no-alternative title

Microsoft​ នឹង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ Lumia​ 950​ និង​ 950​ XL​ នៅ​ខែកញ្ញា​ខាង​មុខ​

​យោង​តាម​ប្រភព​ពី​ទីស្នាក់ការ​កណ្តាល​របស់​ Windows​ (Windows​ Central)​ បាន​បង្ហាញ​ព័ត៌មាន​ជាក់លាក់​មួយ​ដោយ​បាន​លើក​ឡើង​ថា​ Microsoft​ នឹង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ពីរ​ម៉ូ​ដែល​គឺ​ Microsoft​ Lumia​ 950​ ដែល​មាន​លេខ​កូដ​ម៉ូ​ដែល​ Talkman​ និង​ 950​ XL​ ដែល​មាន​លេខ​កូដ​ម៉ូ​ដែល​ Cityman​ នៅ​ក្នុង​ព្រឹត្តិការ​ IFA​ 2015​ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ 4-9​ ខែកញ្ញា​ខាង​មុខ​នេះ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​ម៉ូ​ដែល​នេះ​ត្រូវ​បាន​ផលិត​ឡើង​ពី​សារធាតុ​ប៉ូ​លី​កា​បោ​ន​ដែល​មាន​កម្រាស់​ស្តើង​ពី​ 7-8​ ម​ម​  ហើយ​ Microsoft​ ក៏​មាន​គម្រោង​ចេញ​ចរាចរណ៍​ដាក់​លក់​លើ​ទីផ្សារ​នៅ​ខែតុលា​ទៀត​ផង​។​ ស្មា​ត​ហ្វូ​ន​ Lumia​ 950​ &​ 950​ XL​ បំពាក់​ដោយ​អេ​ក្រង់​ប្រភេទ​ Quad​ HD​ OLED​ និង​មាន​កាមេរ៉ា​ផ្នែក​ខាងក្រោយ​ទំហំ​ 20MP​ និង​មុខ​ 5.0​ MP​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ជាង​នេះ​ទៅ​ទៀត​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ទាំង​ពីរ​នេះ​នឹង​បំពាក់​នូវ​មុខងារ​ iris​ scanner​ នៅ​កាមេរ៉ា​មុខ​,​ Windows​ Hello​ ដែល​ជា​មុខងារ​ថ្មី​ដែល​អនុញ្ញាត្តិ​ឲ្យ​អ្នក​ប្រើប្រាស់​ដោះ​សោរ​ទូរស័ព្ទ​ (Unlock)​ លឿង​ជាង​មួយ​វិនាទី​ និង​ Microsoft​ Continuum​ ដែល​ជា​មុខងារ​ថ្មី​ដែល​មាននៅ​លើ​ Windows​ 10​ Phone​ ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ប្តូរ​ទូរស័ព្ទ​ទៅ​ជា​កុំព្យូទ័រ​បាន​ (Minicomputer)​។​ 

​ហើយ​នៅ​ពេល​ខាង​មុខ​ Microsoft​ នឹង​ប្រកាស​ចេញ​ឧបករណ៍​ឈ្មោះ​ថា​ Optional​ docking​ station​ ដែល​មាន​លេខ​កូដ​ផលិតផល​ Munchkin​ ដែល​អាច​ភ្ជាប់​ទូរស័ព្ទ​ Windows​ Phone​ ទៅ​កាន់​កុំព្យូទ័រ​បាន​តាម​រយះ​ USB​ និង​ Display​ port​។​ ចាំ​មើល​តើ​កំពូល​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​របស់​ Microsoft​ អាច​វាយលុក​ទីផ្សារ​ និង​អាច​ផ្តួល​គូប្រជែង​ដែល​កំពុង​ចរាចរណ៍​លើ​ទីផ្សារ​បច្ចុប្បន្ន​បាន​ដែរ​ រឺ​យ៉ាង​ណ​អត់​?

​ប្រភព​ព័ត៌មាន​:​ http://www.phonearena.com/news/Microsoft-Lumia-950-Talkman-and-950-XL-Cityman-wont-be-made-out-of-metal-could-be-announced-in-September_id71879

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន