ជម្លោះរវាងក្រុមហ៊ុនបិតាបច្ចេកវិទ្យាកំពូលពិភពលោក Apple និងSamsung បានផ្ទុះឡើងជាថ្មីម្តងទៀតជុំវិញការចម្លងរចនាបថទូរស័ព្ទស្មាតហ្វូន។ ហើយជម្លោះនេះត្រូវបានតុលាការកំពូល Supreme Court របស់អាមេរិកបានកាត់ក្តីឲ្យ Apple ជាដើមបណ្តឹងឈ្នះ និងតម្រូវឲ្យ Samsung បង់ប្រាក់ទៅឲ្យ Apple ប្រមាណ 548 លានដុល្លារអាមេរិកថែមទៀតផង។ បើគិតមកទល់នឹងពេលនេះវាមានរយះពេលជិតពីរខែមកហើយ។ ដោយកើតទុកមិនសុខចិត្តក្រុមហ៊ុន Samsung បានដាក់បណ្តឹងឧទ្ធរណ៍ទៅកាន់តុលាការដើម្បីសើរើជុំវិញការកាត់ក្តីនេះម្តងទៀត ប៉ុន្តែ ត្រូវបានក្រុមហ៊ុន Apple ស្នើរទៅកាន់តុលាការ Supreme Court មិនឲ្យទទួលយកបណ្តឹងឧទ្ធរណ៍នេះឡើយ។
Samsung បានលើកឡើងថាក្រុមហ៊ុនសុខចិត្តបង់ប្រាក់ទៅឲ្យ Apple ចំនួន 548 លានដុល្លារក្នុងបណ្តឹងប៉ាតង់លើផ្នែករចនាបថនេះ ប៉ុន្តែ ក្រុមហ៊ុនខ្លួនស្នើរឲ្យតុលាការពិនិត្យឡើងវិញជុំវិញបណ្តឹងប៉ាតង់នេះដោយសារតែតុលាការមិនបានផ្តល់សេចក្តីលម្អិតណាមួយទាក់ទងនឹងការរំលោភប៉ាតង់រចនាបថទូរស័ព្ទ និងចំនួននៃការខូចខាតរបស់ Apple ឡើយ។ ចំនែក Apple វិញបានលើកឡើងក្នុងលិខិតមួយកាលពីម្សិលមិញថា វាគ្មានហេតុផលអ្វីដែលតុលាការត្រូវសើរើរឿងក្តីនេះម្តងទៀតទេ ព្រោះថា Samsung បានទទួលស្គាល់ការកាត់សេចក្តីនេះហើយ ហើយតុលាការក៏បានពិនិត្យច្បាស់ល្អិតល្អន់ហើយដែរជុំវិញរឿងក្តីមួយនេះ ដូចនេះ Samsung ត្រូវតែជួសជុលនូវការខូចខាតនេះទៅឲ្យក្រុមហ៊ុន Apple វាជារឿងត្រឹមត្រូវតាមច្បាប់ប៉ាតង់ដែលបានកំនត់។
ជាការឆ្លើយតបទៅនឹងលិខិតស្នើររបស់ Apple ដាក់ទៅកាន់តុលាការ Samsung បានលើកឡើងថា ច្បាប់នៃការបង្កើតថ្មីត្រូវតែឈរលើមាត្រដ្ឋានច្បាស់លាស់ពិតប្រាកដដើម្បីឲ្យប្រកូតប្រជែងគ្នាមានតម្លាភាពក្នុងទីផ្សារ បើមិនដូច្នោះទេការបង្កើតថ្មីនឹងមានការថយចុះ ហើយការប្រកូតប្រជែងគ្នាក៏គ្មានតម្លាភាពដែរ ហើយវានឹងអាចធ្វើឲ្យមានផលប៉ះពាល់ផងដែរទៅដល់សេដ្ឋកិច្ចសកលនៅទូទាំងទីផ្សារសហរដ្ឋអាមេរិកថែមទៀតផង។ ដូចនេះតុលាការគួរតែមានដំណោះស្រាយល្អណាមួយឲ្យក្រុមហ៊ុនទាំងពីរប្រកូតប្រជែងគ្នាដោយស្មើភាពគ្នា។ ចឹងចាំមើលថា ម្តងនេះតើតុលាការកំពូល Supreme Court របស់អាមេរិកចាត់ការបណ្តឹងឧទ្ធរណ៍របស់ Samsung ដែរ ឬអត់?