ទូរស័ព្ទប្រភេទបត់ (Flip Smartphone) នៅតែមានភាពពេញនិយមសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសជប៉ុន និងបណ្តាទីផ្សារប្រទេសមួយចំនួនទៀតទ្វីបអាស៊ី។ ហើយថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោករបស់កូរ៉េខាងត្បូង Samsung បានប្រកាសចេញទូរស័ព្ទប្រភេទនេះ មួយម៉ូដែលទៀតនៅទីផ្សារប្រទេសចិនសម្រាប់បំពេញតម្រូវការនៃអ្នកប្រើប្រាស់។
Clamshell W2016 ឬ Galaxy Golden 3 គឺជាស្មាតហ្វូនប្រភេទបត់ (Flip Smartphone) ដែលដំណើរការដោយ Android ស៊េរីថ្មីរបស់ Samsung ដែលមានតួររចនាឡើងពីលោហះធាតុរឹងមាំរួមជាមួយនឹងកញ្ចក់ដូចគ្នាទៅនឹងតួររបស់ Galaxy S6 Series និង Note5 អញ្ចឹងដែរ។ ជាមួយនឹងរូបរាងដ៏ប្រណីតទាក់ទាញអមដោយ ឃីប៊ត យ៉ាងស្រស់ស្អាត Galaxy Golden 3 ក៏បានបំពាក់ដោយអេក្រង់ទំហំ 3.9 អ៊ីង ចំនួនពីរ ដែលអាចបង្ហាញរូបភាពបានក្នុងកំរិត 1280x768 ភិចសែល, និងមានប្រើប្រាស់នូវបន្ទះឈីប Samsung Exynos 7420 ល្បឿន 2.1GHz, អង្គចងចាំ 3GB RAM ហើយនិងមានទំហំផ្ទុកស្រាប់ក្នុងម៉ាស៊ីន 64GB។
បន្ថែមពីលើនេះ Galaxy Golden 3 គឺមានបំពាក់នូវកាមេរ៉ាក្រោយទំហំ 16MP និងកាមេរ៉ាមុខទំហំ 5.0MPផងដែរ អ្វីដែលគួអោចាប់អារម្មណ៍នោះ គឺវាមានថ្មខ្នាត 2,000mAh និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.1.1 Lollipop និងប្រើយូរស័រអ៊ីនធើហ្វេស TouchWiz។ ហើយខណះពេលនេះដែរ ស្មាតហ្វូនបត់ (Flip Smartphone) ជំនាន់ថ្មីនេះ បានបង្ហាញរូបរាងជាផ្លូវការហើយនៅ China Mobile។ ចំពោះតម្លៃ គឺមិនទាន់ត្រូវបានប្រកាសឲ្យដឹងនៅឡើងទេ៕