ក្រុមហ៊ុន Google បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចេញថេបប្លេតស៊េរីថ្មីបំផុតរបស់ខ្លួនដើម្បីប្រកូតប្រជែងជាមួយ Apple iPad Pro និង Microsoft Surface Pro ក្នុងទីផ្សារឧបករណ៍ថេបប្លេត។ ថេបប្លេតស៊េរីថ្មីរបស់ Google ដែលត្រៀមបញ្ចេញចរាចរណ៍លក់លើទីផ្សារនេះគឺម៉ូដែល Google Pixel C។ Pixel C ជាថេបប្លេតស៊េរីថ្មីដំបូងដែលត្រូវបាន Google រចនាឡើងប្រកបដោយភាពរឹងមាំ និងភាពទាក់ទាញ។ Pixel C បំពាក់នូវកញ្ចក់អេក្រង់ទំហំ 10.2” 2,560 x 1,800p (308ppi), ប្រើប្រាស់បន្ទះឈីប Nvidia Tegra X1, អង្គក្រាហ្វិកប្រភេទ Maxwell និងមានអង្គចងចាំ 3GB RAM។
ហើយអ្វីដែលកាន់តែពិសេសសម្រាប់ Google Pixel C គឺវាត្រូវបានរចនាឡើងដោយភ្ជាប់មកជាមួយនឹងឃីប៊តប្រភេទ QWERTY keyboard ដ៏ប្រណីតដែលមានគម្លាតប៊ូតុងឃីចន្លោះពី 100 ទៅ 135 ដឺក្រេ ដែលផ្តល់ភាពងាយស្រួលដាក់ម្រាមដៃវាយអត្ថបទ និងភ្ជាប់ទៅកាន់តួររបស់ Pixel C តាមរយះបច្ចេកវិទ្យាប្លូធូសជំនូសដោយការភ្ជាប់តាមរយះមុខងារ “unsightly”។ ចំនុចពិសេសមួយទៀតនៃឃីប៊តប្រភេទនេះគឺវាអាចសាកបញ្ចូលថ្មដោយស្វ័យប្រវត្តិនៅពេលលោកអ្នកបិទ Pixel C ពីលើវា (Closed Lid) និងសាកថ្មម្តងអាចកាន់ថាមពលបានពីរខែឯណោះ។ Pixel C នឹងដំណើរការដោយ Google Android ជំនាន់ថ្មី Marshmallow 6.0។
ក្រុមហ៊ុន Google បានបញ្ជាក់ឲ្យដឹងថា “Google Pixel C នឹងបញ្ចេញដាក់លក់លើទីផ្សារនារដូវវិស្សមកាលនេះតែម្តងហើយវាមានតម្លៃប្រមាណ $ 499 ដែលតម្លៃនេះមិនបានរាប់បញ្ចូលតម្លៃឃីប៊តដែលមានតម្លៃប្រមាណ $149 នោះទេ”។ អីយ៉ាស… ចាំមើលថាតើថេបប្លេត Google Pixel C អាចផ្តួល Apple iPad Pro និង Microsoft Surface Pro បានដែលឬអត់លើទីផ្សារថេបប្លេត?
ប្រភពព័ត៌មាន: http://www.techspot.com/news/62277-google-pixel-c-compete-ipad-pro-surface-pro.html