បន្ទាប់ពីស្ងប់ស្ងាត់មួយរយះទៅលើការផលិតចេញនូវទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន ពេលនេះក្រុមហ៊ុន Microsoft បានបង្ហើបចេញបន្តិចៗម្តង នូវគម្រោងចេញលកលក់នូវទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន។ Microsoft បានបញ្ជាក់ថា ខ្លួនអាចនឹងបង្ហាញចេញនូវទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនចំនួនបីម៉ូដែលផ្សេងគ្នានៅដើមឆ្នាំក្រោយនេះ ហើយមានក្តីរំពឹងទុកថានឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន ហើយទូរស័ព្ទស្មាតហ្វូនទាំងបីម៉ូដែល ដែលនឹងត្រូវចេញលក់នៅពេលខាងមុខនេះរួមមានដូចជា Lumia 550, Lumia 750 និង Lumia 850។ ហើយស្មាតហ្វូនទាំងបីនេះក៏ត្រូវបានក្រុមហ៊ុន Microsoft បង្ហាញចេញនូវលក្ខណះមួយចំនួនផងដែរដោយ:
-Lumia 550 នឹងត្រូវបំពាក់មកជាមួយអេក្រង់ទំហំ 5 អីុង ប្រើប្រាស់បន្ទះឈីបប្រភេទ Snapdragon 210 ភ្ជាប់មកជាមួយអង្គគណនា quad-core Cortex-A7 ល្បឿន 1GHz និងមាន RAM ទំហំ 1GB។ ហើយវាក៏បំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 5 MP ខាងមុខ 2MP និងមានទំហំផ្ទុកក្នុងមា៉សីុន 8GB និងមានថ្មប្រភេទ 1,905 mAh។
-Lumia 750 ក៏មានអក្រង់ទំហំ 5 អីុងដូច Lumia 550 ដែរ អាចបង្ហាញចេញកម្រិតរីសូលូហ្សិនកម្រិត 720p ប្រើប្រាស់បន្ទះឈីបប្រភេទ Snapdragon 410 ជាមួយអង្គគណនា quad-core Cortex-A53 ល្បឿន 1.2 GHz អង្គក្រាហ្វិច Adreno 306 និងមាន RAM ទំហំ 1GB ដូចគ្នាដែរ។ ចំែណកកាមេរ៉ាខាងក្រោយមានទំហំ 8MP ZEISS optics កាមេរ៉ាមុខទំហំ 5MP សម្រាប់ថត Selfie និងមានទំហំផ្ទុកក្នុងមា៉សីុនទំហំ 8GB និងមានថ្មប្រភេទ 2,650 mAh។
-ចុងក្រោយគឺ Lumia 850 ដែលត្រូវបានបំពាក់មកជាមួយអេក្រង់ 5 អីុង 768p និងមានបន្ទះឈីបប្រភេទ Snapdragon 410 អង្គគណនាមានល្បឿន 1.4GHz, RAM ទំហំ 1GB និងមានកាមេរ៉ាខាងក្រោយទំហំ 10MP ZEISS និងមានកាមេរ៉ាមុខទំហំ 5MP មានទំហំផ្ទុកក្នុងមា៉សីុនធំជាងគេទំហំ 16GB និងមានថ្មប្រភេទ 2,650 mAh ដូច Lumia 750 ដែរ។
ហើយទូរស័ព្ទស្មាតហ្វូនទាំងបីម៉ូដែលនេះនឹងទទួលបានការដាក់ឲ្យដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Window 10 សម្រាប់ទូរស័ព្ទ មានបំពាក់នូវកញ្ចកការពារប្រភេទ Gorilla Glass 3 និងមបំពាក់នូវបច្ចេកវិទ្យា LTE សម្រាប់ដំណើរការប្រព័ន្ធអិុនធើណិតកាន់តែលឿន។ មួយវិញទៀត Microsoft ក៏នឹងរៀបចំព្រឹត្តិការ IFA Event នៅដើមខែប្រាំបូនខាងមុខនេះ តែព្រឹត្តិការនេះគឺមានការផ្តោតសំខាន់ទៅលើការវីនដូសម្រាប់ថែបប្ល៊េត និងកុំព្យួទ័រ។