​ ឈរ​នៅ​លំដាប់​ទី​ពីរ​ដែល​មាន​ចំនែក​ទីផ្សារ​សរុប​ 16.4%​។​ TrendForce​ បាន​បញ្ចា​ក់ថា​ កំពូល​ស្មា​ត​ហ្វូ​ន​ Galaxy​ S6​ Series​ មាន​ទីផ្សារ​ល្អ​ហើយ​ទទួល​បានការ​និយម​ប្រើប្រាស់​ពី​សំណាក់​អតិថិជន​នៅ​ទូ​ទាំង​ពិភពលោក​ជាមួយនឹង​ការ​រចនា​ដ៏​វិចិត្រ​ និង​សមត្ថភាព​ប្រើ​ការ​គ្មាន​ដែន​កំនត់​។​ ចំនែក​កំពូល​ស្មា​ត​ហ្វូ​ន​ 6​ Series​ របស់​ Apple​ ក៏​ទទួល​បានការ​និយម​ប្រើប្រាស់​មិន​ចាញ់​ GS6​ Series​ របស់​ Samsung​ ប៉ុន្មាន​ដែរ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ចំនែក​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីៗ​មួយ​ចំនួន​ទៀត​ដូច​ជា​ Huawei​ ទទួល​បាន​ចំនែក​ទីផ្សារ​ 7.6​ %​ សម្រាប់​ទីផ្សារ​ពិភពលោក​ និង​ឈរ​លំដាប់​ជួរ​មុខ​គេ​ក្នុង​ប្រទេស​ចិន​ដែល​មាន​ចំនែក​ទីផ្សារ​ 18.3%​។​ ក្រុមហ៊ុន​ Xiaomi​ ទទួល​បាន​ចំនែក​ទីផ្សារ​ 5.9​ %​ និង​LG​ ទទួល​បាន​ 5.8%​ ហើយ​បណ្តា​ក្រុមហ៊ុន​ដទៃ​ទៀត​មាន​ចំនែក​ទីផ្សារ​សរុប​ 37.5%​។​ TrendForce​ បាន​ម៉ា​ន់​ប្រមាណ​ថា​ ក្នុងឆ្នាំនេះ​ការ​ចេញ​ចរាចរណ៍​លក់​ផលិតផល​ស្មា​ត​ហ្វូ​ន​ និង​ផលិតផល​បច្ចេកវិទ្យា​ទាំងឡាយ​មានការ​ធ្លាក់​ចុះបើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​។​ នោះ​ក៏​ដោយសារ​តម្រូវការ​ទីផ្សារ​របស់​អ្នក​ប្រើប្រាស់​មានការ​ធ្លាក់​ចុះ​ និង​វិស័យសេដ្ឋកិច្ច​សកល​មាន​ផល​អវិជ្ជមាន​ផង​ដែរ​៕

​ប្រភព​ព័ត៌មាន ​:​ http://www.gsmarena.com/samsung_tops_global_shipments_in_q2_2015_huawei_leads_chinese_brands-news-13164.php

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន