no-alternative title

ក្រុមហ៊ុនបចេ្ចកវិទ្យារបស់ជប៉ុន SHARP បានត្រៀមបញ្ចេញស្មាតហ្វូនស៊េរីថ្មីចំនួនបីម៉ូដែល

ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុន Sharp បានត្រៀមខ្លួនបង្ហាញចេញស្មាតហ្វូនស៊េរីថ្មីចំនួនបីម៉ូដែលសម្រាប់បំពេញតម្រូវការនៃអ្នកប្រើប្រាស់ និងដើម្បីប្រកូតប្រជែងទីផ្សារស្មាតហ្វូនដ៏ពេញនិយមក្នុងពេលបច្ចុប្បន្ននេះ។ ស្មាតហ្វូតស៊េរីថ្មីទាំងបីម៉ូដែលរបស់ Sharp មានម៉ូដែល Sharp Aquos Zeta SH-01H, Aquos Compact SH-02H និង  Sharp Aquos Compact ដែលមានស្លាកសញ្ញា Disney។ ស្មាតហ្វូនទាំងបីម៉ូដែលនេះគឺត្រូវបានក្រុមហ៊ុនបំពាក់ដោយបន្ទះឈីបរបស់ Qualcomm ប្រភេទ Snapdragon 808 ដែលមានអង្គគណនាប្រភេទ hexa-core 1.8GHz និងអង្គក្រាហ្វិក Adreno418។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Sharp Aquos Zeta SH-01H មានកម្រាស់ស្តើងត្រឹមតែ 7.9មម,បំពាក់កញ្ចក់អេក្រង់ថាច់ស្រ្គីន IGZO  Gorilla Glass 4 ទំហំ 5.3” FDH-1080p កម្រិតដង់ស៊ីតេភាពម្ឋ៉ដលើផ្ទៃអេក្រង់ 416ppi, កាមេរ៉ាក្រោយ 13.1MP, មុខ 8.0MP, អង្គចងចាំ 3GB RAM, ទំហំម៉េមូរីក្នុងម៉ាស៊ីន 32GB,ថ្មខ្នាត 3,100mAh, ដំណើរការដោយ Android 5.1 Lollipop, បំពាក់បច្ចេកវិទ្យាការពារទឹក IP55/58, បច្ចេកវិទ្យាសំគាល់ក្រយ៉ៅម្រាមដៃ, ប្លូធូស 4.1 និងទ្រទ្រង់ជាមួយប្រព័ន្ធបច្ចេកវិទ្យា 4G LTE។ Aquos Zeta SH-01H នឹងប្រកាសចេញចរាចរណ៍លក់លើទីផ្សារនៅខែវិច្ឆិកាខាងមុខនេះ។

ចំពោះម៉ូដែល Sharp Aquos Compact SH-02H ត្រូវបានក្រុមហ៊ុនរចនាឡើងដោយមានកម្រាស់ 8.9 មម, បំពាក់អេក្រង់ថាច់ស្រ្គីន IGZO ទំហំ 4.7”FHD-1080p ជាមួយកម្រិតដង់ស៊ីតេភាពម្ឋ៉ដលើផ្ទៃអេក្រង់ 469ppi, កាមេរ៉ាក្រោយទំហំ 13.1MP, មុខ5.0MP, អង្គចងចាំ 3GB RAM, ម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB, ថ្មខ្នាត 2,810 mAh, ដំណើរការដោយ Android 5.1 Lollipop, ភ្ជាប់ដោយបច្ចេកវិទ្យាការពារទឹក IP65/68, ប្លូធូស4.1 និងទ្រទ្រង់ប្រព័ន្ធបច្ចេកវិទ្យា 4G LTE ផងដែរ។ Sharp Aquos Compact SH-02H នឹងប្រកាសដាក់លក់លើទីផ្សារនៅខែតុលានេះ និងមានជម្រើសពណ៌ខ្មៅ ខៀវ ប្រផេះ និងលឿង។ 

ហើយម៉ូដែលចុងក្រោយគឺ Sharp Aquos Compact ដែលមានស្លាកសញ្ញាម៉ូដែល Disney មានលេខកូដម៉ូដែល DM-01H នឹងប្រកាសចេញដាក់លក់លើទីផ្សារនៅដើមឆ្នាំ 2016  ជាមួយនឹងជម្រើសពីរពណ៌គឺពណ៌ខៀវស្រស់ និងផ្កាឈូកស្រស់។ រីឯគុណសម្បត្តិរបស់វាគឺប្រហាក់ប្រហែកគ្នាទៅនឹងម៉ូដែល Compact SH-02H ដែរ។ ចំពោះតម្លៃនៃស្មាតហ្វូនស៊េរីថ្មីទាំងបីម៉ូដែលនេះមិនទាន់ត្រូវបានក្រុមហ៊ុន Sharp ប្រកាសឲ្យដឹងនៅឡើយទេខណះពេលនេះ៕

ប្រភពព័ត៌មាន: http://www.phonearena.com/news/Three-new-smartphones-introduced-by-Sharp-including-one-Disney-branded-model_id74255#x0FUQcu75hxoPAUX.99

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន