យើងសង្កេតឃើញថា ម៉ូដែលស្មាតហ្វូនសេ៑រីថ្មីរបស់ Samsung គឺត្រូវបានបង្ហាញចេញជាផ្លូវការពីមួយម៉ូដែលទៅមួយម៉ូដែលដោយមិនដាច់សូរឡើយ នេះសរបញ្ជាក់អោយឃើញថា ទីផ្សាររបស់ក្រុមហ៊ុនផលិតស្មាតហ្វូនយក្សមួយនេះ គឺពិតជាខ្លាំង និងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់អ្នកប្រើប្រាស់។
ជាក់ស្តែង ក្រុមហ៊ុន Samsung នឹងរៀបចំបញ្ចេញស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនសេ៑រីថ្មីមួយម៉ូដែលទៀត ដែលស្មាតហ្វូននេះ គឺជាជំនាន់ថ្មីនៃស្មាតហ្វូនម៉ូដែល Samsung Galaxy J2 នោះគឺ J2 (2016) ។ នេះបើយោងតាម AnTuTu ដែលជាក្រុមហ៑ុនវាយតម្លៃកំលាំងម៉ាស៊ីនស្មាតហ្វូនដែលប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ Android បានព្រលយជាពាក្យពេជ្រខ្លះៗ ព្រមទាំងភ្ជាប់មកជាមួយនឹងរូបភាពមួយសន្លឹកដែលទាក់ទងទៅនឹងកំលាំងម៉ាស៊ីនរបស់ Samsung Galaxy J2 (2016) ។
Samsung Galaxy J2 (2016) គឺត្រូវបានបំពាក់មកជាមួយនឹងកញ្ជក់អេក្រង់ ដែលអាចទ្រទ្រង់រូបភាព និងវីដេអូបានក្នុងកំរឹត 720p Touchscreen ដែលមានកាមេរ៉ាក្រោយ ទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាមុខសំរាប់ Selfie ទំហំ 5 មេហ្គាភិចសែល។ ស្មាតហ្វូន Galaxy J2 (2016) ត្រូវបានភ្ជាប់មកជាមួយនឹងរ៉េមទំហំ 2GB ដែលមានទំហំផ្ទុកក្នុងម៉ាសុីនទំហំ 16GB ផងដែរ។ AnTuTu បានបន្តទៀតថា J2 នឹងបំពាក់មកជាមួយបន្ទះឈីបសេ៑រីថ្មី ប្រភេទ Spreadtrum SC8830 និង អង្គក្រាហ្វិកប្រភេទ Mali 400 ដែលដំណើរការដោយប្រព័ន្ធប្រត្តិបត្តិការ Android Marshmallow v6.0.1 ដែលនឹងផ្តល់អ្វីដែលថ្មី ក៏ដូចជាបទពិសោធន៍ថ្មីនៃការប្រើប្រាស់។