បើតាមពាក្យចចាមអារាមជាច្រើនបានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងប្រកាសចេញស្មាតហ្វូនស៊េរីថ្មី iPhone 6S Series នៅថ្ងៃទី 09 ខែក្រោយនេះ។ ហើយខណះពេលនេះក៏មានរបាយការណ៍ថ្មីចុងក្រោយមួយបានលើកឡើងថា ស្មាតហ្វូនស៊េរីថ្មី iPhone 6S Series ត្រូវបានក្រុមហ៊ុន Apple រចនាឡើងដោយ Upgrade ផ្នែករឹងឲ្យកាន់តែខ្លាំងជាងស៊េរីមុន។ ក្នុងរបាយការណ៍បានឲ្យដឹងទៀតថា iPhone 6S នឹងបង្កើនទំហំកាមេរ៉ាក្រោយដល់ទៅ 12 MP rear camera ដែលមានសមត្ថភាពអាចថតវីដេអូបានកម្រិត 4K (2160p) និងមុខទំហំ 5.0MP Selfie Sensor។
ប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី Apple A9 ដែលមានល្បឿនប្រតិបត្តិការលឿនរហ័សជាងជំនាន់មុន, បង្កើនទំហំអង្គចងចាំ RAM, ដំណើរការជាមួយ iOS9 និងបំពាក់នូវមុខងារ Force Touch ដែលធ្វើឲ្យការចុចថាច់បញ្ជានៅលើអេក្រង់កាន់តែមានល្បឿនលឿនរហ័សទាន់ចិត្ត។ iPhone ស៊េរីថ្មីនេះមានបួនពណ៌គឺពណ៌ប្រផេះ ទឹកប្រាក់ មាស និងពណ៌ផ្កាឈូកចាស់។ ចាំមើលថាតើ iPhone 6S Series ស៊េរីថ្មីនេះមានតម្លៃថ្លៃប៉ុណ្ណាទៅបើវាពិតជាមានគុណសម្បត្តិដូចការលើកឡើងទាំងនេះ បើ iPhone 6 Series ជំនាន់មុនមានតម្លៃថ្លៃខ្ទង់ពាន់ដុល្លារទៅហើយហ្នឹងពេលមកដល់ទីផ្សារកម្ពុជាដំបូង៕
http://www.gsmarena.com/iphone_6s_could_use_screen_as_a_flash_for_selfies_in_the_dark-news-13736.php