no-alternative title

ក្រុមហ៊ុន​ Samsung​ មាន​គម្រោង​ដាក់​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ Android​ 6.0​ Marshmallow​ ក្នុង​ពេល​ឆាប់ៗ​នេះ​

​បើ​តាម​របាយ​ការ​ណ៌​ថ្មី​មួយ​របស់​ក្រុមហ៊ុន​យក្ស​ផ្នែក​បច្ចេកវិទ្យា​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ Samsung​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បង្ហាញខ្លួន​មិន​បាន​យូរ​ប៉ុន្មាន​ ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​របស់​ Google​ គឺ​ Android​ 6.0​ Marshmallow​ ត្រូវ​បាន​ក្រុមហ៊ុន​ Samsung​ ដាក់​គម្រោង​នឹង​ធ្វើការ​អាប់​ហ្គ្រេ​ត​និង​បំពាក់​នៅ​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ប្រភេទ​ flagships​ ម៉ូ​ដែល​ថ្មី​ចុង​ក្រោ​របស់​ខ្លួន​ចំនួន​បួន​ម៉ូ​ដែល​គឺ​ Samsung​ Galaxy​ Note​ 5,​ Galaxy​ S6,​ S6​ Edge​ និង​ S6​ Edge​ Plus​ នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ផង​ដែរ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​យ៉ាងណាមិញ​ សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទាំង​បួន​ម៉ូ​ដែល​ខាងលើ​គឺ​មាន​ firmware​ ដែល​អាច​ធ្វើការ​អាប់​ហ្គ្រេ​ត​បាន​ មិនតែប៉ុណ្ណោះ​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Galaxy​ Note​ 4​ គ៏​នឹង​អាច​ទទួល​ការ​ដំឡើង​ទៅ​កាន់​កំណែប្រែ​ថ្មី​នេះ​ដែរ​។​ ជា​ការ​ពិត​ណាស់​ ក្រុមហ៊ុន​ Samsung​ បាន​នឹង​កំពុងធ្វើការ​ងារ​យ៉ាង​មមាញឹក​បំផុត​ទៅ​លើ​កំណែ​ក​ប្រែ​ថ្មី​នេះ​ ដើម្បី​ក្លាយជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​តំបូង​គេ​បាន​ទទួល​បានការ​កំណែប្រែ​ថ្មី​នេះ​ បន្ទាប់​ពី​ត្រកូល​ Nexus​ របស់​ Google​ ផ្ទាល់​តែ​ម្តង​។​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​នឹង​ទទួល​បានការ​ដំឡើង​ទៅ​កាន់​កំណែប្រែ​ថ្មី​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ នឹង​ទទួល​បាន​នូវ​គុណ​ប្រ​យ៉ោ​ជ​ន៌​ជា​ច្រើន​ ជា​ពិសេស​ការ​ដំណើរការ​និង​ការ​កម្សាន្ត​បាន​កាន់តែ​រលូន​ ក៏​ដូច​ជា​រក្សា​នូវ​អាយុកាល​នៃ​ការ​ប្រើប្រាស់​ថាមពល​ថ្ម​បាន​កាន់តែ​យូរ​ជាង​មុន​ថែម​ទៀត​ផង​៕

ប្រភពព័តមាន៖ http://en.yibada.com/articles/69731/20151001/massive-android-6-0-marshmallow-update-for-galaxy-note-5-s6-s6-edge-s6-edge-plus-planned-by-samsung-soon.htm

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន