រំលឹងទៅដល់ព័ត៌មានដែលបានលេចលឺកាលពីថ្ងៃទី 04 ធ្នូ ឆ្នាំ 2015 បានឲ្យដឹងថា Microsoft ត្រៀមបង្ហាញវត្តមានស្មាតហ្វូន windows 10 Phone ថ្នាក់កណ្តាលមួយម៉ូដែលគឺ Lumia 850 ដែលមានឈ្មោះថា “Honjo” នៅខែកុម្ភះនេះ។ ហើយបើយោងតាមប្រភពព័ត៌មានបានលើកឡើងថាស្មាតហ្វូន Windows 10 Phone ស៊េរីថ្មីមួយនេះនឹងមានតួររចនាឡើងពីលោហះជាមួយនឹងកម្រាស់ 6.92 មម, បំពាក់អេក្រង់កម្រិត FHD (1080 x 1920px) ទំហំ 5.7”, ប្រើបន្ទះឈីបSnapdragon 617 មានអង្គគណនា 8 គ្រាប់, មានអង្គក្រាហ្វិក Adreno 405 និងភ្ជាប់នូវបច្ចេកវិទ្យាដោះសោរ Infrared Scanner នៅជិតកាមេរ៉ាខាងមុខថែមទៀតផង។
ប៉ុន្តែផ្ទុយពីព័ត៌មានដែលបានលើកឡើងទាំងនេះដោយសារតែព័ត៌មានថ្មីមួយបានឲ្យដឹងយ៉ាងជាក់ច្បាស់ថា ស្មាតហ្វូន Windows 10 Phone ដែលក្រុមហ៊ុន Microsoft គ្រោងប្រកាសចេញនេះមិនមែន Lumia 850 គឺជាម៉ូដែល Lumia 650 XL ទៅវិញទេ។ ដោយយោងទៅលើប្រភពរូបភាពមួយចំនួនដែលបានលេចចេញពីប្រទេសចិនគឺបានបង្ហាញថា ស្មាតហ្វូនមួយនេះមិនមានភ្ជាប់នូវបច្ចេកវិទ្យា Infrared Scanner នៅផ្នែកខាងមុខនោះទេគឺវាមានតែកាមេរ៉ាមួយតែប៉ុណ្ណោះ។
ចំពោះគុណសម្បត្តិរបស់វាគេឃើញមានអេក្រង់កម្រិត HD( 720 x 1280px) ទំហំ 5.4”, បំពាក់បន្ទះឈីប Snapdragon 210 SoC ជាមួយនឹងអង្គគណនា 4 គ្រាប់ប្រភេទ 32bit ARM-Cortex-A7 និងប្រើអង្គក្រាហ្វិក Adreno 304 តែប៉ុណ្ណោះ។ ហើយសម្រាប់ក្ខណះសម្បត្តលម្អិតផ្សេងៗទៀតមិនទាន់ត្រូវបានបង្ហើបឲ្យដឹងនៅឡើយទេ ដូចនេះមានតែទន្ទឹងរងចាំវត្តមានជាផ្លូវការណ៍នៃស្មាតហ្វូន Windows 10 Phone ស៊េរីថ្មីមួយនេះនៅពេលប្រកាសចេញតែប៉ុណ្ណោះ៕
http://www.phonearena.com/news/Microsoft-Lumia-850-replaced-by-the-Microsoft-Lumia-650-XL_id78081