no-alternative title

ទូរទស្សន៍​ Samsung​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ 1​ ក្នុង​ពិភពលោក​ រយៈពេល​ 10 ​ឆ្នាំ​ជាប់ៗ​គ្នា​

​សាម​សុង​បាន​ក្លាយជា​ក្រុមហ៊ុន​លេខ​ 1​នៅ​ក្នុង​ទីផ្សារ​ទូរទស្សន៍​ពិភពលោក​រយៈពេល​ 10​ ឆ្នាំ​ជាប់ៗ​គ្នា​តាំងពី​ឆ្នាំ​ 2006​ ហើយ​លក់​បាន​ជាង​ 427​ លាន​ទូរទស្សន៍​។​ ឆ្លងកាត់​មួយ​ទសវត្សរ៍​នៃ​ប្រវត្តិ​ផលិត​ទូរទស្សន៍​មក​ សាម​សុង​បាន​ធ្វើ​សកម្មភាព​យ៉ាងច្រើន​ដូច​ជា​កិច្ចប្រជុំ​ដែល​មាន​ភាព​ប្រថុយប្រថាន​ ប៉ុន្តែ​សាម​សុង​មិន​ដែល​ បង្អង់​សន្ទុះ​នៃ​ការ​ពុះពារ​ និង​គំនិត​ច្នៃប្រឌិត​ឡើយ​។ ​លោក​ Hyun​ Suk​ Kim​ បាន​និយាយ​ថា​៖​  «​ជាង​ដប់​ឆ្នាំ​មកនេះ​ ការ​លក់​ និង​អត្រា​នៃ​ការ​បង្កើត​ថ្មី​ នៃ​ទូរទស្សន៍​ របស់​យើង​ទទួល​បាន​ភាព​ជោគជ័យ​ ហើយ​វា​កើត​ចេញពី​ក្តី​ប្រាថ្នា​របស់​យើង​ ដែល​ចង់​ផ្តល់​ជូន​អតិថិជន​នូវ​ បច្ចេកវិទ្យា​ និង​សេវាកម្ម​ដ៏​ល្អ​បំផុត​របស់​យើង​។​ ដូចដែល​យើង​បាន​ផ្លាស់​ប្តូរ​ទៅ​ក្នុង​សម័យ​ថ្មី​ បទ​ពិសោធ​ថ្មី​ របស់​ ទូរទស្សន៍​ គឺ​ការ​ជក់ចិត្ត​ទៅ​នឹង​រូបភាព​ដ៏​ច្បាស់​ល្អ​ដូច​ធម្មជាតិ​ ដែល​មិន​ធ្លាប់​មាន​។​  យើង​នឹង​មិន​បាត់បង់​នូវ​ ចក្ខុវិស័យ​នៃ​តម្លៃ​ និង​ ការ​យល់​ដឹង​របស់​អ្នក​ប្រើប្រាស់​ដែល​ជួយ​ឲ្យ​យើង​ទទួល​បាន​ភាព​យូ​អង្វែង​នៅ​ក្នុង​ទីផ្សារ​ ឈានមុខ​គេ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​នៅ​ក្នុង​ថ្ងៃ​សម្ពោធ​នៅ​ក្នុង​ឆ្នាំ​ 2006​ ទូរទស្សន៍​ R7​ (‘Bordeaux’)​ លក់​បាន​3​លាន​គ្រឿង​ និង​តាម​ពីក្រោយ​ ដោយ​ទូរទស្សន៍​  ToC​ TV​ ដែល​ជា​ទូរទស្សន៍​ប្រភេទ​ Full​ HD​ 3D​ ដែល​មាន​អេ​ក្រង់​ 3D​ ដំបូង​គេ​ របស់​ពិភពលោក​ សម្រាប់​ការ​ផ្តោត​នៅ​ថ្ងៃនេះ​ទៅ​លើ​ទូរទស្សន៍​អេ​ក្រង់​កោង​ UHD​ សាម​សុង​បាន​បង្កើត​ ផលិតផល​ដែល​បាន​គ្រោងទុក​មុន​យ៉ាង​ជោគជ័យ​ ហើយ​យល់​និង​បំពេញតម្រូវការ​របស់​អតិថិជន​។​ ចំណុច​ដៅ​ នៃ​ឧស្សាហកម្ម​រួម​ទាំង​ការ​បង្កើត​ទូរទស្សន៍​ដែល​មាន​រាងស្តើង​នៅ​ក្នុង​ពិភពលោក​ គឺ​ត្រឹមតែ​29.9mm​នៅ​ក្នុង​ឆ្នាំ​ 2009​ ទូរទស្សន៍​ UHD​ TV​ ដែល​មាន​ទំហំ​ 110​ អ៊ី​ញ​ ដែល​ធំ​ជាងគេ​ក្នុង​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​ 2013​ និង​ទូរទស្សន៍​ UHD​ TV​ អេ​ក្រង់​កោង​ដែល​មាន​ទំហំ​ 105​ អ៊ី​ញ​ នៅ​ក្នុង​ឆ្នាំ​2014​។​ លទ្ធផល​នៃ​ការ​បន្ត​ស្វែងរក​មធ្យោបាយ​ដែល​កាន់តែ​ប្រសើរ​សម្រាប់​ការ​ទស្សនា​ smart​ TVs​ បាន​ក្លាយជា​ ឧបករណ៍​ដ៏​សំខាន់​នៅ​ក្នុងផ្ទះ​នៅ​លើ​ពិភពលោក​។​ នៅ​ឆ្នាំ​ 2010​ សាម​សុង​បាន​បើក​ TV​ application​ store​ មុនគេ​ក្នុង​ពិភពលោក​និង​បាន​អនុម័ត​ smart​ TV​ user​ interface​ ហើយ​ចំពោះ​ Smart​ Hub​ នៅ​ក្នុង​ឆ្នាំ​ 2011​។​ តាំងពី​ពេល​នោះ​មក​ក្រុមហ៊ុន​បាន​បង្ហាញ​បច្ចេកវិទ្យា​ស្គាល់​សំលេង​ កាយវិការ​ និង​ មុខ​ ព្រមទាំង​បញ្ចូល​ ប្រព័ន្ធ​ប្រ​តិ​ប​តិ្ត​ការ​ Tizen​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រើប្រាស់​ និង​កា​រត​ភ្ជាប់​ដោយ​ប្រើ​អព្ភន្តរញ្ញាណ​។​ 

​ទូរទស្សន៍​ឆ្លាត​វៃ​សេ​៊​រី​ 2016​ របស់​សាម​សុង​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ស្វែងរក​និង​ភ្ជាប់​ទៅ​ នឹង​មាតិកា​និង​សេវា​ដែល​ពួក​គេ​ចូល​ចិត្ត​ពី​ទូរទស្សន៍​និង​ខ្សែភាពយន្ត​ទៅ​ហ្គេ​ម​និង​កម្មវិធី​ព័ត៌មាន​ដែល​ទាំង​អស់នេះ​នៅ​កន្លែង​តែ​មួយ​។​ The​ Samsung​ Smart​ Control​ ដែល​នៅ​ដាច់​ដោយឡែក​ ត្រូវ​បាន​ប្រើ​ជា​កន្លែង​ បញ្ជា​តែ​មួយ​ ទៅ​កាន់​ឧបករណ៍​ទាំងអស់​ដែល​ត​ភ្ជាប់​ទៅ​នឹង​ Samsung​ Smart​ TV​ ហើយ​លុប​បំបាត់​ ភាពស៊ាំ​ញ៉ាំ​ច្រើន​នៃ​ការ​បញ្ជា​។​ ការ​បំពាក់​នូវ​បច្ចេកវិទ្យា​ loT​ hub​ ទូរទស្សន៍​ SUHD​ TV​ ស៊េរី​ 2016​ ក៏​អាច​ភ្ជាប់​ និង​បញ្ជា​ឧបករណ៍​ដែល​អាច​ប្រើ​បានជា​មួយ​គ្នា​ជាង​ 200​ នៃ​ SmartThings​ មិន​ថា​ឧបករណ៍​ មួយ​ណា​ដែល​ត្រូវ​រោទ៍​ ចាក់សោរ​ ឬ​ បិទ​ភ្លើង​ ទាំង​អស់ពី​ទូរទស្សន៍​។​ នៅ​ឆ្នាំ​2015​ ជា​ពេល​ដែល​ទូរទស្សន៍​ SUHD​ ត្រូវ​បាន​សម្ពោធ​ វា​បាន​ក្លាយជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​ គោលដៅ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ក្នុង​រយៈពេល​10​ឆ្នាំ​នេះ​ នៅ​ក្នុង​ការ​បង្កើន​ចង្វាក់​ផលិតកម្ម​របស់​ម៉ាក​ យីហោ​។​ ប្រជាប្រិយភាព​នៃ​លំដាប់​ទូរទស្សន៍​ដែល​ល្អ​ជាងគេ​នេះ​ អាច​ត្រូវ​បាន​កំណត់​ដោយ​ការ​ផ្តល់​ឲ្យ​នូវ​ គុណភាព​រូបភាព​ដ៏​ល្អ​បំផុត​របស់​ទូរទស្សន៍​ SUHD​ ការ​រចនា​ និង​ទាក់ទង​ទៅ​នឹង​បទ​ពិសោធ​របស់​អ្នក​ប្រើប្រាស់​ ដែល​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​រីករាយ​ជាមួយនឹង​ទូរទស្សន៍​នៅ​គ្រប់​ស្ថានភាព​ទាំងអស់​។​

​នៅ​ក្នុង​កម្មវិធី​ពិ​ព័ណ៌​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ឆ្នាំ​2016​ សាម​សុង​បាន​ប្រកាស​ទូរទស្សន៍​ SUHD​ ថ្មី​បំផុត​ជាមួយនឹង​ បច្ចេកវិទ្យា​ Quantum​ dot​ display​ ដោយ​មិន​ប្រើប្រាស់​កាត​មី​ញ៉ូ​ម​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ Quantum​ dot​ ចំនួន​ 10​ បន្ទះ​។​ Quantum​ dot​ គឺជា​ឧបករណ៍​បង្ហាញ​រូបភាព​ជំនាន់​ក្រោយ​ដែល​ប្រើ​ភាគ​តូច​ល្អិត​ ដើម្បី​បញ្ចេញ​ពន្លឺ​ដែល​ភ្លឺ​ខ្លាំង​ បណ្តុំ​ពណ៌​ដែល​ធំ​ និង​ប្រភេទ​តំណាង​ពណ៌​ដ៏​ច្បាស់​បំផុត​ នៃ​ឧបករណ៍​បង្ហាញ​។​ 

​ការ​កំណត់​ឆ្នាំ​ 2016​ ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​ទសវត្សរ៍​ បន្ទាប់​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ សាម​សុង​នឹង​បន្ត​ ជម្រុញ​ការ​កំណត់​គោលដៅ​នេះ​ ដើម្បី​បង្ហាញ​ថា​ហេតុ​អ្វី​បានជា​ក្រុមហ៊ុន​នៅ​តែ​ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ និង​អ្វី​ដែល​ជា​សមត្ថភាព​ពិត​របស់​ទូរទស្សន៍​របស់​សាម​សុង​។​

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន