ដោយសារឧបករណ៍បច្ចេកវិទ្យានាពេលបច្ចុប្បន្នពិសេសកុំព្យូទ័រតែម្តងបានវិវឌ្ឍន៍ឡើងកាន់តែទំនើបជាមួយនឹងផ្នែករឹង (Hardware) ដែលខ្ពស់ខ្លាំងម្លោះហើយវាធ្វើឲ្យឧបករណ៍មួយចំនួនដូចជា USB Flash Drive ជាដើមមិនអាចប្រតិបត្តិការណ៍ជាមួយវាបានដែលជាហេតុធ្វើអោយកើតមានជាបញ្ហាចោទឡើងសម្រាប់អ្នកប្រើប្រាស់។ ប៉ុន្តែទន្ទឹមនឹងបញ្ហានេះមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនក៏បានសិក្សាស្វែងយល់ពីបញ្ហាទាំងនេះផងដែរហើយក៏បានបង្កើតឧបរណ៍ថ្មីទំនើបដែលអាចប្រតិបត្តិការជាមួយឧបករណ៍ទាំងនោះបាន។
ងាកមកក្រុមហ៊ុន SONY ឯនេះវិញក៏ទើបនឹងបានបង្ហាញចេញនូវឧបករណ៍ផ្ទុកទិន្នន័យខ្នាតតូច (USB Flash Drive) ស៊េរីថ្មី CA1-Series របស់ខ្លួនដែលវាមានសមត្ថភាពអាចប្រតិបត្តិការបានជាមួយនឹងរន្ធដោត USB នៅលើកុំព្យូទ័រទាំងប្រភេទ A & C (Type-A & Type-C) ហើយវាមានទំហំផ្ទុកទិន្នន័យចាប់ពី 16GB/32GB និង64GB។ បើតាមការលើឡើងពី SONY បានឲ្យដឹងថា USB flash Drive ស៊េរីថ្មីនេះអាចទ្រទ្រង់បានជាមួយនឹងរន្ធដោត USB3.1 (Type-C) ដែលជារន្ធដោតប្រើបច្ចេកវិទ្យាថ្មីជំនាន់ទីមួយដែលអាចផ្ទេរទិន្នន័យបានយ៉ាងលឿនរហូតដល់ទៅ 130MB ក្នុងមួយវិនាទី។ លក្ខណះសម្បត្តិពិសេសបំផុតសម្រាប់ USB Flash Drive គឺអាចបផ្ទេរទិន្នន័យដែលផ្ទុកនៅលើវាដូចជារូបភាព ចម្រៀង វីដេអូជាដើមពីកុំព្យូទ័រពពួក MacBook និង Windows ទៅកាន់ឧបករណ៍ Android OS បានដោយផ្ទាល់តាមរយះបច្ចេកវិទ្យា versa។
ម្យ៉ាងទៀត USB Flash Drive ស៊េរីថ្មីរបស់ SONYនេះអាចប្រតិបត្តិការបានជាមួយនឹង Android OS, Mac OS, Windows OS និង Chromebooks ផងដែរ។ ចំពោះតម្លៃរបស់វាវិញ SONY មិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ។ ហើយ USB Flash Drive ស៊េរីថ្មីនេះក្រុមហ៊ុន SONY អាចនឹងពាំនាំទៅដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC-2016 ដែលនឹងប្រារព្ធធ្វើឡើនៅថ្ងៃទី 22 កុម្ភះ ខាងមុខនេះនៅទីក្រុងប៉ែកឡាំងប្រទេសអាល្លឺម្ម៉ង់ ព្រោះថាក្រុមហ៊ុនបានចេញលិខិតអញ្ចើញអ្នកចូលរួមរួចរាល់ហើយ៕