ថ្មីៗនេះ ក្រុមហ៊ុនសាំស៊ុងបានប្រកាសចេញលក់កាសប្លូធូសស៊េរីថ្មីស៊េរី Samsung Level U ដែលអាចប្រើបានជាមួយនឹងបណ្តាស្មាតហ្វូន និងថេបប្លែតគ្រប់ម៉ូដែលទាំងអស់របស់ Samsung ដែលមានតម្លៃ $69.99 (ដាក់លក់សម្រាប់ទីផ្សារសហរដ្ឋអាមេរិក)។ កាសប្លូធូសស៊េរីថ្មីនេះមានការរចនាឡើងរាងតូចយ៉ាងប្រណីត មានទម្លន់ស្រាលងាយស្រួលពាក់នៅជុំវិញក និងងាយស្រួលបត់បែន។ កាសប្លូធូសស៊េរី Level U នេះមានបួនពណ៌ គឺស ខ្មៅថ្លា ខៀវ និងពណ៌មាស។
លក្ខណះពិសេសរបស់កាសប្លូធូស Level U គឺវាភ្ចាប់នូវបច្ចេកវិទ្យាប្លូធូសv4.1, ការស្តាប់ចម្រៀងមានសម្លេងពិរោះរណ្តំមិនបែក ស្តាប់ការសន្ទនាទូរស័ព្ទមានសម្លេងលឺខ្លាំងច្បាស់ព្រោះវាមានមុខងារកាត់បន្ថយសម្លេងរំខានពីក្រៅ រួមទាំងមានថ្មកាន់ភ្លើងបានយូរដែលអាចប្រើសម្រាប់ការសន្ទនាទូរស័ព្ទបាន 11 ម៉ោង, ភ្ជាប់ចាក់តន្ត្រីស្តាប់បាន 10 ម៉ោង និងបើកទុកចោល (Stand-By) បាន 500 ម៉ោង។
ហើយខណះពេលឥលូវនេះអតិថិជនអាចរកជាវកាសប្លូធូសស៊េរីថ្មីនេះបានពីបណ្តាញលក់ទំនិញផ្ទាល់របស់ក្រុមហ៊ុន (Samsung’s Online Store) ចាប់ពីថ្ងៃប្រកាសនេះ។ ហើយសប្តាហ៍បន្ទាប់ក្រុមហ៊ុនក៏នឹងផ្តល់ជូនទៅឲ្យតំណាងអ្នកលក់រាយនៃទីផ្សារបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកយកទៅដាក់លក់បន្តផងដែរ៕
ប្រភពព័ត៌មាន : http://www.knowyourhandheld.com/news/samsung-releases-level-u-bluetooth-headset