no-alternative title

EveryPhone​ ស្មា​ត​ហ្វូ​ន​ Windows​ 10​ Phone​ ដំបូង​ដែល​មាន​កម្រាស់​ស្តើង​បំផុត​ចេញ​លក់​ថ្ងៃនេះ​ហើយ​

​បន្ទាប់​ពី​មាន​វត្តមាន​ស្មា​ត​ហ្វូ​ន​ Katana​ 01​ រួម​នឹង​ទូរស័ព្ទ​ Windows​ 10​ Phone​ ដទៃ​ទៀត​បាន​បង្ហាញ​មុខមាត់​នៅ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន​ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​របស់​ជប៉ុន​ Yamada​ Denki​ ក៏​បាន​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដែល​មានឈ្មោះ​ថា​ EveryPhone​ ដែល​ជា​ស្មា​ត​ហ្វូ​ន​ Windows​ 10​ Phone​ ដែល​មាន​កម្រាស់​ស្តើង​ជាងគេ​បំផុត​ក្នុង​ពិភព​ទូរស័ព្ទ​ Windows​ Phone​។​ EveryPhone​ មាន​កម្រាស់​ស្តើង​ត្រឹមតែ​ 6.9​ ម​ម​ ស្តើង​ជាង​ iPhone​ 6​ Series​ និង​មាន​ទម្ងន់​ស្រាល​ត្រឹមតែ​ 138.6​ ក្រាម​តែ​ប៉ុណ្ណោះ​។​ 

​ហើយ​ជាមួយ​រូបរាង​ដ៏​ស្តើង​នេះ​ EveryPhone​ ក៏​មាន​បំពាក់​នូវ​អេ​ក្រង់​កម្រិត​ HD-720p​ ទំហំ​ 5.5​ អ៊ី​ង​,​ កាមេរ៉ា​ថតរូប​ និង​វី​ដេ​អូ​ក្រោយ​ទំហំ​ 13MP​ rear​ camera​ ព្រម​ជាមួយនឹង​អំ​ភ្លើង​ Flash​ និង​មាន​កាមេរ៉ា​មុខ​ទំហំ​ 5.0MP​ autofocus​ shooter​។​ ចំពោះ​ផ្នែក​រឹង​បំពាក់​ខាងក្នុង​វិញ​ឃើញ​ថា​ខ្លាំង​គួរសម​ក្នុង​នោះ​រួម​មាន​បន្ទះ​ឈី​ប​ Qualcomm​ Snapdragon​ 410​ SoC,​ RAM​ ទំហំ​ 2GB,​ ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 32GB​ រួម​ទាំង​មាន​រន្ធ​ដោត​បន្ថែម​ក្រៅ​ប្រភេទ​ microSD​ ហើយ​និង​មាន​ថ្ម​ខ្នាត​ 2,600​ mAh​។​ សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ​ក្រុមហ៊ុន​ Yamada​ Denki​ នឹង​ប្រកាស​ចេញ​លក់​ជា​ផ្លូវការ​នៅ​ថ្ងែ​ទី​ 28​ វិច្ឆិកា​នេះ​តែ​ម្តង​ដែល​មាន​តម្លៃ​ប្រមាណ​ 39,800​ យ៉េន​ គឺ​ស្មើរ​នឹង​ប្រមាណ​ 325​ ដុល្លារ​អា​មេ​រិ​ក​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ម្យ៉ាងវិញទៀត​អតិថិជន​ក៏​អាច​ទិញ​បង់​រំ​លោះ​ដែល​មាន​កុងត្រា​រយះ​ពេល​ 2​ ឆ្នាំ​ ដែល​មាន​តម្លៃ​ត្រឹមតែ​ 14​ ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​តាម​រយះ​បណ្តាញ​ចែកចាយ​ដូច​ជា​ LABI,​ Tecc​ Land,​ Best​ Denki,​ Tsukumo,​ Yamada​ mobile,​ Matsuyadenke​ ឬ​ក៏​ពី​បណ្តា​វ៉ិ​ប​សាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​ផ្តា​ល់​ក៏​បាន​។​ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ស​ជាង​នេះ​ទៅ​ទៀត​នោះ​ម្រា​ប់​អតិថិជន​ 3,000​ នាក់​ដំបូង​ដែល​បាន​ជាវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ​នឹង​ទទួល​បាន​ឃី​ប៊​ត​ប្លូ​ធូ​ស​មួយ​ និង​ស្គ្រី​ន​ការពារ​អេ​ក្រង់​មួយ​ដែល​សរុប​ជា​សាច់ប្រាក់​ប្រហែល​ 45​ ដុល្លារ​ថែម​ទៀត​ផង​៕

http://www.gsmarena.com/powered_by_windows_10_everyphone_is_thinnest_windows_phone_till_date-news-15224.php

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន