no-alternative title

SONY​ ច្រានចោល​គម្រោង​ចូល​ប្រឡូក​ទីផ្សារ​បង្កើត​បន្ទះ​ឈី​ប​ទូរស័ព្ទ​ផ្ទាល់ខ្លួន​

​កាលពី​ខែ​កន្លង​ទៅ​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ SONY​ លោក​កា​ហ្សូ​ហា​យ​រ៉ៃ​បាន​មាន​ប្រសាសន៍​ថា​ប្រសិនបើ​អាជីវកម្ម​ទូរស័ព្ទ​មិន​អាច​ធ្វើ​ឲ្យ​ចំនូល​របស់​ក្រុមហ៊ុន​កើនឡើង​ក្នុង​រយះ​ពេល​ពេញ​មួយ​ឆ្នាំ​ក្រុមហ៊ុន​អាច​នឹង​ពិចារណា​លើ​គម្រោង​ផ្សេង​។​ ការ​លើក​ឡើង​បែប​នេះ​ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន​សន្និដ្ឋាន​ថា​ ក្រុមហ៊ុន​ SONY​ អាច​នឹង​លក់​អាជីវកម្ម​ទូរស័ព្ទ​របស់​ខ្លួន​ជាក់​ជា​មិន​ខាន​នៅ​ពេល​ខាង​មុខ​។​ 

​តែ​ទោះជា​យ៉ាងណា​កាលពី​ពេល​ថ្មីៗ​នេះ​ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​របស់​ចិន​ លោក​ ហា​យ​រ៉ៃ​ ដែល​បាន​កាន់​តំណែង​ជា​ប្រធាន​ និង​ជានា​យក​ប្រតិបត្តិ​ជាន់ខ្ពស់​របស់​ SONY​ តាំងពី​ឆ្នាំ​ 2012​ មក​បាន​បដិសេធ​ទៅ​នឹង​ការ​លើក​ឡើង​ទាំងនោះ​ដោយ​លោក​បាន​បញ្ជាក់​ច្បាស់​ថា​ក្រុមហ៊ុន​មិន​មាន​បំណង​លក់​អាជីវកម្ម​ទូរស័ព្ទ​របស់​ខ្លួន​នោះ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ក្រុមហ៊ុន​នៅ​តែ​ពង្រឹង​បន្ត​ការ​ផលិត​របស់​ខ្លួន​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ប៉ុន្តែ​ ក្រុមហ៊ុន​អាច​នឹង​កាត់​បន្ថយ​ការ​ចំនាយ​ខ្លះ​ដើម្បី​ស្តារ​ប្រាក់​ចំនូល​ខ្លួន​ឡើង​វិញ​។​ នៅ​ពេល​សំនួរ​សួរ​ថា​ កន្លង​មក​មាន​ពាក្យ​ច​ចាម​អារាម​លើក​ឡើង​ថា​ ក្រុមហ៊ុន​ SONY​ មាន​គម្រោង​ចូល​ទីផ្សារ​បង្កើត​បន្ទះ​ឈី​ប​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ផ្ទាល់ខ្លួន​រឺ​?​ លោក​ ហា​យ​រ៉ៃ​ បាន​បរិយាយ​ច្រានចោល​នូវ​ពាក្យ​ច​ចាម​អារាម​ទាំងនោះ​ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ SONY​ មិន​មាន​គម្រោង​ណាមួយ​ដើម្បី​ប្រឡូក​ក្នុង​ទីផ្សារ​បង្កើត​បន្ទះ​ឈី​ប​ស្មា​ត​ហ្វូ​ន​ដូចដែល​ពាក្យ​ច​ចាម​រាម​បាន​លើក​ឡើង​នោះ​ទេ​។​ 

​ដោយ​ SONY​ គ្រាន់តែ​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​ និង​រៀបចំ​រចនាសម្ព័ន្ធ​អាជីវកម្ម​ថ្មី​មួយ​ដើម្បី​កាត់​បន្ថយ​ការ​ចំនាយ​ និង​បង្កើន​ប្រាក់​ចំនូល​របស់​ក្រុមហ៊ុន​ឡើង​វិញ​តែ​ប៉ុណ្ណោះ​។​ កត់សំគាល់​បាន​ថា​រយះ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប្រតិបត្តិការ​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​ SONY​ ហាក់​មានការ​ធ្លាក់​ចុះ​ ទោះបីជា​ក្រុមហ៊ុន​បាន​ស្វះស្វែង​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មីៗ​ទំនើបៗ​របស់​ខ្លួន​ដើម្បី​ប្រ​កូត​ប្រជែង​ទីផ្សារ​យ៉ាងណា​ក៏​ដោយ​៕

http://www.gsmarena.com/sony_ceo_refutes_mobile_unit_sale_and_inhouse_chipset_rumors-news-15136.php

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន