no-alternative title

កំពូល​ស្មា​ត​ហ្វូ​ន​ LG​ G5​ ពិតជា​បំពាក់​បន្ទះ​ឈី​ប​ SD-820​ និង​មាន​រ៉េ​ម​ 4GB?

​កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ទី​5​ របស់​ LG​ គឺជា​ G5​ នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការណ៍​ក្នុង​ព្រឹត្តិការ​ MWC-2016​ នៅ​ថ្ងៃ​ទី​ 21​ កុ​ម្ភះ​ខាង​មុខ​ នេះ​បើ​តាម​ព័ត៌មាន​ច្បាស់ការ​ពី​ក្រុមហ៊ុន​ LG​ ផ្ទាល់​។​ ដូចនេះ​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​យើង​ទាំងអស់​គ្នា​កំពុង​ទន្ទឹង​រង​ចាំ​អស់​ពេល​ជា​យូរ​មួយ​នេះ​វា​នឹង​បង្ហាញ​រូប​ប​ង្អូ​តរាង​នៅ​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​។​ ដោយឡែក​សម្រាប់​ព័ត៌មាន​ជាក់លាក់​ពី​កំពូល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មិន​ត្រូវ​បាន​ប្រភព​ណាមួយ​បញ្ចេញ​នៅឡើយ​ទេ​ ដោយ​វា​គ្រាន់តែ​លេច​ចេញ​នូវ​ព័ត៌មាន​ច​ចាម​អារាម​នានា​ទាក់ទង​នឹង​រូបរាង​រចនាបថ​ គុណសម្បត្តិ​ រួម​នឹង​បច្ចេកវិទ្យា​មួយ​ចំនួន​របស់​វា​ប៉ុណ្ណោះ​។​ ហើយ​ខ​ណះ​ពេល​នេះ​ប្រភព​ពី​ Geekbench​ បាន​បង្ហាញ​ចេញពី​លទ្ធផល​ធ្វើតេស្ត​គំរូ​ LG​ G5​ ដោយ​បាន​បង្ហាញ​ក្នុង​ទិន្នន័យ​ថា​ G5​ ត្រូវ​បាន​ក្រុមហ៊ុន​បំពាក់​នូវ​បន្ទះ​ឈី​ប​ដែល​ខ្លាំង​ស៊េរី​ថ្មី​ចុង​ក្រោយ​របស់​ Qualcomm​ ស៊េរី​ Snapdragon​ 820​ អម​មក​ជាមួយនឹង​រ៉េ​ម​ទំហំ​ 4​ GB​ និង​ដំណើរការ​ដោយ​ Android​ Marshmallow​ 6.0.1​ ចេញពី​ប្រអប់​តែ​ម្តង​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​នៅ​ក្នុង​ទិន្នន័យ​ដដែល​បាន​បង្ហាញ​ទៀត​ថា​ LG​ G5​ មាន​លេខ​កូដ​តួរ​ LG​ F700S​ ដែល​អក្សរ​ “S”​ មាន​ន័យ​ថា​ G5​ នឹង​ភ្ជាប់​ប្រើ​ជាមួយនឹង​បណ្តាញ​សេវា​ទូរគមនាគមន៍​ SK​ Telecom​ ដែល​ជា​ក្រុមហ៊ុន​បណ្តាញ​សេវា​ដ៏​ធំ​មួយ​ក្នុង​ចំនោម​ក្រុមហ៊ុន​បណ្តាញ​សេវា​ធំៗ​បី​របស់​កូរ៉េ​ខាងត្បូង​។​ បើ​តាម​ការ​សំគាល់​កន្លង​មក​សម្រាប់​ទីផ្សារ​ស្មា​ត​ហ្វូ​ន​របស់​ LG​ ក្រុមហ៊ុន​តែងតែ​លេខ​កូដ​ផ្តើម​ដោយ​អក្សរ​ “F”​ ដើម្បី​សំគាល់​ម៉ា​ផលិតផល​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​ដោយ​ក្នុង​នោះ​ដូច​ជា​ LG​ F500​ សម្រាប់​ស្មា​ត​ហ្វូ​ន​ LG​ G4​ និង​ LG​ F600​ សម្រាប់​ស្មា​ត​ហ្វូ​ន​ LG​ V10…​ជាដើម​។​ 

​ចំនែក​ព័ត៌មាន​ច​ចាម​អារាម​មួយ​ចំនួន​ទៀត​បាន​លើ​ឡើង​ផង​ដែរ​ថា​ កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ទី​5​ LG​ G5​ នេះ​នឹង​ប្រក​ដ​ខ្លួន​ឡើង​ជាមួយនឹង​រចនាបថ​រូបរាង​ថ្មី​ខុស​ពី​ជំនាន់​មុន​,​ បំពាក់​មក​ជាមួយនឹង​បច្ចេក​កាមេរ៉ា​ថតរូប​កាន់តែ​ទំនើប​នៅ​លើ​កាមេរ៉ា​ក្រោយ​ 20​ MP​ និង​ខាង​មុខ​ 8MP,​ មាន​កញ្ចក់​អេ​ក្រង់​កម្រិត​ Quad-HD​ ទំហំ​ 5.6”…​ជាដើម​ ព្រម​ជាមួយនឹង​មុខងារ​ថ្មី​មួយ​គឺ​ “Always​ On”​ ដែល​វា​អាច​បង្ហាញ​រាល់​ការ​កំនត់ចំនាំ​មួយ​ចំនួន​ដូច​ ម៉ោង​ ថ្ងៃ​ទី​ខែ​ សារ​អ៊ី​ម៉ែ​ល​ និង​សារ​ខកខាន​ទទួល​ទូរស័ព្ទ​នៅ​ពេល​អេ​ក្រង់​បិទ​ពន្លឺ​ទៀត​ផង​។​ ដូចនេះ​បើ​ព័ត៌មាន​ដែល​បាន​បែកធ្លាយ​ទាំងនេះ​វា​ជា​ការ​ពិត​នោះ​ LG​ G5​ ពិតជា​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​របស់​ LG​ ហើយ​ក៏​ជា​អាវុធ​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ប្រ​កូត​ប្រជែង​ទីផ្សារ​កំពូល​ស្មា​ត​ហ្វូ​ន​ក្នុង​ឆ្នាំ​ 2016​ នេះ​ជាមួយ​កំពូល​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​ល្បីៗ​ដែល​ត្រៀម​ប្រកាស​ចេញ​ដូច​ជា​ Samsung​ Galaxy​ S7​ Series,​ iPhone​ 7​ Series​ និង​ Huawei​ P9​ …​ជាដើម​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន