no-alternative title

​តើ​អ្នកដឹង​ទេ​ថា​ទូរស័ព្ទ​ Samsung​ Galaxy​ Note​ មានកា​រវិ​វត្ត​ដ៏​អស្ចារ្យ​ដូច​ម្ត៉េ​ច​ខ្លះ​?

​ទូរស័ព្ទ​ Samsung​ ត្រកូល​ Galaxy​ Note​ ត្រូវ​បាន​គេ​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក​ថា​ជា​ ប្រភេទ​ទូរស័ព្ទ​ដ៏​ទំនើប​ល្អ​ប្លែក​ ដែល​ក្រុមហ៊ុន​ Samsung​ បាន​លក់​ចេញ​លើស​ពី​ 50​ លាន​គ្រឿង​ ក្នុង​ចន្លោះ​ឆ្នាំ​ 2011​ និង​ 2013​ ហើយពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទូរស័ព្ទ​ Samsung​ Galaxy​ Note​ កាន់តែ​មាន​សន្ទុះ​ក្នុង​ ការ​វិវត្តន៍​ដ៏​អស្ចារ្យ​។​ ការ​វិវត្តន៍​នេះ​បាន​ចាប់ផ្តើម​ទ្បើ​ង​តាំងពី​ខែកញ្ញា​ ឆ្នាំ​ 2011​ ដោយ​ក្រុមហ៊ុន​ Samsung​ បាន​ចេញ​លក់​ទូរស័ព្ទ​ Samsung​ Galaxy​ Note​ ដែល​ជា​ទូរស័ព្ទ​ដំណើរការ​ដោយ​ប្រព័ន្ធ​ Android​ ដំបូង​បំផុត​ ដែល​បំពាក់​នូវ​ប៊ិ​ច​ S​ Pen​ ដ៏​វ័យឆ្លាត​ ហើយ​ភាព​ជោគជ័យ​នៃ​ទូរស័ព្ទ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់ផ្តើម​ស្គាល់​ទូរស័ព្ទ​ Samsung​ ត្រកូល​ Galaxy​ Note​។​ ​បន្ទាប់​ពី​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ ក្រុមហ៊ុន​សាម​សុង​ក៏​បាន​បង្ហាញ​មុខមាត់​ថ្មី​​របស់​ទូរស័ព្ទ​សាម​សុង​ Galaxy​ Note​ II​ ដែល​បាន​កែ​ច្នៃ​ចំណុចខ្សោយ​ខ្លះៗ​ដូច​ជា​ ប៊ិ​ច​ S​ Pen​ កាមេរ៉ា​ និង​ប្រព័ន្ធ​ទំនាក់ទំនង​ដើម្បី​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​។​ 
​ទោះបី​បច្ចេកវិទ្យា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​កំពុង​មាន​សន្ទុះ​យ៉ាងណា​ក៏​ដោយ​ ទូរស័ព្ទ​ Samsung​ Galaxy​ Note​ III​ ដែល​ត្រូវ​បាន​ផលិត​ក្នុង​ឆ្នាំ​ 2013​ នៅ​តែ​អាច​រក្សា​កេរ្តិ៍ឈ្មោះ​បាន​យូរ​ ដោយសារ​តែ​វា​ជា​ទូរស័ព្ទ​ស៊េរី​ Galaxy​ Note​ ដំបូង​បង្អស់​ដែល​បំពាក់​នូវ​អេ​ក្រង់​ប្រភេទ​ Super​ AMOLED​  ដែល​មាន​ទំហំ​ដល់​ទៅ​ 5.7​ អ៊ី​ញ​ ជាមួយនឹង​កម្រិត​ភាព​ច្បាស់​ 1080​ x​ 1920​ ភិ​ច​សែ​ល​។​ 
​គំនិត​ច្នៃប្រឌិត​លើ​ការ​រចនា​រូបរាង​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ Samsung​ កាន់តែ​មាន​ភាព​ទំនើប​ ជឿនលឿន​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​អាច​ផលិត​ទូរស័ព្ទ​ Samsung​ Galaxy​ Note​ 4​ បាន​យ៉ាង​ស្អាត​ រលើបរលោង​ ព័ទ្ធ​ទៅ​ដោយ​ស៊ុម​លោហៈ​ជុំវិញ​គួរ​អោយ​ទាក់ទាញ​ និង​ទូរស័ព្ទ​ Samsung​ Galaxy​ Note​ Edge​ ដែល​មាន​អេ​ក្រង់​ហៀរ​មក​គែម​ចំហៀង​ពិសេស​ ខុស​ប្លែក​ពី​ស្មា​ត​ហ្វូ​ន​ដទៃ​ទៀត​។​ 
​ជិត​មួយ​ឆ្នាំ​ហើយ​ ទូរស័ព្ទ​ Samsung​ Galaxy​ Note​ 5​ បាន​បង្ហាញ​រូបរាង​ស្តើង​ រលើបរលោង​ ដែល​បំពាក់​ទៅ​ដោយ​អេ​ក្រង់​ដ៏​ធំ​ កាមេរ៉ា​ភ្លឺ​ច្បាស់​ល្អ​ និង​ថ្ម​កាន់​បាន​យូរ​ ដែល​ក្រុមហ៊ុន​ Samsung​ មិន​ ធ្លាប់​ផលិត​ពី​មុន​មក​ ហើយ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ​ ក្រុមហ៊ុន​ Samsung​ នឹង​ដាក់​បង្ហាញ​ទូរស័ព្ទ​ Samsung​ Galaxy​ Note​ ថ្មី​ទំនើប​ ដែល​ជា​បច្ចេកវិទ្យា​ដ៏​កំពូល​របស់​ទូរស័ព្ទ​ត្រកូល​ Galaxy​ Note​។​ បើ​តាម​វេ​ប​សាយ​ pcadvisor.co.uk​ បាន​ឲ្យ​ដឹង​ថា​ Samsung​ ត្រូវ​បាន​គេ​ដឹង​ថា​ នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​ Galaxy​ Note​ 7​ និង​រំលង​ទូរស័ព្ទ​ Galaxy​ Note​ 6​ ដើម្បី​ទាន់​ជាមួយ​ស៊េរី​ត្រកូល​ S​ របស់​ខ្លួន​ ដែល​បាន​លក់​ ចេញ​ជា​ផ្លូវការ​ កាលពីដើម​ឆ្នាំ​ 2016​ កន្លង​ទៅ​។​»
​វេ​ប​សាយ​ bgr.com​ បាន​បញ្ជាក់​ថា​ តាម​រយៈ​ការ​បែកធ្លាយ​ថ្មីៗ​នេះ​ Samsung​ Galaxy​ Note​ 7​ អាច​នឹង​មាន​លក្ខណៈ​ពិសេស​ថ្មី​ ខុស​ប្លែក​ពី​ទូរស័ព្ទ​ដទៃៗ​ទៀត​លើ​ទីផ្សារ​ ដោយសារ​តែ​ទូរស័ព្ទ​នេះ​ភ្ជាប់​ជាមួយ​ នូវ​ iris​ scanner​ ក្នុង​ការ​ស្កេ​ន​ប្រ​ស្រី​ភ្នែក​ដើម្បី​ដោះ​សោរ​ដ៏​ទំនើប​ ដែល​ផ្តល់​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក​ប្រើប្រាស់​ និង​ប្រព័ន្ធ​ IP68​ ដែល​ការពារ​ធូលី​ដី​ មិន​ជ្រាប​ទឹកបាន​យ៉ាង​ល្អ​ ព្រមទាំង​បច្ចេកវិទ្យា​ថ្មី​ TouchWix​ interface​ ដ៏​កំពូល​របស់​ Android​ ។​ 
​ទោះបីជា​យ៉ាងណា​នៅ​ថ្ងៃ​ទី​ 02​ ខែសីហា​ នា​ពេល​ខាង​មុខ​នេះ​ ការ​ពិត​នឹង​បង្ហាញ​ថា​តើ​ទូរស័ព្ទ​ Samsung​ ត្រកូល​ Galaxy​ Note​ ចុង​ក្រោយ​នេះ​ពិតជា​កំពូល​ស្មា​ត​ហ្វូ​ន​ ដែល​មាន​លក្ខណៈសម្បត្តិ​ពិសេស​ ជាមួយ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ខុស​ពី​ត្រកូល​ Galaxy​ Note​ រៀមច្បង​មុនៗ​ និង​អស្ចារ្យ​ជាង​ ស្មា​ត​ហ្វូ​ន​ដទៃ​ទៀត​ ដូចដែល​គេហរ​ទំព័រ​ជាតិ​ និង​អន្តរជាតិ​ យ៉ាងច្រើន​លើសលប់​បាន​ធ្វើ​ ការ​ទស្សន៍​ទាយ​ដែរ​ ឬ​យ៉ាងណា​។​ 
​ប្រភព​ព័ត​មាន​៖
 
 
 
 
 
 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន