no-alternative title

ធ្លាយ​ព័ត​មាន​ថា​!​ Samsung​ Galaxy​ Note7​ អាច​កុម្ម៉ង់​មុន​បាន​ហើយ​

​តាម​កាលបរិច្ឆេទ​ផ្លូវ​ការណ៍​របស់​ Samsung​ គឺ​ក្រុមហ៊ុន​នឹង​បង្ហាញ​ចេញ​កំពូល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​កាត់​ហ្វា​ប់​ប្លែ​ត​ជំនាន់​ទី​ 7​ គឺ​ Galaxy​ Note​ 7​ នៅ​ថ្ងៃ​ទី​ 2​ ដើមខែ​ក្រោយ​នេះ​ គិត​ទៅ​វា​នូវ​តែ​ជាង​មួយ​អាទិត្យ​ទៀត​តែ​ប៉ុណ្ណោះ​ ដែល​គ្រប់យ៉ាង​ត្រូវ​បាន​លាត​ទ្រ​ដាង​ពី​កំពូល​ស្មា​ត​ហ្វូ​ន​ថ្មី​នេះ​។​ ទោះជា​យ៉ាងនេះ​ ក្តី​មាន​បណ្តាញ​ចែកចាយ​មួយ​ដែល​មានឈ្មោះ​ថា​ “Tech​ Shop”​ នៅ​ទីក្រុង​ Dubai​ បាន​ប្រកាស​ក្នុង​វ៉ិ​ប​សាយ​របស់​ខ្លួន​ថា​ “​អតិថិជន​អាច​ធ្វើការ​កុម្ម៉ង់​មុន​នូវ​កំពូល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ Note7​ ប៉ុន្តែ​តម្រូវ​ឲ្យ​បង់លុយ​កក់​មុន​ប្រមាណ​ $130​ ព្រមទាំង​ភ្ជាប់​មក​ជាមួយ​រូបភាព​កំពូល​ហ្វា​ប់​ប្លែ​ត​មួយ​នេះ​ទៀត​ផង​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​តាម​រូបភាព​ដែល​ Tech​ Shop​ បាន​ភ្ជាប់​មក​ជាមួយ​នោះ​យើង​ឃើញ​ថា​ Samsung​ Galaxy​ Note​ 7​ មាន​រូបរាង​ដូចដែល​ព័ត៌មាន​កន្លង​មក​បាន​ចុះ​ផ្សាយ​មែន​គឺ​វា​មាន​កញ្ចក់​អេ​ក្រង់​កោង​គែម​សងខាង​ (Dual​ Curved​ Screen)​ ស្រ​ដៀង​ត្រកូល​  Galaxy​ S6​ និង​S7​ edge​ ដែរ​។​ ហើយ​ជា​ពិសេស​វា​មាន​ចំនួន​បី​ពណ៌​គឺ​ទឹកមាស​ ទឹកប្រាក់​ និង​ពង​ក្រសា​។​ បើ​តាម​ព័ត៌មាន​ចុង​ក្រោយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា​ Samsung​ នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ Galaxy​ note7​ លក់​ជា​ផ្លូវ​ការណ៍​ក្នុង​ខែសីហា​តែ​ម្តង​ក្រោយ​ពី​ប្រកាស​បង្ហាញ​ជា​ផ្លូវ​ការណ៍​នៅ​ថ្ងៃ​ទី​ 2​ ដើមខែ​នេះ​៕

ប្រភពរូបភាព៖ http://www.sammobile.com/2016/07/22/here-is-the-galaxy-note-7-from-all-sides-in-gold-blue-and-silver/

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន