ក្រុមហ៊ុន​ HTC​ ក្បត់​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​អាប់​ឌែ​ត​ទូរស័ព្ទ​ One​ A9​ ‘​ក្នុង​រយៈពេល​ 15​ ថ្ងៃ​’

​នៅ​ពេល​ដែល​ក្រុមហ៊ុន​ HTC​ បាន​ធ្វើការ​ប្រកាស​បង្ហាញ​នូវ​ទូរស័ព្ទ​ One​ A9​ ក្រុមហ៊ុន​មួយ​នេះ​ បាន​ធ្វើការ​សន្យា​ថា​ នឹង​ចេញ​កំណែទម្រង់​ថ្មី​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ របស់​ខ្លួន​នៅ​ក្នុង​រយៈពេល​ 15​ ថ្ងៃ​បន្ទាប់​ពី​ទូរស័ព្ទ​នេះ​បាន​បង្ហាញខ្លួន​។​ វា​ពិតជា​អស្ចារ្យ​ណាស់​មែន​ទេ​?​ ប៉ុន្តែ​វា​មិនមែន​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ 7.0​ នោះ​ទេ​។​ នៅ​ក្នុង​ការ​ប្រកាស​មួយ​ ក្រុមហ៊ុន​ HTC​ បាន​និយាយ​ថា​ សម្រាប់​ Software​ ថ្មី​នេះ​ នឹង​ធ្វើការ​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ HTC​ 10​ នៅ​ក្នុង​ត្រីមាស​ទី​ 4​ នៅ​ក្នុង​ឆ្នាំ​ 2016​ ក្រោយ​ពេល​ដែល​ធ្វើ​កំណែទម្រង់​ទៅ​លើ​ទូរស័ព្ទ​ One​ M9​ និង​ One​ A9​ របស់​ខ្លួន​។​ 

​ការ​កំណត់​ពេលវេលា​តាម​ការ​សន្យា​របស់​ក្រុមហ៊ុន​មួយ​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ក្រុមហ៊ុន​ HTC​ កំពុង​តែ​ក្បត់​នូវ​ការ​សន្យា​របស់​ខ្លួន​ទៅ​លើ​ទូរស័ព្ទ​ One​ A9​ បន្ទាប់​ពី​ក្រុមហ៊ុន​ Google​ បាន​ធ្វើការ​ប្រកាស​នូវ​ទូរស័ព្ទ​ Nougat​ នៅ​ថ្ងៃ​ទី​ 22​ ខែសីហា​ ដែល​មាន​ន័យ​ថា​ទូរស័ព្ទ​នេះ​ អាច​ធ្វើការ​អាប់​ឌែ​ត​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ ចុង​ក្រោយ​គេ​នេះ​នៅ​ថ្ងៃ​ទី​ 6​ ខែកញ្ញា​ខាង​មុខ​ឆាប់ៗ​នេះ​។​ យើង​បាន​ធ្វើការ​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​ HTC​ ហើយ​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​មួយ​នេះ​ បាន​បញ្ជាក់​ថា​ “​ជាមួយនឹង​ការ​បញ្ចេញ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ Android​ Nougat​ យើង​បាន​ប្រាប់​ទៅ​កាន់​វិស្វករ​របស់​យើង​ក្នុង​ការ​ផ្តល់​នូវ​កំណែទម្រង់​ថ្មី​ដើម្បី​បំពេញចិត្ត​ទៅ​កាន់​អ្នក​ប្រើប្រាស់​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ​នោះ​គឺថា​ ទូរស័ព្ទ​ One​ A9​ គឺ​នៅ​មាន​សមត្ថភាព​តិចតួច​នៅឡើយ​នៅ​ចាញ់​ HTC​ 10​ ហេតុ​ដូចនេះ​ យើង​បាន​សម្រេច​ថា​នឹង​ដាក់​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​នៅ​លើ​ HTC​ 10​ វិញ​ព្រោះ​ វា​អាច​ដំណើរការ​បាន​យ៉ាង​ល្អ​។​”​ការ​ឆ្លើយ​តប​បែប​នេះ​ ប្រហែលជា​មិនសូវ​ផ្តល់​នូវ​ការ​ពេញចិត្ត​សម្រាប់​អ្នក​ប្រើប្រាស់​នោះ​ទេ​ ព្រោះ​វា​អាច​ជា​ការ​បោកប្រាស់​ ឬ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ HTC​ ដើម្បី​លក់ដាច់​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន​នោះ​។​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​វា​ក៏​អាច​ជា​ហេតុផល​មួយ​សម្រាប់​អ្នក​ដែល​បាន​ទិញ​ទូរស័ព្ទ​នេះ​រួច​ហើយ​៕

 

ព័ត៌មានពាណិជ្ជកម្ម