បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជា បើទោះបីជាការថតវិដអូ ក៏ដូចជាមធ្យោបាយផ្សព្វផ្សាយព័តមានជាលក្ខណះវីដេអូ នៅមានកំរិតយ៉ាងណាក៏ដោយ ក៏ប៉ុន្តែតំរូវការនៃគុណភាពវីដេអូនៅតែជាបញ្ហាដោយសារតែ វាមានការផលិតជាស្ប៉តពាណិជ្ជកម្ម និងថតវិដេអូឯកសារផ្សេងៗ ជាពិសេសគឺទីផ្សារដែលត្រូវធ្វើដាក់បញ្ចាំងភាពយន្តនៅក្រៅប្រទេសបានទាមទារអោយមានការផលិតភាពយន្តតាមលក្ខណះស្តង់ដារកំរិត 4K ជាហេតុធ្វើអោយផលិតករ និងCamera Man មានកង្វល់យ៉ាងខ្លាំងទៅលើកាមេរ៉ារបស់ខ្លួន។ Canon XC10 គឺជាកាមេរ៉ាថតវីដេអូស៊េរីថ្មី ដែលទើបតែនឹងបានបង្ហាញខ្លួជាផ្លូវការកាលពីថ្ងៃទី 8 ខែមេសាឆ្នាំ 2015 កន្លងទៅ។ វានឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗនេះហើយ វាក៏នឹងបញ្ចប់នូវភាពមន្ទិលសង្ស័យជាមួយនឹងការថតវីេដអូជាលក្ខណះ 4K ផងដែរ។
Canon XC10 ត្រូវបានក្រុមហ៊ុនច្នៃប្រឌិតយ៉ាងល្អឥតខ្ចោះ មានរូបរាងជាលក្ខណះ Compact ប្លែកពីម៉ូដែលមុនៗ និងមានទម្ងន់ស្រាលត្រឹមតែជាងមួយគីឡូក្រាមប៉ុណ្ណោះ ហើយនិងមានទំហំរួម 125x102x122មម។ សំរាប់ការប្រើប្រាស់វា លោកអ្នកអាចថតជាលក្ខណះ 4K, FHD 1080p និងអាចថតរូបភាពបានច្បាស់ជាមួយនឹងកាេមរ៉ាទំហំ 12 មេហ្កាភិចសែល ហើយនៅលើម៉ាស៊ីនថតនេះ គឺមានជើងសំរាប់ភ្ជាប់ External Flash ផងដែរ។ កាមេរ៉ាថ្មីនេះ គឺបានភ្ជាប់មួយនឹង Lens Kit ទំហំ 24-241 មម អាចហ្សូ៊មបែបអុបទិកខលបានចំនួន 10x និង Digital Teleconverter បានចំនួន 2x ជាពិសេសវាមាន
បច្ចេកវិទ្យា Optical Image Stabilization ដែលអាចជួយទប់ទល់នឹងភាពរំញ័របានយ៉ាងមានប្រសិទ្ធភាព។ Canon XC10 មានអេក្រង់ Touchscreen ទំហំ 3.0 អ៊ីងសំរាប់ធ្វើការបង្ហាញរូបភាព។