Oppo F1 Plus គឺជាស្មាតហ្វូនស៊េរីថ្មីដ៏ទំនើបចុងក្រោយរបស់ OPPO ដែលប្រសូត្ររូបរាងឡើងសម្រាប់បំពេញតម្រូវការដល់អ្នកប្រើប្រាស់ទូទៅដែលនិយមថតរូបបែប Selfie ព្រោះថាម៉ូដែលនេះបានបំពាក់នូវកាមេរ៉ាមុខទំហំធំរហូតដល់ទៅ 16 មេហ្គាភិចសែលឯណោះដែលវាអនុញ្ញាត្តិឲ្យយើងប្រើថតរូប Selfie បានកាន់តែធំ និងកាន់តែច្បាស់ល្អ រួមទាំងមានរូបរាងដ៏ស្រស់ស្អាតស៊ីវីល័យ សមត្ថភាពខ្លាំង និងបច្ចេកវិទ្យាប្រើប្រាស់ទូទៅមានលក្ខណះទំនើបទៀតផង។
Oppo F1 Plus បំពាក់ដោយកញ្ចក់អេក្រង់ប្រភេទ AMOLED ទំហំ 5.5” មានសភាពផុសយ៉ាងប្រណីតព្រមទាំងស្រោបពីលើដោយស្រទាប់ការពារកកិតឆ្កូតប្រភេទ Corning Gorilla Class 4 ទ្រទ្រង់ការបង្ហាញរូបភាពវីដេអូបានក្នុងកម្រិត Full-HD 1080 x 1920px មានកម្រិតភាពច្បាស់លើផ្ទៃកញ្ចក់ 401ppi។ ការប្រើប្រាស់នៅលើអេក្រង់របស់ Oppo F1 Plus មិនសូវជាចោទជាបញ្ហាឡើយពោលគឺរាល់អ្វីៗដែលបានបង្ហាញនៅលើផ្ទៃអេក្រង់របស់វាមានសភាពភ្លឺច្បាស់បែបធម្មជាតិទាំងពណ៌ និងពន្លឺ។
កាមេរ៉ាខាងមុខរបស់ Oppo F1 Plus មានទំហំធំរហូតដល់ទៅ 16 មេហ្គាភិចសែលប្រភេទ autofocus មានកម្រិតចាប់រូបភាព f/2.0 អមដោយស៊ិនស័រពន្លឺជាជំនួយការថតរូបនៅទីខ្សោយពន្លឺ ភ្ជាប់ដោយបច្ចេកវិទ្យាចាប់រូប ISOCELL និង Beautify Mode 4.0 ដែលធ្វើឲ្យការចាប់រូបភាពបានភ្លឺច្បាស់កាត់បន្ថយស្នាមអុចៗ (noise) លើផ្ទៃរូបភាពបានយ៉ាងល្អប្រសើរបំផុត។ ចំនែកកាមេរ៉ាក្រោយវិញមានទំហំ 13 មេហ្គាភិចសែលប្រភេទ autofocus, LED flash ដែលអាចថតវីដេអូបានក្នុងកម្រិត Full-HD 1080px ជាមួយល្បឿន 30fps។
Oppo F1 Plus ដើរលើបន្ទះឈីប MediaTek MT6755-64bit, មានអង្គគណនា 8 គ្រាប់ប្រភេទ octa-core 2.0GHz Cortex-A53 និងប្រើអង្គក្រាហ្វិក Mali T860 ជាមួយរ៉េមទំហំ 4GB។ ការប្រើប្រាស់ជាមួយបន្ទះឈីបមួយនេះឆាប់ឡើងកំដៅបន្តិចប៉ុន្តែមិនធ្វើឲ្យប៉ះពាល់ដល់ល្បឿនប្រតិ បត្តិការរបស់វាឡើយគឺដំណើរការរបស់វានៅតែមានភាពរលូនល្អជានិច្ចមិនរអាក់រអ៊ួល ទោះបីដំណើរកម្មវីធីច្រើនក្នុងពេលតែមួយ លេងហ្គេមដែលមានក្រាហ្វិកធំៗក៏ដោយ។ ក្រៅពីនេះ Oppo F1 Plus នៅមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 64 GB អាចបង្កើនទំហំក្រៅបាន 128GB ប្រភេទ microSD, មានថ្មកំលាំង 2,850mAh និងដំណើរលើប្រតិបត្តិការជំនាន់ថ្មី Color OS 3.0 ទ្រទ្រង់ដោយ Android ជំនាន់ Lollipop 5.1។ ដូចនេះរាល់ការប្រើប្រាស់ទូទៅមួយចំនួនគឺមានលក្ខណះប្លែកពីទូរស័ព្ទស្មាតហ្វូនដែលដំណើរការដោយ Android ទូទៅបន្តិច។ ទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី Oppo F1 Plus ផលិតឡើងសម្រាប់ផ្តល់ជាជម្រើសថ្មីដល់អ្នកប្រើប្រាស់ទូទៅដែលនិមយចូលចិត្តថតរូបបែប Selfie និងទូរស័ព្ទស្មាតហ្វូនដែលមានភាពស៊ីវីល័យ៕