no-alternative title

ស្មា​ត​ធី​វី​ 5​ ម៉ូ​ដែល​ជាប់​ចំនាត់ថ្នាក់​ជា​ស្មា​ត​ធី​វី​ដែល​ល្អ​បំផុត​ប្រចាំ​ពាក់កណ្តាល​ឆ្នាំ​ 2015

​ស្មា​ត​ធី​វី​ (Smart​ TV)​ គឺជា​ផ្នែក​មួយ​នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប​ជឿ​លឿន​នា​ពេល​បច្ចុប្បន្ន​ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​អោយ​សង្គម​គ្រួសារ​រស់នៅ​ប្រកប​ទៅ​ដោយ​ភាព​សប្បាយ​រីក​ផង​ដែរ​។​ហើយ​បច្ចុប្បន្ន​នេះ ​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីៗ​នៅ​ទូ​ទាំង​សកលលោក​កំពុង​ប្រ​កូត​ប្រជែង​ដណ្តើម​ទីផ្សារ​គ្នា​ដោយ​បាន​ផលិត​ និង​ចេញ​ចរាចរណ៍​លក់​នូវ​សម​ត្ថិ​ផល​ទូរទស្សន៍​ប្រភេទ​ស្មា​ត​ធី​វី​ថ្មីៗ​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​។​ ខាងក្រោម​នេះ​គឺជា​ប្រភេទ​ស្មា​ត​ធី​វី​ដែល​មាន​អេ​ក្រង់​ទំហំ​ 46,​ 47​ និង​ 48​ អ៊ី​ង​ របស់​បណ្តា​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ស្មា​ត​ធី​វី​ដែល​ល្អ​បំផុត​ប្រចាំ​ពាក់កណ្តាល​ឆ្នាំ​ 2015​ នេះ​………

រូបភាពពាណិជ្ជកម្ម
no-alternative title

1.​​Samsung​ UE48JU7000T

​ជា​ផលិតផល​ស្មា​ត​ធី​វី​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ល្បី​ Samsung​។​ UE48JU7000T​ គឺជា​ស្មា​ត​ធី​វី​ប្រភេទ​ Ultra​ HD​ TV​ ដែល​បំពាក់​ដោយ​អេ​ក្រង់​ប្រភេទ​ LED​ ទំហំ​ 48​ អ៊ី​ង​ 3840​ x​ 2160p,​ ដំណើរការ​ជាមួយនឹង​ប្រតិបត្តិការ​ Tizen​ និង​មានការ​រចនា​រូបរាង​យ៉ាង​ប្រណីត​។​

2.​​Samsung​ UE48JU7500T

UE48JU7500T​ ក៏​ជា​ស្មា​ត​ធី​វី​ប្រភេទ​ Ultra​ HD​ TV​ របស់​ Samsung​ ដែរ​។​ ហើយ​ម៉ូ​ដែល​មួយ​នេះ​បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់​កោង​ប្រភេទ​ Curve​ HD​ LED​ ទំហំ​ 48​ អ៊ី​ង​ 3840​ x​ 2160p​ និង​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Tizen​។​

3.​​Philips​ 48PFT5509

​ស្មា​ត​ធី​វី​មួយ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Philips​ ធ្វើការ​រចនា​ឡើង​យ៉ាង​ប្រណីត​ដោយ​បំពាក់​នូវ​អេ​ក្រង់​ទំហំ​ 48​ អ៊ី​ង​ FHD​ LED​ 1920​ x​ 1080p​ ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ និង​ប្រើ​យូរ​ស័​រ​អ៊ី​ន​ធើ​ហ្វេ​ស​ Philips​ Smart​ TV​។​

4.​​Panasonic​ TX-47AS740

​មិន​ត្រឹង​តែ​ជា​ស្មា​ត​ធី​វី​ដែល​បង្ហាញ​រូបភាព​ធម្មតា​នោះ​ឡើយ​ Panasonic​ TX-47AS740​ ក៏​ជា​ស្មា​ត​ធី​វី​ដែល​អាច​ទ្រទ្រង់​ការ​បង្ហាញ​រូបភាព​ប្រភេទ​ 3D​ បាន​យ៉ាង​ល្អ​ទៀត​ផង​។​ TX-47AS740​ មាន​អេ​ក្រង់​ទំហំ​ 47​ អ៊ី​ង​FHD​ LED,​ 1920​ x​ 1080p​ និង​ប្រើ​យូរ​ស័​រ​អ៊ី​ន​ធើ​ហ្វេ​ស​ myHomeScreen​។​

5.​ Samsung​ UE46H7000

​ជាមួយនឹង​ការ​រចនា​រូបរាង​ដ៏​ប្រណីត​ស័ក្តិសម​ដោយ​មាន​អេ​ក្រង់​ទំហំ​ 46​ អ៊ី​ង​ FHD​ LED,​ 1920​ x​ 1080p​ និង​មាន​ស៊ុម​ព័ទ្ធ​ជុំវិញ​ដ៏​ស្តើង​ដែល​មើលទៅ​កាន់តែ​ទាក់ទាញ​។​ UE46H7000​ ដំនើរការ​ដោយ​មុខងារ​ Smart​ Hub​ រួម​នឹង​មុខងារ​ប្រើប្រាស់​មើល​លេង​កម្សាន្ត​យ៉ាងច្រើន​សម្បូរ​បែប​៕

​ប្រភព​ពី​:​ http://www.techradar.com/news/television/10-best-46-and-47-inch-tvs-in-the-world-today-696329

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន