ទីផ្សារស្មាតហ្វូននាបច្ចុប្បន្ននេះ គឺកំពុងតែមានការតឹងចង្អៀត និងមានការប្រកួតប្រជែងយ៉ាងខ្លាំងតាមរយះនៃការលេចចេញម៉ូដែលស្មាតហ្វូនជាច្រើនយ៉ាងឆាប់រហ័ស ដែលជាហេតុធ្វើអោយការប្រកួតប្រជែងនៅលើទីផ្សារមានការផ្លាស់ប្តូរ សរ ទៅជា ខ្មៅ មានការកើនឡើង ហើយនិងធ្លាក់ចុះ ដែលមិនអាចនឹងប៉ាន់ស្មានទុកមុនបានឡើយ។ ជាក់ស្តែងដូចជានៅពេលថ្មីៗនេះ ក្រុមហ៑ុនយក្ស Apple ដែលតែងតែឈរនៅលើកំពូលតារាង បែរជាមានការធ្លាក់ចុះគួរអោយកត់សំគាល់ ហើយការធ្លាក់ចុះនេះ មិនមែនតែក្រុមហ៑ុនយក្ស Apple ទេ នៅក្នុងនោះក៏មានក្រុមហ៑ុនស្មាតហ្វូនធំៗមួយចំនួនរួមមានដូចជា Samsung, LG និងក្រុមហ៊ុន HTC ជាដើម ។
បើតាមការចេញផ្សាយរបស់ក្រុមហ៑ុន IDC ដែលចាក្រុមហ៊ុនសិក្សាស្រាវជ្រាវទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិកបានព្យាករថា ទីផ្សាររបស់ស្មាតហ្វូនគិតត្រឹមត្រីមាសទី 1 ឆ្នាំ 2016 នេះគឺបានឈានដល់ចំណុចកំពូលហើយសឹងតែគ្មានការកើនឡើងគួរអោយកត់សំគាល់ឡើយ ខណៈដែលក្រុមហ៑ុន Apple ត្រូវបានធ្លាក់ចុះរហូតដល់ទៅ 3% ឯណោះ ចំនែកក្រុមហ៑ុន Samsung ក៏មានការធ្លាក់ចុះនៃការលក់នៅក្នុងទីផ្សារបន្តិចផងដែរ ពោលគឺ 0.1% បើប្រៀបធៀបជៃមួយនឹងត្រីមាសទី 1 ឆ្នាំ 2015 ។ ងាកមកមើលទីផ្សាររបស់ក្រុមហ៑ុនផលិតស្មាតហ្វូនចិនវិញឃើញថា ហាក់មានហាក់មិនសូវជាកើនឡើងប៉ុន្មានដែរ ដោយក្រុមហ៑ុន Huawei អាចរក្សាតំណែងនៅលេខរៀងទី 3 ដ៏ដែល ប៉ុន្តែក្រុមហ៑ុន Lenovo និង Xiaomi ត្រូវបានបាត់ចេញពីតារាងកំពូល ដោយជំនួនមកវិញនូវក្រុមហ៑ុនស្មាតហ្វូន OPPO និង Vivo ដែលក្រុមហ៑ុនទាំង 2 នេះ ត្រូវបានគ្រប់គ្រងដោយ BBK ។
ខាងក្រោមនេះ គឺជាតារាងទីផ្សារ ដែលបានប្រៀបធៀបការលក់របស់ក្រុមហ៑ុនស្មាតហ្វូននៃ ត្រីមាសទី 1 ឆ្នាំ 2016 និង ត្រីមាសទី 1 ឆ្នាំ 2015 ផងដែរ។