no-alternative title

Alcatel​ OneTouch​ Fierce​ XL​ ស្មា​ត​ហ្វូ​ន​ Windows​ 10​ ដំបូង​របស់​ Alcatel​ ប្រកាស​ចេញ​លក់​ជា​ផ្លូវ​ការណ៍​មាន​តម្លៃ​ត្រឹមតែ​ 139​ ដុល្លារ​ប៉ុណ្ណោះ​

​ស្ងាត់ៗ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​របស់​បារាំង​ Alcatel​ OneTouch​ បាន​ប្រកាស​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ដំណើរការ​ដោយ​ប្រតិបត្តិការ​ Windows​ 10​ Phone​ ដំបូង​របស់​ខ្លួន​ក្នុង​តម្លៃ​ត្រឹមតែ​ 139​ ដុល្លារ​ប៉ុណ្ណោះ​។ ជាមួយ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មួយ​នេះ​មិន​ត្រូវ​បាន​លេចលឺ​ព័ត៌មាន​ស្តី​ពី​ការ​ផលិត​ឡើយ​ដោយ​គ្រាន់តែ​កាលពី​កំឡុង​ខែ​ ធ្នូ​ ឆ្នាំ​កន្លង​ទៅ​ក្រុមហ៊ុន​បណ្តាញ​ចែក​ចាញ​ T-Mobile​ របស់​អា​មេ​រិ​កបាន​បង្ហើប​ថា​ក្រុមហ៊ុន​ខ្លួន​នឹង​ទទួលយក​ស្មា​ត​ហ្វូ​ន​ Windows​ 10​ Phone​ ដំបូង​របស់​ក្រុមហ៊ុន​ Alcatel​ OneTouch​ ដាក់​លក់​ក្នុង​បណ្តាញ​វ៉ិ​ប​សាយ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។​ ហើយ​កាលពី​ថ្ងៃ​ព្រឹត្តិការណ៍​ CES-2016​ ដែល​បាន​ប្រារព្ធ​កាលពី​ខែមករា​កន្លង​ទៅ​ថ្មីៗ​នេះ​ Alcatel​ ក៏​បាន​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ជាមួយ​ Windows​ 10​ Phone​ ដំបូង​របស់​ខ្លួន​ពិតប្រាកដ​មែន​។​ ស្មា​ត​ហ្វូ​ន​ Alcatel​ OneTouch​ Fierce​ XL​ នឹង​បញ្ចេញ​ដាក់​នៅ​លើ​បណ្តាញ​វ៉ិ​ប​សាយ​ T-Mobile​ នៅ​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ​ជាមួយនឹង​តម្លៃ​ត្រឹមតែ​ 139​ ដុល្លារ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ​។​ 

OneTouch​ Fierce​ XL​ ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​ឲ្យ​ប្រើប្រាស់​ជាមួយ​ប្រតិបត្តិការ​ Window​ 10​ Phone,​ មាន​អេ​ក្រង់​កម្រិត​ HD​ ទំហំ​ 5.5”,​ បំពាក់​នូវ​បន្ទះ​ឈី​ប​ Qualcomm​ Snapdragon​ 210​ SoC​ ល្បឿន​ Quad-Core​ 1.1GHz​ Cortex-A7,​ រ៉េ​ម​ទំហំ​ 2GB,​ ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ 16GB​ អាច​ដាក់​បន្ថែម​ទំហំ​ក្រៅ​បាន​ប្រភេទ​ microSD,​ ប្រើប្រាស់​ស៊ី​ម​កាត​បាន​ពីរ​ (2G,​ 3G,​ 4G​ LTE),​ កាមេរ៉ា​ក្រោយ​ទំហំ​ 8​ មេ​ហ្គា​ភិ​ច​សែ​ល​,​ មុខ​ 2.0​ មេ​ហ្គា​ភិ​ច​សែ​ល​ និង​បំពាក់​ថ្ម​ខ្នាត​ 2,500​ mAh…​ជាដើម​។​ហើយ​សម្រាប់​ទីផ្សារ​បណ្តា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ក្រុមហ៊ុន​ Alcatel​ មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​ពី​ការ​បរិច្ឆេទ​ក្នុង​ការ​ពាំនាំ​ស្មា​ត​ហ្វូ​ន​ Windows​ 10​ Phone​ មួយ​នេះ​ទៅ​ចរាចរណ៍​លក់​នៅឡើយ​ទេ​៕

រូបភាពពាណិជ្ជកម្ម
no-alternative title

http://www.gsmarena.com/alcatel_fierce_xl_with_windows_10_to_land_at_tmobile_this_wednesday_for_139-news-16509.php

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន