no-alternative title

មុខងារ​ 8​ យ៉ាង​ដែល​ Galaxy​ Note​ 5​ ធ្វើ​បាន​តែ​ iPhone​ 6​ Plus​ បច្ចុប្បន្ន​មិន​ទាន់​អាច​ធ្វើ​បាន​

Note​ ជំនាន់​ទី​ប្រាំ​បាន​វាយលុក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ជា​ថ្មី​ម្តងទៀត​ជាមួយនឹង​ការ​ច្នៃប្រឌិត​រូបរាង​ដ៏​ប្រណីត​ និង​បំពាក់​មុខងារ​ប្រើប្រាស់​កាន់តែ​ទំនើបៗ​ជាង​មុន​។​ ចំពោះ​ Apple​ iPhone​ 6​ Plus​ វិញ​ក៏​មិន​អន់​ដែរ​ ព្រោះ​ត្រូវ​បាន​ Apple​ រចនា​ឡើង​ជាមួយនឹង​អេ​ក្រង់​ដ៏​ធំ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ Apple​។​ ប៉ុន្តែ​ទោះបីជា​សា្ម​ត​ហ្វូ​ន​ទាំង​ពីរ​នេះ​មានគុណ​សម្បត្តិ​ និង​លក្ខ​ណះ​សម្បត្តិ​សុទ្ធតែ​ខ្លាំងៗ​ដូច​គ្នា​យ៉ាងណា​ក្តី​ក៏​នូវ​មាន​ចំនុច​ខ្លះ​ខុស​គ្នា​ដែរ​។​ ដូច្នេះ​ យើងខ្ញុំ​សូម​លើកយក​មុខងារ​ 8​ ចំនុច​ដែល​ Note​ 5​ អាច​ធ្វើ​បាន​តែ​ iPhone​ 6​ Plus​ បច្ចុប្បន្ន​មិន​ទាន់​ធ្វើ​បាន​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

1-​​ប៊ិ​ច​ S​ Pen​ របស់​ Note​ 5​ មាន​មុខងារ​កាន់តែ​ពិសេស​ឆ្លាត​វៃ​:

​ ប៊ិ​ច​ S​ Pen​ ដែល​ភ្ជាប់​មក​ជាមួយនឹង​ Note​ 5​ មានគុណ​សម្បត្តិ​ដ៏​ពិសេស​គឺ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​បំពេញ​កិច្ច​ការងារ​បាន​លឿន​រហ័ស​។​ ចុច​ដើម្បី​ដក​វា​ចេញ​រួច​ចាប់ផ្តើម​សរសេរ​កំនត់ចំនាំ​ផ្សេងៗ​ដោយ​មិន​ចាំបាច់​ដោះ​សោរ​អេ​ក្រង់​,​ បើកមុខ​ងារ​ប្រើប្រាស់​មួយ​ចំនួន​នៅ​លើ​ Air​ Command,​ សរសេរ​អក្សរ​ជំនួស​ម្រាមដៃ​ដោយ​មិន​ត្រូវការ​ប្រើ​ឃី​ប៊​ត​ និង​មុខងារ​សំខាន់ៗ​ជា​ច្រើន​ទៀត​។​ ដែល​ខុស​ពី​ iPhone​ 6​ Plus​ គឺ​អាច​ប្រើ​បាន​តែ​ម្រាមដៃ​ចុច​បញ្ជា​តែ​ប៉ុណ្ណោះ​។​

2-​​មុខងារ​វាស់​ចង្វាក់បេះដូង​ Monitor​ your​ heart​ rate:​ 

​មុខងារ​មួយ​នេះ​ត្រូវ​បាន​បំពាក់​មក​រួច​ជា​ស្រេច​តែ​ម្តង​នៅ​លើ​ Note​ 5​ ដោយ​មិន​ចាំបាច់​ធ្វើការ​ទាញ​យក​ ហើយ​ការ​ប្រើប្រាស់​ក៏​មាន​លក្ខ​ណះ​សាមញ្ញ​ទៀត​ផង​។​ប៉ុន្តែ​សម្រាប់​ iPhone​ 6​ Plus​ វិញ​គឺ​ទាមទារ​ឲ្យ​ធ្វើការ​ទាញ​យកមុខ​ងារ​មួយ​នេះ​ពី​ក្នុង​ App​ Store​។​

3-​​មុខងារ​ Stream​ live​ video​ directly​ to​ YouTube:

​មុខងារ​ថ្មី​នេះ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ជូន​វី​ដេ​អូ​បាន​កម្រិត​ Full​ HD1080p​ ពី​កាមេរ៉ា​ក្រោយ​ Note​ 5​ ទៅ​កាន់​គណនី​ Youtube​ របស់​អ្នក​ផ្ទាល់​តែ​ម្តង​។​  ចំពោះ​ iPhone​ 6​ Plus​ អាច​ប្រើ​មុខងារ​មួយ​នេះ​បាន​លុះត្រាតែ​ដំឡើង​កម្មវិធី​ជំនួយ​ និង​មាន​អាច​បញ្ជូន​វី​ដេ​អូ​បាន​ទំហំ​តូច​តែ​ប៉ុណ្ណោះ​។​

4-​​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ Wireless​ Charging:​ 

​ Galaxy​ Note5​ អនុញ្ញាត្តិ​ឲ្យ​អ្នក​ប្រើប្រាស់​សាក​ថ្ម​ដោយ​ប្រើ​ឧបករណ៍​ Wireless​ Charger​ ផ្សេង​បាន​ក្រៅពី​របស់​វា​ផ្ទាល់​ឲ្យ​តែ​ Wireless​ Charger​ ទាំងនោះ​ផលិត​តាម​លក្ខ​ណះ​ស្តង់ដារ​។​

5-​​Screenshot​ វ៉ិ​ប​សាយ​បាន​ពេញ​មួយ​គេហទំព័រ​តែ​ម្តង​

Note​ 5​ និង​ S6​ Edge+​ អាច​ឲ្យ​លោក​អ្នក​ Screenshot​ គេហទំព័រ​មួយ​បាន​ពេញ​មួយ​ទំព័រ​តែ​ម្តង​ ព្រោះ​វា​ត្រូវ​បាន​ភ្ជាប់​ជាមួយនឹង​មុខងារ​ Scroll​ Capture​។​ ចំនែក​ iPhone​ 6​ Plus​ វិញ​អាច​ Screenshot​ បាន​តែ​ចំនុច​ដែល​អ្នក​កំពុង​មើល​តែ​ប៉ុណ្ណោះ​។​

 

6-​​មុខងារ​ Mobile​ Payment​ អាច​ប្រើ​បាន​គ្រប់ពេល​គ្រប់​ទីកន្លែង​:

Samsung​ Pay​ នឹង​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ 28​ កញ្ញា​ខាង​មុខ​នេះ​។​ ហើយ​ Galaxy​ Note5​ និង​ S6​ Edge+​ នឹង​ភ្ជាប់​មុខងារ​មួយ​នេះ​ផង​ដែរ​។​ Samsung​ Pay​ បំពាក់​នូវ​បច្ចេកវិទ្យា​ Magnetic​ Secure​ Transmission​ ដែល​មាន​លទ្ធភាព​អាច​ស្កែ​ន​ Credit​ Card​ បាន​គ្រប់​ប្រភេទ​ ដូច្នេះ​ លោក​អ្នក​អាច​ទូទាត់​ការ​ចំនាយ​ទាំងឡាយ​បាន​កាន់តែ​ងាយស្រួល​គ្រប់ពេល​គ្រប់​ទីកន្លែង​ជាមួយ​ប័ណ្ណ​គណនី​ធានា​គារ​របស់​លោក​អ្នក​តាម​រយះ​ Note5​។​ ខុស​ពី​ Apple​ Pay​ អាច​ដំណើរការ​បាន​តែ​ជាមួយនឹង​ឧបករណ៍​ដែល​មាន​បំពាក់​បន្ទះ​ NFC​ តែ​ប៉ុណ្ណោះ​។​

7-​​កញ្ចក់​អេ​ក្រង់​ជំនាន់​ចុង​ក្រោយ​ភ្លឺ​ច្បាស់​ស្រទន់​

Note5​ និង​ S6​ Edge+​  បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់​ជំនាន់​ចុង​ក្រោយ​ប្រភេទ​ Quad-HD​ Super​ AMOLED​ ដែល​មាន​លទ្ធភាព​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត​ 1440​ x​ 2560p​ និង​មាន​ដង់ស៊ីតេ​ភាព​ច្បាស់​ខ្ពស់​ 518ppi​។​ រីឯ​ iPhone​ 6​ Plus​ វិញ​បំពាក់​កញ្ចក់​អេ​ក្រង់​ដែល​អាច​ទ្រទ្រង់​ទំហំ​រូបភាព​ក្នុង​កម្រិត​ Full​ HD​ 1080p​ តែ​ប៉ុណ្ណោះ​។​

8-​​ផ្លាស់​ប្តូរ​ទិន្នន័យ​ទៅ​កាន់​កុំព្យូទ័រ​ Mac​ និង​ Windows​ តាម​រយះ​មុខងារ​ SideSync

Note5​ និង​ S6​ Edge+​ បំពាក់​មុខងារ​ SideSync​ ដែល​ជា​មុខងារ​ថ្មី​មួយ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លាស់​ប្តូរ​ទិន្នន័យ​ទៅ​វិញ​ទៅ​មករ​វាង​ទូរស័ព្ទ​ និង​កុំព្យូទ័រ​ពពួក​ Mac​ និង​Windows​។​ ហើយ​ទូរស័ព្ទ​ iPhone​ ក៏​អាច​ដំណើរការ​ជាមួយ​បាន​ដែរ​។​ 

​ទាំង​អស់នេះ​គ្រាន់តែ​ជា​ចំនុច​ខុស​គ្នា​មួយ​ចំនួន​រវាង​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​បិតា​បច្ចេកវិទ្យា​ពិភពលោក​ទាំង​ពីរ​តែ​ប៉ុណ្ណោះ​។​កា​រវិ​និ​ច្ឆ័​យ៉ាងណា​នោះ​មាន​តែ​អ្នក​ប្រើប្រាស់​ទេ​ដែល​ជា​ចៅក្រម​កាត់សេចក្តី​ និង​ការ​ស្រលាញ់​ពេល​ចិត្ត​របស់​លោក​អ្នក​ប៉ុណ្ណោះ​៕

​ ប្រភព​ព័ត៌មាន ​:​http://www.techinsider.io/samsung-galaxy-note-and-edge-versus-iphone-2015-8?utm_content=bufferc50c9&utm_medium=social&utm_source=facebook.com&utm_ campaign=buffer

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន