no-alternative title

"Superphone" អាចនឹងចេញលក់នៅឆ្នាំ 2020

​ប្រធានបទ​ក្តៅៗ​ជា​ច្រើន​ ស្តី​អំពី​វិស័យ​ឧស្សាហកម្ម​ត្រូវ​បាន​លើកយក​មក​ពិភាក្សា​ នៅ​ឯ​កិច្ចប្រជុំ​កំពូល​ Global​ Device​ Summit​ នៅ​មុន​ថ្ងៃ​សមាជ​ទូរស័ព្ទ​ពិភពលោក​មួយ​ថ្ងៃ​ ​នៅ​ទីក្រុង​ស៊ា​ង​ហៃ​ កាលពី​ថ្ងៃ​ទី​ 14 ខែកក្កដា​ ឆ្នាំ​ 2015​ ។​ មេដឹកនាំ​ និង​អ្នកមាន​បទ​ពិសោធ​លើ​   វិស័យ​ឧ​ស្សហកម្ម​ទូរស័ព្ទ​ចល័ត​ និង​ទូរគមនាគមន៍​ជាតិ​-​អន្តរជាតិ​ជា​ច្រើន​ បាន​ចែករំលែក​គំនិត​ និង​ទស្សនៈវិស័យ​របស់​ពួក​គេ​ លើ​ការ​អភិវឌ្ឍ​ឧបករណ៍​ឆ្លាត​វៃ​ នា​ពេល​អនាគត​។​ លោក​ រី​ឆាត​ យូ​ អគ្គនាយក​ក្រុមហ៊ុន​ Huawei​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ថា​៖​ «​ទូរស័ព្ទ​ចល័ត​ជំនាន់​ក្រោយ​ ដែល​មានឈ្មោះ​ថា​ "Superphone''​ នឹង​លេច​រូបរាង​ឡើង​នៅ​ក្នុង​ឆ្នាំ​ 2020​ ព្រម​ជាមួយ​ការ​ផ្លាស់​ប្រែ​ជីវិត​ថ្មី​របស់​មនុស្សជាតិ​។​»​ លោក​បាន​បន្ត​ថា​៖​ «​ក្រុមហ៊ុន​ Huawei​ ជឿជាក់​យ៉ាង​មុតមាំ​ថា​ ទូរស័ព្ទ​ជំនាន់​ក្រោយ​ ឈ្មោះ​ "Superphone''​ នឹង​លេច​វត្ត​មាននៅ​ក្នុង​ឆ្នាំ​ 2020​ ព្រមទាំង​បើក​ទំព័រ​សករាជ​ថ្មី​ដែល​ភ្ជាប់​ទំនាក់ទំនង​រវាង​ពិភពលោក​ ទៅ​នឹង​ពិភព​ដែល​ច្នៃប្រឌិត​ថ្មី​ តាម​រយៈ​បច្ចេកវិទ្យា​ Virtual​ Reality​។​»

​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ រី​ឆាត​ យូ​ បាន​ពន្យល់​បន្ថែម​ថា​ តាម​រយៈ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​សេន​ស័​រ​ បច្ចេកវិទ្យា​សម្គាល់​វត្ថុ​ និង​ឧបករណ៍​ស្គែ​ន​ប្រភេទ​ 3D​  ទូរស័ព្ទ​ "Superphone"​ នឹង​អាច​ចាប់​យក​អារម្មណ៍​របស់​មនុស្ស​បាន​ និង​ ភ្ជាប់​ញាណ​ពិសេស​របស់​វា​ទៅ​នឹង​មនុស្ស​ វត្ថុ​ប្រើប្រាស់​ និង​បរិស្ថាន​ជុំវិញ​។​ លោក​យូ​ បាន​បន្ថែម​ថា​៖​ «​បច្ចេកវិទ្យា​នេះ​នឹង​បង្កើត​ពិភព​ច្នៃប្រឌិត​ថ្មី​មួយ​ (virtual​ reality)​ ដែល​មាន​លក្ខណៈ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ពិភព​ជាក់ស្តែង​។​ ការ​ពិត​ ឧបករណ៍​ wearable​ របស់​ Huawei​ ក៏​មាន​បញ្ចូល​ប្រព័ន្ធ​សេន​ស័​រ​មួយ​ចំនួន​រួច​ទៅ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​ ដោយ​អាច​ត្រួតពិនិត្យ​ស្ថានភាព​របស់​អតិថិជន​បាន​ ដូច​ជា​ តើ​ពួក​គេ​កំពុង​គេង​លក់​ រត់​ ឬ​កំពុង​ឡើង​ភ្នំ​ ព្រមទាំង​អាច​កត់ត្រា​ទិន្នន័យ​ បាន​យ៉ាង​ត្រឹមត្រូវ​ទៀត​ផង​។​»​  ប្រព័ន្ធ​សេន​ស័​រ​ ដែល​មាន​លក្ខណៈ​ពិសេស​ជាង​នេះ​ នឹង​បង្កើត​ឡើង​ក្នុង​ពេល​អនាគត​ ហើយ​ការ​ធ្វើ​សមាហរណកម្ម​ ឬ​រួម​បញ្ចូល​ប្រព័ន្ធ​សេន​ស័​រ​នេះ​ ទៅ​លើ​ "Superphone"​ គឺជា​ជំហាន​ថ្មី​មួយ​បន្ថែម​ទៀត​ ដើម្បី​ឆ្ពោះទៅ​កាន់​ពិភព​ច្នៃប្រឌិត​ថ្មី​ ដែល​មាន​លក្ខណៈ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ពិភពលោក​របស់​មនុស្ស​។​

​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ ដែល​នឹង​បំពាក់​លើ​ទូរស័ព្ទ​ "Superphone"​ នឹង​បង្កើត​បាន​បច្ចេកវិទ្យា​ “reality”​ មួយ​ផ្សេង​ទៀត​ ហៅ​ថា​ Internet​ of​ Things​ ។​ មាន​ន័យ​ថា​ ឧបករណ៍​ទាំងអស់​អាច​ភ្ជាប់​ការ​ទាក់ទង​គ្នា​បាន​ ហើយ​អាច​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​។​ ភាព​ឆ្លាត​វៃ​របស់​ "Superphone"​ នឹង​ភ្ជាប់​ខួរក្បាល​របស់​មនុស្ស​ ទៅ​នឹង​អាម្ម​ណ៍​របស់​ពួក​គេ​។​ បន្តិច​ម្តងៗ​ ពិភពលោក​នេះ​ នឹង​ក្លាយទៅជា​បណ្តាញ​ទំនាក់ទំនង​ដ៏​ធំ​មួយ​ដែល​ ត​ភ្ជាប់​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ ពី​មនុស្ស​ម្នាក់​ទៅ​វត្ថុ​មួយ​ និង​ពី​វត្ថុ​មួយ​ទៅ​វត្ថុ​មួយ​ផ្សេង​ទៀត​ ហើយ​ទីបំផុត​ក៏​បង្កើត​អ៊ី​ន​ធើ​ណេ​ត​ ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​វត្ថុ​ទាំងអស់​នៅ​លើ​លោក​នេះ​បាន​។​

​ទូរស័ព្ទ​ ‘Superphone’​ នឹង​អភិវឌ្ឍ​សមត្ថភាព​ភាសា​ និង​ស្វ័​យ​សិក្សា​ កត់ត្រា​ការ​ប្រែប្រួល​របស់​មនុស្ស​ និង​បរិស្ថាន​ ដើម្បី​យល់​ពី​តម្រូវការ​របស់​មនុស្ស​បាន​កាន់តែ​ប្រសើរ​។​ វា​នឹង​វិ​វ​ឌ្ឍ​ជា​បណ្តើរៗ​ ពី​ឧបករណ៍​ដែល​ជួយ​អតិថិជន​បំពេញការងារ​ ទៅ​ជា​ឧបករណ៍​ដែល​ជួយ​បំពេញការងារ​ជំនួស​អតិថិជន​ ដែល​សូ​ម្បី​តែ​ការ​បង្ហាត់បង្រៀន​ និង​ការ​ណែនាំ​ដល់​អតិថិជន​ ក៏​ឧបករណ៍​នេះ​អាច​ធ្វើ​បាន​ដែរ​។​

​ប្រសិនបើ​ព័ត៌មាន​ទាំង​អស់នេះ​ ស្តាប់​ទៅ​ប្រៀប​ដូច​ជា​ ខ្សែភាពយន្ដ​វិទ្យាសាស្ត្រ​ប្រឌិត​មួយ​លោក​ យូ​ បាន​ពន្យល់​បន្ថែម​អំពី​បច្ចេកវិទ្យា​ Augmented​ Reality​ (AR)​ និង​ Virtual​ Reality​ (VR)​ ថា​ បច្ចេកវិទ្យា​ Augmented​ Reality​ (AR)​ គឺជា​ការ​រួម​បញ្ចូល​គ្នា​នៃ​បច្ចេកវិទ្យា​ virtual​ reality​ និង​ជីវិត​ពិត​  ដែល​អាច​បង្កើត​ទិន្នន័យ​រូបភាព​ នៅ​ក្នុង​កម្មវិធី​ដែល​ចម្រុះ​ដោយ​ព័ត៌មាន​ដែល​បាន​មក​ពី​ពិភព​ជាក់ស្តែង​។​ តាម​រយៈ​បច្ចេកវិទ្យា​ AR​ អ្នក​ប្រើប្រាស់​អាច​ធ្វើ​អន្តរ​កម្ម​ជាមួយនឹង​ពិភព​សិប្បនិម្មិត​ដែល​ប្រឌិត​ឡើង​ថ្មី​នៅ​ក្នុង​ពិភព​ពិត​ និង​អាច​បែងចែក​ពិភព​ទាំង​ពីរ​ បាន​យ៉ាង​ងាយស្រួល​។​ ផ្ទុយ​ទៅ​វិញ​ បច្ចេកវិទ្យា​ Virtual​ Reality​ គឺជា​ការ​បង្កើត​ពិភព​និម្មិត​ថ្មី​មួយ​ ដែល​អ្នក​ប្រើប្រាស់​អាច​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​បាន​។​ តាម​គំនិត​ជា​រួម​ ពិភព​ថ្មី​នេះ​ គួរតែ​រចនា​ឡើង​ក្នុង​ទ្រង់ទ្រាយ​មួយ​ ដែល​អ្នក​ប្រើប្រាស់​អាច​មើលឃើញ​ពី​ការ​លំបាក​របស់​វា​ ក្នុង​ការ​បង្ហាញ​ពី​ភាព​ខុស​គ្នា​នូវ​អ្វី​ដែល​មាន​ពិត​ និង​អ្វី​ដែល​គ្រាន់តែ​ជា​ការ​ច្នៃប្រឌិត​។​

​ដោយ​បច្ចេកវិទ្យា​ Augmented​ Reality​ និង​ Virtual​ Reality​ នឹង​កើត​មាន​ឡើង​ក្នុង​ពេល​ខាង​មុខ​ ក្រុមហ៊ុន​ Huawei​ បាន​បញ្ចេញ​ធនធាន​ "Superphone"​ ឡើង​ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​នា​ពេល​អនាគត​ អំពី​ការ​ភ្ជាប់​ទំនាក់ទំនង​គ្នា​ដ៏​ឆ្លាត​វៃ​ រវាង​ពិភព​ច្នៃប្រឌិត​ និង​ពិភព​ពិត​។​ ក្នុង​នាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ឈានមុខ​គេ​ Huawei​ បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​លើ​ការ​ច្នៃប្រឌិត​ ស្រាវជ្រាវ​ និង​បង្កើត​ថ្មី​។​ ពិសេស​ក្រុមហ៊ុន​បាន​បញ្ចេញ​ធនធាន​របស់​ខ្លួន​រួច​ទៅ​ហើយ​ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ចម្បងៗ​ សម្រាប់​ទូរស័ព្ទ​ ‘Superphone’​ ។​ បច្ចេកវិទ្យា​ទាំងនោះ​រួម​មាន​ ប្រព័ន្ធ​សេន​ស័​រ​ បច្ចេកវិទ្យា​សម្គាល់​វត្ថុ​ និង​ឧបករណ៍​ស្គែ​ន​ប្រភេទ​ 3D​ រួម​ទាំង​បច្ចេកវិទ្យា​ឆ្លាត​វៃ​ជា​ច្រើន​ទៀត​ ដូច​ជា​ការ​វិភាគ​ទិន្នន័យ​ដែល​ស្មុគស្មាញ​ បច្ចេកទេស​បង្កើត​វត្ថុ​ច្នៃប្រឌិត​ដ៏​ឆ្លាត​វៃ​ និង​ប្រព័ន្ធ​តាមដាន​ហេតុការណ៍​ បច្ចេកវិទ្យា​ត​ភ្ជាប់​ទំនាក់ទំនង​ដូច​ជា​ប្រព័ន្ធ​ Internet​ of​ Things​ ឧបករណ៍​ពហុមុខ​ងារ​ (​ទំនាក់ទំនង​ រវាង​មនុស្ស​ រថយន្ត​ និង​លំនៅ​ដ្ឋា​ន​)​ បណ្តាញ​       ស្តង់ដារ​ (UMTS​ /​ LTE​ /​ WIFI)​ និង​អន្តរ​កម្ម​បច្ចេកវិទ្យា​ ដូច​ជា​ AR/VR​ 3600​ ជាដើម​។​

​នៅ​ក្នុង​សេចក្តីសន្និដ្ឋាន​បញ្ចប់​ លោក​យូ​ បាន​ថ្លែង​ថា​ ការ​ណែនាំ​អំពី​គំនិត​នៃ​ការ​បង្កើត​ទូរ​ស័​ព្ធ​ ‘Superphone’​ របស់​ក្រុមហ៊ុន​ Huawei​ គឺ​បាន​កំណត់​និយម​ន័យ​អំពី​លទ្ធភាព​គ្មាន​ដែន​កំណត់​ដែល​នាំ​យក​មក​នូវ​ ការ​សំយោគ​រវាង​មនុស្ស​ និង​សម្ភារៈ​ប្រើប្រាស់​។​ លោក​បាន​លើក​ឡើង​ទៀត​ថា​៖​ «​ទូរស័ព្ទ​ Superphone​ បង្កើត​នូវ​ការ​ធ្វើ​សមាហរណកម្ម​រួម​គ្នា​ លើ​ការ​ច្នៃប្រឌិត​ថ្មី​ ដែល​នឹង​ក្លាយ​ជាទី​ពេញ​និយម​បំផុត​ សម្រាប់​ឧបករណ៍​វៃឆ្លាត​នា​ពេល​អនាគត​ ដ្បិត​គ្រប់យ៉ាង​ត្រូវ​បាន​ត​ភ្ជាប់​ និង​មាន​ទំនាក់ទំនង​គ្នា​ រួម​ទាំង​មនុស្ស​ និង​សម្ភារៈ​ប្រើប្រាស់​ផង​ដែរ​។​ យើង​ជឿជាក់​ថា​ "Superphone"​ របស់​ Huawei​ នឹង​ដឹកនាំ​យុគសម័យ​ឧបករណ៍​ឆ្លាត​វៃ​ដ៏​អស្ចារ្យ​ឆ្ពោះទៅ​មុខជា​និច្ច​»​។​

​គូរ​រម្លឹក​ថា​ នៅ​ពាក់កណ្តាល​ឆ្នាំ​ 2015​ ក្រុមហ៊ុន​ Huawei​ នាំ​ចេញ​ ស្មា​ត​ហ្វូ​ន​សរុប​ចំនួន​ 48,2​ លាន​គ្រឿង​ ពោល​គឺ​កើនឡើង​ 39%​ ខណៈ​ដែល​តម្រូវការ​ស្មា​ត​ហ្វូ​ន​ ទូ​ទាំង​ពិភពលោក​មាន​កំណើន​ត្រឹមតែ​ 7%​ ប៉ុណ្ណោះ​នៅ​ក្នុង​រយៈពេល​ដូច​គ្នា​។​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ការ​នាំ​ចេញ​ប្រភេទ​ទំនិញ​        បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ កើនឡើង​ 70%​ ស្មើនឹង​ 31%​ នៃ​ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​សរុប​ និង​ 42,9%​ នៃ​ប្រាក់​ចំណូល​សរុប​។​ ប្រាក់​ចំណូល​នៃ​ទំនិញ​ប្រភេទ​នេះ​បង្កើន​ប្រាក់​ចំណេញ​បាន​ 38,8%​ ស្មើនឹង​ 44%​ នៃ​ប្រាក់​ចំណេញ​សរុប​។​ ក្រុមហ៊ុន​ Huawei​ បាន​បន្ត​ធ្វើ​កំណត់​ត្រា​កំណើន​អាជីវកម្ម​ ដ៏​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ពាក់កណ្តាល​ឆ្នាំ​ 2015​ ដោយ​ប្រាក់​ចំណូល​សរុប​បាន​ឈាន​ដល់​ 9,09​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ពោល​គឺ​កើនឡើង​ចំនួន​ 69%​ ។​ ប្រាក់​ចំណូល​បាន​ពី​ការ​លក់​ 32%​ នៃ​ប្រាក់​ចំណូល​សរុប​របស់​ Huawei​ Technologies​ ដែល​ជា​ក្រុមហ៊ុនមេ​ បាន​កើនឡើង​ចាប់ពី​ 24%​ នៅ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ប្រាក់​ចំណូល​របស់​ Huawei​ លើ​វិស័យ​ស្មា​ត​ហ្វូ​ន​ បាន​កើនឡើង​ដល់​ 7,23​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ពាក់កណ្តាល​ ឆ្នាំ​ 2015​ ពោល​គឺ​មាន​កំណើន​ 87%​ ។​​សូម​ចូល​ទៅ​កាន់​គេហទំព័រ​ខាងក្រោម​ ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​ស្មា​ត​ហ្វូ​ន​ Huawei: http://www.facebook.com/HuaweiDeviceCambodia

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន