Sony​ Xperia​ XA​ Ultra​ សមត្ថភាព​ កាមេរ៉ា​ កប់​ម៉​ង​ !!!

​បន្ទាប់​ពី​ស្មា​ត​ហ្វូ​ន​ត្រកូល​ X​ ទាំង​ 3​ របស់​ខ្លួន​ ទទួល​បាន​ជោគជ័យ​នា​ពេល​កន្លង​មក​ ជា​ពិសេស​គឺ​ជោគជ័យ​នៅ​លើ​ទឹកដី​អឺរ៉ុប​តែ​ម្តងនោះ​ ក្រុមហ៊ុន​ Sony​ ក៏​មិន​បង្អង់​យូរ​នូវ​ក្នុង​ការ​រៀប​បញ្ចេញ​សមាជិក​ថ្មី​របស់​គ្រួសារ​ត្រកូល​ X​ ដែល​កាន់តែ​មាន​ភាព​ទាក់ទាញ​ ជា​ពិសេស​គឺ​កាមេរ៉ា​តែ​ម្តង​ ដែល​សមាជិក​ថ្មី​នោះ​មានឈ្មោះ​ថា​ Sony​ Xperia​ XA​ Ultra​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​សមាជិក​ថ្មី​នេះ​នឹង​អាច​មាន​អេ​ក្រង់​ទំហំ​ 6​ អ៊ី​ង​ ដែល​អាច​ទ្រទ្រង់​រូបភាព​ និង​វី​ដេ​អូ​បាន​ក្នុង​កំ​រឹត​ 1080p​ ជាមួយនឹង​កំ​រឹត​ដង់ស៊ីតេ​រូបភាព​ 367ppi​ ផង​ដែរ​។​ Xperia​ XA​ Ultra​ ក៏​ត្រូវ​បាន​រចនា​អេ​ក្រង់​ធំ​ទូលាយ​ស្ទើ​តែ​គ្មាន​គែម​សងខាង​ (edge-to-edge)​ដែល​ធ្វើ​អោយ​សមាជិក​ថ្មី​មួយ​នេះ​គឺ​កាន់តែ​ស្រស់​ស្អាត​ និង​កាន់តែ​ទាក់ទាញ​។​ បើ​យើង​ក្រឡេក​មក​មើ​ក​កំលាំង​នៃ​ម៉ា​សុ​ី​ន​របស់​ Xperia​ XA​ Ultra​ វិញ​ ឃើញ​ថា​ វា​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយនឹង​បន្ទះ​ឈី​ប​ប្រភេទ​ Mediatek​ Helio​ P10​ ដែល​មាន​រ៉េ​ម​ទំហំ​ 3GB​ ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រត្តិបត្តិការ​ Android​ Marshmallow​ v6.0.1​ ។​ Xperia​ XA​ Ultra​ នេះ​ គឺ​មាន​ទំហំ​ផ្ទុក​ 16GB​ ប៉ុន្តែ​លោក​អ្នក​កុំ​ព្រួយបារម្ភ​ថ្វី​ ត្បិត​អី​ លោក​អ្នក​ពិតជា​អាច​បន្ថែម​កាត​មេ​ម៉ូ​រី​ខាងក្រៅ​ប្រភេទ​ microSD​ បាន​យ៉ាង​ងាយស្រួល​ទៀត​ផង​។​ 

​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​បំផុត​របស់​ Xperia​ XA​ Ultra​ នោះ​គឺ​ ផ្នែក​កាមេរ៉ា​តែ​ម្តង​។​ វា​ត្រូវ​បាន​បំពាក់​មក​ជាមួយនឹង​អំ​ពូ​ល​ Flash​ LED​ ទាំង​សងខាង​តែ​ម្តង​ ពោល​គឺ​ ទាំង​ខាង​មុខ​ និង​ទាំង​ខាងក្រោយ​ ដោយ​ខាងក្រោយ​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយនឹង​កាមេរ៉ា​ទំហំ​ 21.5​ មេ​ហ្គា​ភិ​ច​សែ​ល​ រួម​នឹង​បច្ចេកវិទ្យា​ hybrid​ autofocus​ ។​ ចំនែកឯ​កាមេរ៉ា​ខាង​មុខ​វិញ​ គឺ​មាន​ទំហំ​ 16​ មេ​ហ្គា​ភិ​ច​សែ​ល​ LED​ Flash​ ដែល​មាន​សមត្ថភាព​ចាប់​យក​ការ​ Selfie​ របស់​លោក​អ្នក​បាន​យ៉ាង​ស្រស់​ស្អាត​ជាទី​បំផុត​ ហើយ​វា​ក៏​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយនឹង​ប​ច្ចរក​វិទ្យា​ Gesture​ shutter​ ដែល​មាន​ន័យ​ថា​ ពេល​លោក​អ្នកធ្វើការ​ថត​ Selfie​ លោក​អ្នក​គ្រាន់តែ​ បិទ​-​បើក​ ប្រអប់ដៃ​របស់​លោក​អ្នក​ នោះ​វា​នឹង​ដំណើរការ​នៃ​ការ​ថត​ភ្លាមៗ​តែ​ម្តង​។​

Xperia​ XA​ Ultra​ ក៏​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា​នៃ​សាក​ថ្ម​លឿន​រហ័ស​ ដោយ​លោក​អ្នក​គ្រាន់តែ​ចំណាយពេល​ត្រឹមតែ​ 10​ នាទី​ នៅ​ក្នុង​ការ​សាក​ថ្ម​ នោះ​លោក​អ្នក​នឹង​អាច​រីករាយ​ជាមួយ​វា​បារ​ហូត​ដល់​ទៅ​ជាង​ 5​ ម៉ោង​ ឯណោះ​។​ Sony​ Xperia​ XA​ Ultra​ នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ក្នុង​ខែកក្កដា​ខាង​មុខ​នេះ​ ដែល​មាន​ 3​ ពណ៌​ ជា​ជម្រើស​របស់​លោក​អ្នក​ រួម​មាន​ ពណ៌​ស​ ពណ៌​ខ្មៅ​ បៃតង​មាស​ ផង​ដែរ​។​

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន