ថ្មីៗនេះ គឺមានលេចធ្លាយចេញនូវរូបភាពរបស់ស្មាតហ្វូនជំនាន់ក្រោយ Hauwei P9 នៅលើបណ្តាញព័តមានមួយចំនួននៅតាមបប្រព័ន្ធអ៊ីនធេីណែត ដែលតាមរយះរូបភាពនោះ គឺបានបង្ហាញពីផ្នែកមួយនៃកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះ គឺមានព័ណ៌ស និងព័ណ៌មាស។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះគឺ វាមានកាមេរ៉ាពីរនៅផ្នែកខាងក្រោយ។ ហើយតាមពាក្យចចាមអារ៉ាមនេះដែរ គឺរំពឹងថា កាមេរ៉ាក្រោយនេះ គឺមានទំហំ 16 មេហ្កាភិចសែល អមមកជាមួយនូវមុខងារ OIS រួចជាស្រេច។
យោងតាមរបាយណ៍ដែលបានលេចធ្លាយខាងលើនេះ ទូរស័ព្ទស្មាតហ្វូនថ្មី Huawei P9 អាចនឹងមានអេក្រង់ទំហំ 5.2 អ៊ីង និងអាចទ្រទ្រង់រីសឹលូសិនទំហំ 1080 x1920 ភិចសែល ហើយនិងមានដង់ស៊ីតេរូបភាពកំរិត 424ppi ។ សំរាប់បន្ទះឈីបវិញ គឺវាអាចនឹងភ្ជាប់មកនូវបន្ទះឈីបផ្ទាល់ខ្លួនប្រភេទ Kirin 950 SoC ហើយបន្ទះឈីបនេះដែរ គឺនឹងអាចដាក់មកមកជាមួយនូវអង្គគណនា A72 Cortex-បួនគ្រាប់ និង Cortex-A57 ចំនួនបួនដូចគ្នា។ ចំពោះអង្គក្រាហ្វិក គឺប្រើប្រាស់នូវអង្គក្រាហ្វិក Mali-T880 GPU ។ ចំណុចមួយទៀត ដែលគេរំពឹងថា នឹងអាចទាក់ទាញទឹកចឹត្តអ្នកប្រើប្រាស់នោះគឺ Huawei P9 នឹងត្រូវបានក្រុមហ៊ុនបំពាក់នូវជាមួយ RAM ទំហំ 4GB។ Huawei P9 អាចនឹងត្រូវចាប់ផ្តើមនៅមុនពេលចុងឆ្នាំនេះ។ រង់ចាំតាមដានទាំងអស់គ្នាថាតើ វាពិតជាមានភិនភាគ និងលក្ខណះសម្បត្តិដូចការលេចធ្លាយចេញខាងលើនេះដែររឺទេ?
ប្រភពព័តមាន៖ http://www.gsmarena.com/huawei_p9_might_feature_a_dual_camera_on_its_back-news-14294.php