no-alternative title

ពានរង្វាន់​ 27​ ត្រូវ​បាន​ Samsung​ ដ​ណ្តើ​ន​បាន​ពី​កម្មវិធី​ធំ​លំដាប់​ពិភពលោក​ CANNES​ LIONS

​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ Samsung​ Electronics​ បាន​បំបែក​កំណត់​ត្រា​ថ្មី​ ក្នុង​ការ​ឈ្នះ​ បាន​ពានរង្វាន់​រហូត​ដល់​27​រង្វាន់​ ក្នុង​ចំណោម​ផលិតផល​ 20​ប្រភេទ​ នៅ​ក្នុង​ពិ​ព័ណ៌​ពាណិជ្ជកម្ម​ដ៏​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​ នោះ​គឺ​ CANNES​ LIONS​ ។​ នេះ​គឺជា​លើក​ទី​២​ហើយ​ ដែល​ក្រុមហ៊ុន​ សាម​សុង​ បាន​ទទួល​បាន​ពានរង្វាន់​ បន្ទាប់​ពី​ការ​ឈ្នះ​ពានរង្វាន់​ចំនួន​16​ រួច​មក​ហើយ​ នៅ​ឆ្នាំ​2014​។​ 

​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​មួយ​នេះ​ បាន​ទាញ​ចំណាប់អារម្មណ៍​ថ្មី​ ជាមួយនឹង​យុទ្ធនាការ​ដាក់​ បង្ហាញ​ផលិតផល​ ដែល​ជា​យុទ្ធនាការ​ផ្សាយពាណិជ្ជកម្ម​អន្តរជាតិ​ Cannes​ ដែល​បាន​ឈ្នះ​ពានរង្វាន់​សរុប​ ចំនួន​7​ កំពុង​ធ្វើ​ឲ្យ​ម៉ាក​ផលិតផល​របស់​សាម​សុង​កាន់តែ​ល្បីល្បាញ​ខ្លាំង​ឡើង​ តាម​រយៈ​ផលិតផល​បច្ចេក​ វិទ្យា​។​ យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ​ គឺជា​កត្តា​ជម្រុញ​ដើម្បី​ជួយ​មនុស្ស​ ឲ្យ​ស្វែង​ផលិតផល​តាម​តម្រូវការ​ របស់​ពួក​គេ​។​ វា​ភ្ជាប់​ទៅ​អ្នក​ប្រើប្រាស់​ ដោយ​លើកទឹកចិត្ត​ឲ្យ​ពួក​គាត់​ចែករំលែក​ពី​ក្តី​សុ​បិ​ន្ត​ និង​ គំនិត​ យោបល់​របស់​ពួក​គេ​ជាមួយ​ក្រុមហ៊ុន​សាម​សុង​។​  

រូបភាពពាណិជ្ជកម្ម
no-alternative title

Look​ At​ Me​ ដែល​ជា​កម្មវិធី​សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ ដែល​ជួយ​កុមារ​ដែល​មាន​ជម្ងឺ​កង្វះ​កំណើន​ប្រព័ន្ធ​ខួរ​ បាន​ទទួល​ពានរង្វាន់​ចំនួន​៥​ ក្នុង​នោះ​ក៏​មាន​ពានរង្វាន់​មាស​ ក្នុង​ចំណោម​ប្រភេទ​កម្មវិធី​អ៊ី​ន​ធឺ​ណែ​ត​ ផង​ ដែរ​។​ ក្រុមការងារ​ ដែល​នៅ​ពីក្រោយ​កម្មវិធី​នេះ​ ក៏​បាន​ឈ្នះ​ពានរង្វាន់​កំពូលៗ​ផ្សេង​ទៀត​ ក្នុង​នោះ​ក៏​មាន​ កម្មវិធី​ The​ One​ Show​ និង​ the​ New​ York​ Festivals​ ផង​ដែរ​។​ 

​ការ​ប្រគល់​ពានរង្វាន់​ដទៃ​ទៀត​ នៅ​ក្នុង​ Cannes​ Lions​ ឆ្នាំ​ 2015​ មាន​ដូច​ជា​កម្មវិធី​ Safety​ Truck​ ដែល​ជា​គំនិត​ថ្មី​មួយ​ ដើម្បី​ការពារ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ បាន​ឈ្នះ​ពានរង្វាន់​ ចំនួន​7​ ក្នុង​នោះ​ មាន​ពានរង្វាន់​ Titanium​ Lion​ នៅ​ក្នុង​ប្រភេទ​ Titanium​ និង​ប្រភេទ​ពាក់ព័ន្ធ​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ គំនិត​ដ៏​សំខាន់​ ក្នុង​ទិស​ដៅ​ថ្មី​មួយ​។​ Back​ Up​ Memory​ គឺជា​កម្មវិធី​ទូរស័ព្ទ​មួយ​ ដែល​ត្រូវ​បាន​រចនា​ឡើង​ ដើម្បី​ជួយ​ដល់​ឪពុក​ម្តាយ​របស់​អ្នកជម្ងឺ​ភ្លេចភ្លាំង​ បាន​ទទួល​ពានរង្វាន់​ចំនួន​3​ ក្នុង​នោះ​មាន​ពានរង្វាន់​មាស​ 1​ ក្នុង​ប្រភេទ​សុខាភិបាល​ និង​សុខុមាលភាព​។​ Hearing​ Hands​ គឺជា​សេវា​ភាសា​សញ្ញា​ សម្រាប់​អ្នក​ ដែល​មាន​កម្សោយ​ការ​ស្តាប់​ បាន​ទទួល​ពានរង្វាន់​សម្រិត​ នៅ​ក្នុង​ប្រភេទ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​។

​លោក​ Won-Pyo​ Hong​ ជា​អគ្គនាយក​ និង​ប្រធាន​ផ្នែក​ទីផ្សារ​ បាន​មាន​ប្រសាសន៍​ថា​ «​ជោគជ័យ​របស់​ យើង​ គឺជា​លទ្ធផល​នៃ​ការ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​សាម​សុង​ ដើម្បី​ភ្ជាប់​អ្នក​ប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក​ឲ្យ​ ជួយ​យើង​ក្នុង​ការ​ស្វែង​យល់​ពី​តម្រូវការ​របស់​ពួក​គាត់​។​ វា​គឺជា​ទស្សនវិស័យ​របស់​ ក្រុមហ៊ុន​ យើងខ្ញុំ​ ដែល​ មាន​បំណង​ ចង់​បង្កើន​ទំនើប​ភាព​ តាម​រយៈ​ ការ​ច្នៃប្រឌិត​ថ្មី​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​។​ ​លោក​បាន​បន្ត​ទៀត​ថា​ «​សាម​សុង​គឺជា​ម៉ាក​ផលិតផល​ ដែល​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ ជិ​វិត​រស់នៅ​របស់​មនុស្ស​ ហើយ​យុទ្ធនាការ​ដាក់​បង្ហាញ​ផលិតផល​នេះ​ នឹង​ជួយ​យើងខ្ញុំ​ ដើម្បី​ស្វែងរក​ ផលិតផល​ និង​សេវាកម្ម​ដែល​ច្នៃប្រឌិត​ថ្មីៗ​ជា​ច្រើន​។​»​ ​នេះ​ខួប​លើក​ទី​ 62​ នៃ​ពិធីបុណ្យ​តាំង​ពិ​ព័ណ៌​ ភាព​ច្នៃប្រឌិត​ លំដាប់ថ្នាក់​អន្តរជាតិ​ The​ Cannes​ Lions​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ ដោយ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជា​ច្រើន​ មក​ពី​ជាង​90​ប្រទេស​ ដែល​បង្ហាញ​ ស្នាដៃ​ជាង​4​ម៉ឺន​ ចែក​ចេញ​ជា​ 20​ ប្រភេទ​ ដែល​មាន​តាំងពី​ការ​ផ្សាយពាណិជ្ជកម្ម​ទូរទស្សន៍​ រហូត​ដល់​ សារព័ត៌មាន​ ផ្នែក​ទំនាក់ទំនង​សាធារណៈ​ និង​ទីផ្សារ​ ដោយ​ផ្ទាល់​ និង​តាម​ online​ ។​ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន