ដោយសារតែមានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់និងអតិថិជនរបស់ខ្លួន ក្រុមហ៊ុន Samsung បានបន្តការអភិវឌ្ឈន៌លើប្រព័ន្ធបង់ប្រាក់តាមទូរស័ព្ទចល័តរបស់ខ្លួន Samsung Pay ដើម្បីផ្តល់ភាពងាយស្រួលនិងសុវត្ថិភាពខ្ពស់ក្នុងការទូទាត់សាច់ប្រាក់ផ្សេងៗ។ បន្ទាប់ពីដាក់ឲ្យប្រើប្រាស់មិនបានយូរប៉ុន្មាន មានហាងលក់ផលិតផលជាង 90% នៅទូទាំងពិភពលោក ដែលអាចប្រើប្រាស់សេវាកម្មបង់ប្រាក់តាមទូរស័ព្ទដៃ Samsung Pay ។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធសុវត្ថិភាព MST ដែលប្រើប្រាស់ជាមួយនឹងមុខងារ Samsung Pay គឺអាចប្រើប្រាស់បានគ្រប់ហាងទំនិញទាំងដែលមានការទូទាត់សាច់ប្រាក់តាមកាតឥនទាន Credit Card ដែលមានន័យ វាខុសពី Apple Pay និង Android Pay ដោយសារ Samsung Pay គឺអាចប្រើប្រាស់បានស្ទើរគ្រប់ទីកន្លែងទៅហើយ។ ពិសេសជាងនេះទៅ ក្រុមហ៊ុន Samsung ក៏នឹងផ្តល់ជូននូវកាដូពិសេស សម្រាប់អ្នកដែលប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន Samsung Galaxy Note5 ឬក៏ Samsung Galaxy S6 edge+ ដែលបានដាក់កាត Credit យ៉ាងហោចណាស់មួយជាមួយនឹងមុខងារ Samsung Pay។
មួយវិញទៀត ប្រសិនបើអ្នកចាប់ផ្តើមបើកដំណើរការមុខងារនេះ នៅលើទូរស័ព្ទម៉ូដែលផ្សេងទៀត នោះក្រុមហ៊ុន Sammy នឹងផ្តល់ជូននូវកាដូពិសេសដូចគ្នាដូចជា ស្រោមការពារ និងឆ្នាកសាកទូរស័ព្ទឥតខ្សែមួយផងដែរ ហើយការផ្តល់ជូននេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី 11 ខៃតុលាខាងមុខនេះហើយ។ គួរបញ្ជាក់ផងដែរថា មុខងារ Samsung Pay នេះ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីចុងខែសីហាកន្លងទៅ នឹងមានប្រតិបត្តិការច្រើនជាង 30 លានដុល្លារសហរដ្ឋអាមេរិច នៅក្នុងខែដំបូង និងបានដាក់ឲ្យប្រើប្រាស់នៅឯសហរដ្ឋអាេមរិចកាលពីថ្ងៃទី 28 ខែកញ្ញាកន្លងទៅនេះផងដែរ។
ហើយដើម្បីប្រើប្រាស់សេវានេះដែរ អ្នកត្រូវចូលទៅកាន់ ៉More” នៅចុងខាងលើផ្នែកខាងស្តាំនៃអេក្រង់ទូរស័ព្ទ រួចយកពាក្យ "announcements" រួចយកពាក្យ "Samsung Pay Activation Offer." សូមបញ្ជាក់ផងដែរ ពេលនេះកាត Credit ដែលអាចប្រើប្រាស់ជាមួយនឹងមុខងារ Samsung Pay បានមានដូចជា American Express, Bank of America, Citi card, or US Bank card ជាដើម។ ខាងក្រោមនេះ គឺជាវីដេអូដែលបង្ហាញនិងណែនាំអំពីការប្រើប្រាស់មុខងារ Samsung Pay :