no-alternative title

Archos​ នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បី​ម៉ូ​ដែល​នៅ​ក្នុង​ព្រឹត្តិការណ៍​ IFA​ 2015​ នាទី​ក្រុង​ប៉ែក​ឡាំង​

​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​បារាំង​ Archos​ បាន​ត្រៀម​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ចំនួន​បី​ម៉ូ​ដែល​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិ​ព័ណ៌​ផលិតផល​អេ​ឡិច​ត្រូ​និក​ IFA​ Trade​ 2015​ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខែកញ្ញា​ខាង​មុខ​នេះ​នាទី​ក្រុង​ប៉ែក​ឡាំង​។​ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ទាំង​បី​ម៉ូ​ដែល​នោះ​មាន​ដូច​ជា​ Archos​ 50​ Cesium,​ 50e​ Helium​ និង​ Archos​ Diamond​ S​។​ 

​នៅ​ក្នុង​ចំនោម​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ទាំង​បី​ម៉ូ​ដែល​នេះ​មាន​មួយ​ម៉ូ​ដែល​នឹង​ដំណើរការ​ដោយ​ Windows​ 10​ Phone​ នៅ​ពេល​ប្រតិបត្តិការ​មួយ​នេះ​ប្រកាស​ចេញ​ជា​ផ្លូវការ​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​។​ ស្មា​ត​ហ្វូ​ន​ទាំង​បី​ម៉ូ​ដែល​នេះ​សុទ្ធតែ​ភ្ជាប់​ដំណើរការ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ Dual​ SIM​ 4G​ LTE​ និង​សមត្ថភាព​ខ្លាំង​គួរសម​អាច​ប្រ​គូ​ត​ប្រជែង​ទីផ្សារ​បាន​។​ Archos​ 50​ Cesium​ នឹង​ជា​ស្មា​ត​ហ្វូ​ន​ដំបូង​របស់​ក្រុមហ៊ុន​ដែល​ដំណើរការ​ដោយ​ Windows​ 10​ Phone​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ម៉ូ​ដែល​នេះ​នឹង​បំពាក់​នូវ​អេ​ក្រង់​ទំហំ​ 5.0​ អ៊ី​ង​ HD720p,​ កាមេរ៉ា​ក្រោយ​ទំហំ​ 8.0MP​ autofocus,​ LED​ Flash,​ មុខ​ 2.0MP,​ ប្រើ​បន្ទះ​ឈី​ប​ Qualcomm​ Snapdragon​ 210-Quad-core​ 1.1GHz​ Cortex-A7,​ អង្គ​ចង​ចាំ​ 1GB​ RAM,​ អង្គ​ក្រាហ្វិក​ Adreno​ 304,​ ថ្ម​ខ្នាត​ 2,100​ mAh,​ ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ 8GB​ និង​មាន​រន្ធ​ដោត​បន្ថែម​ម៉េ​មូ​រី​ក្រៅ​។​ សម្រាប់​ Archos​ 50e​ Helium​ វិញ​នឹង​ដំណើរការ​ជាមួយ​ Android​ 5.1​ Lollipop​ និង​មាន​លក្ខ​ណះ​សម្បត្តិ​ និង​សមត្ថភាព​ប្រើ​ការ​ទូទៅ​ដូច​គ្នា​ទៅ​នឹង​ Archor​ 50​ Cesium​ ដែរ​។​ 

 

​ចំពោះ​ Archor​ Diamond​ S​ នឹង​ដំណើរការ​ដោយ​ Android​ 5.1​ Lollipop,​ មាន​អេ​ក្រង់​ទំហំ​ 5.0​ អ៊ី​ង​ HD720p-Gorilla​ Glass3,​ បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​ទំហំ​ 16​ MP​ autofocus,​ LED​ flash​ និង​មុខ​ 8.0​ MP​ Selfie​ Shooter​។​ ប្រើប្រាស់​បន្ទះ​ឈី​ប​ MediaTek​ MT6753​ SoC,​ អង្គ​គណនា​ 8​ គ្រាប់​ Octa-Core​ 1.5​ GHz,​ អង្គ​ចង​ចាំ​ 2GB​ RAM,​ ថ្ម​ខ្នាត​ 2,300​ mAh,​ ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ 16​ GB​ និង​អាច​ដាក់​បន្ថែម​ម៉េ​មូ​រី​ក្រៅ​បាន​ផង​ដែរ​។​ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ទាំង​បី​ម៉ូ​ដែល​នេះ​ក្រុមហ៊ុន​នឹង​ចេញ​ចរាចរណ៍​វាយលុក​ទីផ្សារ​នៅ​ខែវិច្ឆិកា​បន្ទាប់​ពី​នាំ​ទៅ​ដាក់​បង្ហាញ​នៅ​ IFA​ Trade​។​ 

​សម្រាប់​តម្លៃ​របស់​ Archos​ 50​ Cesium​ និង​50e​ Helium​ គឺ​ប្រហែល​ £99​ ស្មើរ​នឹង​ប្រមាណ​ $153​។​ រីឯ​ Archor​ Diamond​ S​ មាន​តម្លៃ​ប្រហែល​ £159.99​ ស្មើរ​នឹង​ប្រមាណ​ $247​ តែ​ប៉ុណ្ណោះ​៕

​ប្រភព​ព័ត៌មាន​:​ http://www.gsmarena.com/archos_unveils_three_new_smartphones_one_runs_windows_10-news-13698.php

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន