no-alternative title

ក្រុមហ៊ុន​ LG​ ធ្វើការ​បង្ហាញ​នូវ​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី​ចុង​ក្រោយ​គេ​បំផុត​នៅ​ក្នុង​ព្រឹត្តិការណ៍​ IFA​ 2016

​ក្រុមហ៊ុន​ LG​ Electronics​ នឹង​ធ្វើការ​បង្ហាញ​នូវ​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី​របស់​ខ្លួន​ Residential​ Air​ Conditioners​ (RAC)​ សម្រាប់​ដោះស្រាយ​ទៅ​លើ​ការ​ចម្រោះ​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ​ដំបូង​គេ​បំផុត​នៅ​ក្នុង​ទ្វីប​អ៊ឺ​រ៉ុ​ប​នៅ​ក្នុង​ព្រឹត្តិការណ៍​ IFA​ 2016​ ។​ ចាប់តាំងពី​ការ​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​ DUALCOOL​ រហូត​ដល់​ការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ក្នុង​ការ​ចម្រោះ​ខ្យល់អាកាស​បរិសុទ្ធ​នោះ​ ក្រុមហ៊ុន​ LG​ បាន​ធ្វើការ​បង្ហាញ​នូវ​ផលិតផល​ម៉ាស៊ីនត្រជាក់​ថ្មី​នេះ​ទៅ​កាន់​អតិថិជន​ទាំងអស់​នៅ​ក្នុង​ទ្វីប​អ៊ឺ​រ៉ុ​ប​ដែល​ចង់បាន​នូវ​ឧបករណ៍​ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ និង​ល្អ​ប្រើប្រាស់​បំផុត​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ភាព​ត្រជាក់​កាន់តែ​លឿន​ និង​ការ​សន្សំ​សំចៃ​ថាមពល​ជាមួយនឹង​ DUALCOOL

DUALCOOL​ របស់​ LG​ គឺជា​ម៉ាស៊ីនត្រជាក់​ដំបូង​បំផុត​ដែល​ប្រើប្រាស់​នូវ​ការ​សន្សំ​សំចៃ​ថាមពល​ Dual​ Inverter​ Compressor​ សម្រាប់​ជួយ​សន្សំ​ថាមពល​ និង​ផ្តល់​នូវ​ភាព​ត្រជាក់​កាន់តែ​លឿន​។​ វា​ត្រូវ​បាន​ទទួលស្គាល់​គុណភាព​ដោយ​អង្គការ​ធ្វើតេស្ត​ល្បីឈ្មោះ​លំដាប់​ពិភពលោក​ TUV​ Rheinland​ ដែល​បញ្ជាក់​ថា​ Dual​ Inverter​ Compressor​ អនុញ្ញាត​ឱ្យ​ LG​ DUALCOOL​ ប្រើប្រាស់​ថាមពលអគ្គីសនី​តិច​ជាង​មុន​ដល់​ទៅ​ 70​ ភាគរយ​ ហើយ​ត្រជាក់​ជាង​មុន​ដល់​ទៅ​ 40​ ភាគរយ​ជាង​ការ​ប្រើប្រាស់​នូវ​ម៉ាស៊ីនត្រជាក់​ដែល​មិន​មាន​ប្រើប្រាស់​នូវ​ Inverter​ ។​ លើស​ពី​នេះ​ទៀត​ LG​ បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ Advanced​ Compressor​ Technology​ សម្រាប់​ធ​ញ​វើ​ការ​កាត់​បន្ថយ​នូវ​សំឡេង​រំខាន​ទាប​បំផុត​ល្អ​បំផុត​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​បន្ទប់​ផ្ទះល្វែង​។​ ការ​ធានា​ទុកចិត្ត​របស់​បច្ចេកវិទ្យា​ Dual​ Inverter​ Compressor​ ទទួល​បានការ​ធានា​គាំទ្រ​រយៈពេល​ 10​ ឆ្នាំ​ ហើយ​ត្រូវ​បាន​ចាត់​បាន​ចាត់ទុកជា​ប់​ចំណាត់ថ្នាក់​កំពូល​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​នេះ​។​ DUALCOOL​ មានការ​រចនា​រូបរាង​យ៉ាង​ស្រស់​ស្អាត​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ដាក់​តាំងនៅ​ក្នុង​បន្ទប់​របស់​អ្នក​។​

​ការ​បង្កើត​នូវ​បរិស្ថាន​ដែល​ស្អាត​ ពោរពេញ​ដោយ​ផាសុកភាព​

​ការ​ប្រើប្រាស់​នូវ​មុខងារ​ Air​ Purifier​ របស់​ក្រុមហ៊ុន​ LG​ ដែល​អាច​ដំណើរការ​បាន​រហូត​ដល់​ 360​ ដឺ​ក្រេ​ជា​ពិសេស​វា​ភ្ជាប់​ជាមួយនឹង​មុខងារ​ Clean​ Booster​ សម្រាប់​ធ្វើការ​បង្កើត​នូវ​បរិយាកាស​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ព្រោះ​វា​បាន​ធ្វើការ​កម្ចាត់​ចោល​នូវ​ខ្យល់អាកាស​ពុល​ចេញ​អស់ពី​ក្នុង​បន្ទប់​។​ មុខងារ​ Clean​ Booster​ អនុញ្ញាត​ឱ្យ​ធ្វើការ​សម្អាត​ខ្យល់ពុល​ចេញ​បាន​លឿន​ជាង​ការ​ប្រើប្រាស់​នូវ​ម៉ាស៊ីនត្រជាក់​ធម្មតា​ ហើយ​វា​ដំណើរការ​បាន​លឿន​បំផុត​។​ លើស​ពី​នេះ​ទៀត​ សម្រាប់​មុខងារ​ Baby​ Care​ វិញ​បាន​បង្កើត​នូវ​ចរន្ត​ខ្យល់​ល្អ​បំផុត​សម្រាប់​ទារក​ និង​ក្មេង​តូចៗ​។​

 

​មុខងារ​មួយទៀត​នោះ​គឺ​ Smart​ Indicator​ និង​ Smart​ Lighting​ ជួយ​អ្នក​ប្រើប្រាស់​ក្នុង​ការ​ត្រួតពិនិត្យ​ទៅ​លើ​លក្ខ​ខ័​ណ្ឌ​អាកាសធាតុ​នៅ​ក្នុង​បន្ទប់​នៅ​ក្នុង​ពេលវេលា​ជាក់លាក់​ណាមួយ​។​ Smart​ Indicator​ ផ្តល់​នូវ​គុណភាព​ខ្យល់​បាន​ស្អាត​បំផុត​ ហើយ​លោក​អ្នក​អាច​ធ្វើការ​គ្រប់គ្រង​ទៅ​លើ​បរិមាណ​ខ្យល់​ដែល​មាននៅ​ក្នុង​បន្ទប់​បាន​ផង​ដែរ​។​ ចំនែក​ Smart​ Lighting​ ប្រើប្រាស់​នូវ​ពន្លឺ​ចំនួន​ 4​ ពណ៌​ដើម្បី​ធ្វើការ​គ្រប់គ្រង​ទៅ​លើ​គុណភាព​របស់​ខ្យល់​ ហើយ​អ្នក​អាច​ធ្វើការ​ត្រួតពិនិត្យ​បាន​ដោយ​គ្រាន់តែ​ក្រឡេក​មើល​តែ​បន្តិច​ប៉ុណ្ណោះ​។​

 

​លោក​ Jo​ Seong-jin​ ដែល​ជា​អគ្គនាយក​របស់​ LG​ Electronics​ និង​ Home​ Alliances​ &​ Air​ Solution​ Company​ បាន​បញ្ជាក់​ថា​”​ផលិតផល​សម្រាប់​ធ្វើការ​ដោះស្រាយ​ទៅ​លើ​ការ​ចម្រោះ​ខ្យល់អាកាស​បរិសុទ្ធ​នេះ​គឺ​ទាន់សម័យ​ ហើយ​ថែម​ទាំង​មាន​ប្រសិទ្ធិ​ភាព​បំផុត​ ហើយ​វា​កាន់តែ​ទាក់ទាញ​ជាង​អ្វី​ដែល​យើង​ធ្លាប់​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹ​តិ្ត​ការណ៍​ IFA​ កាលពី​ពេល​មុន​។​ អ្នក​ប្រើប្រាស់​នៅ​ទ្វីប​អ៊ឺ​រ៉ុ​ប​បាន​កំណត់​ស្តង់ដារ​ត្រឹមត្រូវ​នៅ​ពេល​ដែល​ពួក​គេ​ទទួល​បាន​នូវ​ផលិតផល​ដែល​ល្អ​មានគុណ​ភាព​ខ្ពស់​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​ដែល​យើង​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ IFA​ នេះ​។​”

 

 

​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន