ក្រុមហ៊ុនបិតាបច្ចេកវិទ្យា Apple Inc គឺជាក្រុមហ៊ុនដែលផលិតនៅឧបករណ៍ប្រើប្រាស់ចល័ត ឧបករណ៍សម្រាប់ប្រើក្នុងការិយាល័យ និងគ្រឿងបរិក្ខាប្រើក្នុងគេហដ្ឋានដែលមានលក្ខណះទំនើបៗដូចជាទូរស័ព្ទស្មាតហ្វូន(iPhone), ថេបប្លែត (iPad), កុំព្យូទ័រ (iMac, MacBook Air&Pro), Smart Watch និងស្មាតធីវី (Apple TV) ប៉ុណ្ណោះទេ ក្រុមហ៊ុនដ៏មានសក្តានុពលលើផ្នែកបច្ចេកវិទ្យាមួយនេះក៏បានផ្តោតសំខាន់លើផ្នែកសេវាកម្មកម្សាន្តអនោឡាញ (Online Entertainment Service) ផងដែរ។ មានកម្មវិធីកម្សាន្តជាច្រើនរាប់មិនអស់ដែលក្រុមហ៊ុនមួយនេះបានបង្កើតឡើងសម្រាប់ផ្តល់ជូនដល់អ្នកប្រើប្រាស់លេងកម្សាន្តនៅទូទាំងពិភពលោក។
នៅក្នុងនោះមានកម្មវិធីមួយដែលកំពុងទទួលបានការនិយមប្រើប្រាស់ជាងគេគឺកម្មវិធី Apple Music ដែលជាកម្មវិធីស្តាប់ចម្រៀងអន្តរជាតិល្បីៗលើអនឡាញដែលជាកម្មវិធីមានការវិវត្តន៍ខ្លួនចេញពីកម្មវិធី Spotify។ Apple Music ត្រូវបានក្រុមហ៊ុន Apple ប្រកាសដាក់ឲ្យប្រើប្រាសជាផ្លូវការណ៍នៅថ្ងៃទី 08 ខែ មិថុនា ឆ្នាំ 2015 ក្រោយថ្ងៃប្រកាសរហូតដល់ដើមឆ្នាំ 2016 នេះចំនួនអ្នកប្រើប្រាស់មានចំនួន 11 លាននាក់រួចមកហើយ។ ដោយឡែកមកទល់នឹងពេលនេះគឺប្រមាណតែពីរបីខែប៉ុណ្ណោះចំនួននៃអ្នកប្រើប្រាស់បានកើនឡើងដល់ទៅ 13 លាននាក់ទៅហើយនេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Apple ផ្ទាល់ ខណះ Spotify មានចំនួនអ្នកប្រើប្រាស់ 30 លាននាក់។
ក្រុមហ៊ុនក៏បានលើកឡើងទាំងមានមោទនះភាពថា “សេវាកម្មកម្សាន្តរបស់ក្រុមហ៊ុនគឺជាជំនូញដ៏សំខាន់ទីពីរបន្ទាប់ពីជំនូញលើឧស្សាហកម្មឧបករណ៍ប្រើប្រាស់ទាំងឡាយ ដូច្នេះក្រុមហ៊ុនពិតជាមានមោទនះភាពជាខ្លាំងនៅពេលជំនូញមួយនេះទទួលបានភាពជោគជ័យខ្លាំង និងទទួលបានការនិយមចូលចិត្តពីសំណាក់នៃអ្នកប្រើប្រាស់។ ហើយក្រុមហ៊ុននឹងខិតខំប្រឹងប្រែបន្តទៀតសម្រាប់ជំនូញដ៏សំខាន់មួយនេះមិនឲ្យអ្នកប្រើប្រាស់ខកចិត្តឡើយក្នុងការចាប់យកសេវាកម្មកម្សាន្តរបស់ខ្លួន។ Apple Music គឺជាកម្មវិធីមួយដែលអនុញ្ញាឲ្យអ្នកប្រើប្រាស់ស្តាប់ និងស្វែងរកបទចម្រៀងអន្តរជាតិថ្មីៗល្បីៗ (stream music)ដែលមានរាប់ពាន់លានបទ, បង្កើតអាល់ប៊ុមចម្រៀងផ្ទាល់ខ្លួនសម្រាប់ចាក់ស្តាប់កម្សាន្តលើទូរស័ព្ទដៃស្មាតហ្វូន និងឧបករណ៍កម្សាន្តចល័ត (Tablet) លើអនឡាញ។ លោកអ្នកអាចធ្វើការទាញយកកម្មវីធីនេះពីក្នុង AppStore សម្រាប់អ្នកប្រើឧបករណ៍ iOS និង Playstore សម្រាប់អ្នកប្រើឧបករណ៍ Android៕