បើទោះបីជានៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Lenovo មិនសូវបានទទួលជោគជ័យយ៉ាងណាក៏ដោយ ក៏ប៉ុន្តែសំរាប់ទីផ្សារខាងក្រៅគឺមិនអាចមើលស្រាលបានទេ ជាក់ស្តែងដជូចជាពេលេនេះចឹង! K4 Note ដែលជាទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយម៉ូដែលក្នុងចំនោមបណ្តាទូរស័ព្ទស្មាតហ្វូនជាច្រើនគ្រឿងរបស់ក្រុមហ៊ុន Lenovo ដែលមានបានប្រកាសចេញកាលពីដើមឆ្នាំ 2016 នេះ ជាដើម។ យោងតាមរបាយការណ៍លក់របស់ Lenovo បានប្រកាសចេញថ្មីៗនេះថា គិតចាប់ពីថ្ងៃប្រកាសចេញលក់មកទល់នឹងពេលនេះ K4 Note លក់ដាច់បានពាក់កណ្តាលលានគ្រឿងហើយ ហើយនេះ គឺជាភាពជោគជ័យដ៏ត្រចះត្រចង់មួយសម្រាប់ក្រុមហ៊ុននៅត្រីមាសទីមួយឆ្នាំនេះ។
Lenovo K4 Note មានលក្ខណះពិសេសគួរឲ្យចាប់អារម្មណ៍ជាច្រើនរួមមានដូចជា មានកញ្ចក់អេក្រង់កម្រិត Full-HD ទំហំ 5.5”, ដើរដោយបន្ទះឈីប MediaTek MT6753 មានអង្គគណនា 8 គ្រាប់ល្បឿន 1.3GHz cortex-A53, ប្រើអង្គក្រាហ្វិក Mali-T720MP3, រ៉េមទំហំ 2GB/3GB, អង្គផ្ទុកទិន្នន័យ 8/16/32GB អាចបន្ថែមបាន 128GB និងមានថ្មខ្នាត 3,300mAh។ ដោយឡែកកាមេរ៉ាវិញមានទំហំ 13 មេហ្គាភិចសែលផ្នែកខាងក្រោយ និងខាងមុខទំហំ 5.0 មេហ្គាភិចសែល។ ហើយជាពិសេស Lenovo K4 Note បានដំណើរការដោយ Android Lollipop v5.1.1 និងភ្ជាប់ដោយបច្ចេកវិទ្យាសំគាល់ក្រយ៉ៅដៃនៅក្រោមកាមេរ៉ាផ្នែកខាងក្រោយទៀតផង។ Lenovo K4 Note ត្រូវបានក្រុមហ៊ុនប្រកាសចេញដាក់លក់នៅទីផ្សារប៉ែកអឺរ៉ុបមានតម្លៃក្រោម 200 ដុល្លារអាមេរិក ហើយក៏ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកប្រើប្រាស់។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនចិនមួយនេះ ក៏បានលក់ឧបករណ៍ ANT VR បានចំនួន 100,000 គ្រឿងផងដែរ។ តាមអ្នកនាំពាក្យរបស់ Lenovo បានថ្លែងឲ្យដឹងថា ដើម្បីថ្លែងអំណរគុណដ៏អតិថិជនរបស់ខ្លួនក្រុមហ៊ុននឹងបង្កើតកម្មវីធីពិសេសមួយដែលមានឈ្មោះថា “To celebrate the milestone of 5 lakh happy customers, Lenovo is bringing back the VR bundle offer" ដែលជាកម្មវិធីលក់កញ្ចប់ប្រូម៉ូសិនពិសេសជូនរាល់អតិថិជនគឺអតិថិជនអាចជាវទូរស័ព្ទស្មាតហ្វូន K4 Note គូបជាមួយឧបករណ៍ ANT VR Headset ក្នុងតម្លៃពិសេសបំផុតត្រឹមតែ 12,499 រ៉ូពីគឺប្រហែល 188 ដុល្លារប៉ុណ្ណោះពីបណ្តាញលក់ទំនិញអនឡាញដ៏ធំរបស់ឥណ្ឌា amazon.com នៅក្នុងថ្ងៃទី 29 មេសានេះទៅ។ មានចំណាប់អារម្មណ៍ទេ ប្រសិនបើនៅស្រុកខ្មែរវិញមិនដឹងជាល្អប៉ុណ្ណាទេ ខ្ញុំអាចនឹងលៃលកដែលហើយ៕