នៅក្នុងព្រឹត្តិការណ៍ CES-2016 ដែលប្រារព្ធធ្វើឡើងកំឡុងខែមករាក្នុងរដ្ឋឡាហ្វេសកាសក្រុមហ៊ុន Samsung បានប្រកាសចេញនាឡិការឆ្លាតវៃ Gear S2 Classic កំនែប្រែថ្មីចំនួនពីម៉ូដែលគឺ Rose gold និង Platinum Gear S2 Classicដែលក្រុមហ៊ុនគ្រោងបញ្ចេញចរាចរណ៍លក់លើទីផ្សារទូទាំងពិភពលោកក្នុងឆ្នាំ 2016 នេះ។ ដោយឡែកសម្រាប់ថ្ងៃនេះក្រុមហ៊ុន Samsung បានប្រកាសចេញដាក់លក់ជាផ្លូវការណ៍នូវនាឡិកាឆ្លាតវៃទាំងពីរម៉ូដែលនេះនៅទីផ្សារសហរដ្ឋអាមេរិលដែលមានតម្លៃប្រមាណ 449.99 ដុល្លារ។
អតិថិជនអាចរកជាវបានតាមបណ្តាញចែកចាយដូចជា Samsung’s Online Store, Best-Buy, Amazon, Macy’s និងតាមរយះតំណាងចែកចាយបន្តដទៃទៀតនៅទូទាំងទីផ្សារសហរដ្ឋអាមេរិក។ Gear S2 Classic កំនែប្រែថ្មីដែលពណ៌ស៊ីជម្ពូ និងផ្លាក់ទីនមានលក្ខណះសម្បត្តិពិសេសជាងស៊េរីមុនបន្តិចដោយវាបានបំពាក់នូវអេក្រង់កម្រិត 360x360px ទំហំ 1.2” Super AMOLED និងមានខ្សែស្បែកដ៏ប្រណីតស្វិតជាប់ល្អ, បំពាក់នូវអង្គគណនាប្រភេទ Dual-Core ល្បឿន 1GHz, រ៉េមទំហំ 512MB, ទំហំផ្ទុកទិន្នន័យ 4GB,ថ្មខ្នាត 250mAh, ភ្ជាប់នូវបច្ចេកវិទ្យាការពារទឹកចូល IP68,Wi-Fi, NFC, ប្លូធូស, មានមុខងារវាស់ចង្វាក់បេះដូង និងទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកថាមពលថ្មអត់ខ្សែ Wireless charging ថែមទៀតផង៕