ថ្មីៗនេះ សាមសុងបានចេញទូទឹកកកទ្វារពីរម៉ូដែល Twin Cooling Plus ដែលមានភាពបត់បែន និងថាមពល ខ្ពស់។ ខាងក្រោមនេះគឺជាហេតុផលដែលធ្វើឲ្យអតិថិជនពេញចិត្តនឹងទូទឹកកកស៊េរីថ្មីរបស់សាមសុង៖
អាចរក្សាអាហារឲ្យនៅស្រស់រយៈពេលយូរ
Samsung Twin Cooling Plus ធានាថាកម្រិតសីតុណ្ហភាព និងសំណើមបានរហូតដល់ទៅ 70% ដែលរក្សា បាននូវភាពស្រស់ពេញទូទឹកកក ដូច្នេះបើទោះបីជាអាហាររបស់អ្នកនៅកន្លែងណាក៏ដោយក៏វានៅតែស្រស់។
គ្មានក្លិនលាយឡំគ្នានៅក្នុងទូទឹកក
ទូទឹកកកធម្មតាមានប្រព័ន្ធត្រជាក់តែមួយសម្រាប់ទូទឹកកកទាំងមូល។ ប្រព័ន្ធ Twin Cooling Plus បែងចែកលំហូរ ខ្យល់សម្រាប់កន្លែងត្រជាក់ និងកន្លែងកក។ វាមានប្រព័ន្ធការពារក្លិនពី កន្លែងកកកុំឲ្យទៅកន្លែងត្រជាក់និង ការពារក្លិនពីកន្លែងត្រជាក់កុំឲ្យទៅកន្លែងកក។ ដូច្នេះអ្នកអាចទុកអាហារនៅគ្រប់កន្លែងដោយរក្សាបាននូវរស ជាតិដើមទាំងស្រុង។
រក្សាភាពត្រជាក់រហូតដល់ទៅ12ម៉ោងក្នុងករណីភ្លើងដាច់
គ្មានអ្វីតក់ស្លុតជាងពេលមានអាហារត្រៀមទុកជាច្រើននៅក្នុងទូទឹកកក ហើយដាច់ភ្លើងនោះទេ ។ ការច្នៃប្រឌិត ថ្មីរបស់សាមសុង គឺរចនាមកដើម្បីពន្យាសីតុណ្ហភាពនៅពេលដែលភ្លើងដាច់ហើយនៅតែរក្សាភាពត្រជាក់បាន រហូតដល់12ម៉ោង នៅក្នុងផ្នែក Cool Pack។
ប្រើប្រាស់ភ្លើងតិច
បច្ចេកវិទ្យា Digital Inverter ជួយសម្រួលល្បឿនដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាព ត្រជាក់។ វាចំណាយថាមពលតិចកាត់បន្ថយកម្រិតសំឡេងរំខាន និងធានាដំណើរការបានយូរ។
មុខងារបំលែងដ៏វ័យឆ្លាត
លក្ខណៈដ៏ពិសេសជាងគេរបស់ទូទឹកកកនេះ គឺអ្នកអាចបំលែងកន្លែងកកឲ្យទៅជាត្រជាក់ដោយគ្រាន់តែ ចុចទៅលើប៊ូតុងមួយប៉ុណ្ណោះ។ ចំណុចនេះ ងាយស្រួលសម្រាប់ពេលដែលអ្នកត្រូវការកន្លែងបន្ថែមដើម្បីដាក់ អាហារឲ្យបានច្រើននៅក្នុងឱកាសពិសេសណាមួយ។ វាបំពាក់ដោយមុខងារប្រាំយ៉ាងដែលអ្នកអាចជ្រើសរើស បានតាមតម្រូវការ។
ជម្រើសថាមពលត្រជាក់និងថាមពលបង្កក
ជាថ្មីម្តងទៀត គ្រាន់តែចុចទៅលើប៊ូតុងមួយ ទូទឹកកកនេះនឹងអាចចែកចាយខ្យល់ត្រជាក់ឲ្យកកលឿន ឬគ្រាន់ តែត្រជាក់ល្មម។ ថាមពលត្រជាក់លឿនធ្វើឲ្យអាហារ និងភេសជ្ជៈត្រជាក់សម្រាប់ភ្ញៀវដែលមកលេងផ្ទះរបស់អ្នក ដោយមិនបានប្រាប់មុន ខណៈពេលដែលថាមពល បង្កកអាចផលិតទឹកកកបានយ៉ាងអស្ចារ្យ។
Samsung Twin Cooling Plus មានលក់នៅគ្រប់ហាងគ្រឿងអេឡិចត្រូនិចទូទាំងប្រទេសកម្ពុជា។
ប្រភពព័តមាន ៖ http://www.lipstiq.com/2016/119139/6-reasons-the-samsung-twin-cooling-plus-fridge-is-super-cool