no-alternative title

ក្រុមហ៊ុន​ Canon​ ប្រកាស​ចេញជាផ្លូវការនូវកំពូលផលិតផល​កាមេរ៉ា​របស់ខ្លួន EOS 5D​ Mark​ IV​

​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ន៍​ស​ប្តា​ហ៍​នេះ​ ក្រុមហ៊ុន​ Canon​ បាន​ធ្វើការ​ប្រកាស​នូវ​កាមេរ៉ា​ DSLR​ ជំនាន់​ទី​ 4​ របស់​ខ្លួន​ដែល​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​បំផុត​នោះ​គឺ​ EOS​ 5D​ Mark​ IV​ ។​  បើ​និយាយ​អំពី​កាមេរ៉ា​ Mark​ III​ (​ដែល​ពេល​នេះ​មាន​អាយុកាល​ 4​ ឆ្នាំ​ហើយ​នោះ​)​ គេ​ដឹង​ថា​ កាមេរ៉ា​ Mark​ IV​ បាន​ធ្វើការ​បន្ថែម​នូវ​មុខងារ​សំខាន់ៗ​ជា​ច្រើន​ដែល​កាន់តែ​ទំនើប​ និង​លក្ខណៈ​ពិសេស​ថ្មីៗ​។​ សម្រាប់​កាមេរ៉ា​នេះ​បាន​ភ្ជាប់​ជាមួយនឹង​ Sensor​ 30.4​ មេ​ហ្គា​ភិ​ច​សែ​ល​ជាមួយនឹង​ការ​ប្រើប្រាស់​ ISO​ ចាប់ពី​ 100​ រហូត​ដល់​ 32,000​ រួម​ជាមួយនឹង​ការ​ប្រើប្រាស់​ Digic​ 6+​ Image​ Processor​ របស់​ក្រុមហ៊ុន​ Canon​ និង​ប្រព័ន្ធ​មុខងារ​ Dual​ Pixel​ Autofocus​ System​ ផង​ដែរ​។​

​បើ​និយាយ​ពី​ល្បឿន​នៃ​ការ​ថតរូប​ភាព​របស់​វា​ក៏​លឿន​ផង​ដែរ​ ព្រោះ​វា​អាច​ថត​បាន​រហូត​ដល់​ទៅ​ 7​ ហ្វ្រែ​ម​នៅ​ក្នុង​មួយ​វិនាទី​។​ ចំនែក​ LCD​ Screen​ របស់​វា​វិញ​គឺ​មាន​ទំហំ​ដល់​ទៅ​ 3.2​ អ៊ី​ង​ដែល​បំពាក់​នូវ​ចំនួន​ភិ​ច​សែ​ល​ច្រើន​ជាង​មុន​ និង​ប្រើប្រាស់​នូវ​ Touch​ Sensitive​ ។​ ក្រុមហ៊ុន​ Canon​ ក៏​បាន​ធ្វើការ​បន្ថែម​នូវ​មុខងារ​ NFC​ និង​ Wi-Fi​ ដែល​ធ្វើ​ឱ្យ​ Mark​ IV​ កាន់តែ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​មុខងារ​ GPS​ ឬ​ការ​ភ្ជាប់​ទំនាក់ទំនង​បាន​ល្អ​នៅ​ពេល​ថតរូប​ផង​ដែរ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ថតរូប​ និង​វី​ដេ​អូ​ប្រាកដជា​ពេញចិត្ត​ និង​កោតសរសើរ​ចំពោះ​សមត្ថភាព​របស់​កាមេរ៉ា​មួយ​នេះ​ដែល​អាច​ធ្វើការ​ថត​វី​ដេ​អូ​បាន​ដល់​កម្រិត​ 4K​ នៅ​ក្នុង​ល្បឿន​ 30​ ហ្វ្រែ​ម​ក្នុង​មួយ​វិនាទី​ ឬ​វី​ដេ​អូ​កម្រិត​ 1080p​ នៅ​ក្នុង​ល្បឿន​ 60​ ហ្វ្រែ​ម​ក្នុង​មួយ​វិនាទី​។​ វា​អាច​ប្រើប្រាស់​នូវ​មុខងារ​ HDR​ ប្រសិនបើ​អ្នក​ចង់​ប្រើប្រាស់​នូវ​វី​ដេ​អូ​នៅ​ក្នុង​កម្រិត​មួយ​នេះ​។​ នៅ​ខាងក្នុង​កាមេរ៉ា​នេះ​ ក្រុមហ៊ុន​ Cannon​ បាន​ប្រើប្រាស់​នូវ​កញ្ចក់​ដើម្បី​កាត់​បន្ថយ​នូវ​ការ​ញ័រ​។​ ចំនែក​តួខ្លួន​របស់​វា​វិញ​គឺ​ធន់​ទៅ​នឹង​អាកាសធាតុ​ផ្សេងៗ​គ្នា​ហើយ​លោក​អ្នក​នៅ​តែ​អាច​ធ្វើការ​ថតរូប​ភាព​ ឬ​វី​ដេ​អូ​បាន​ល្អ​បំផុត​។​ 

 

​កាមេរ៉ា​ Canon​ EOS​ 5D​ Mark​ IV​ នេះ​នឹង​មក​ដល់​នៅ​ខាងក្រោយ​នេះ​ជាមួយនឹង​តម្លៃ​ប្រហែលជា​ 3499​ ដុល្លារ​គិត​ត្រឹមតែ​តួខ្លួន​របស់​វា​ ហើយ​បើ​អ្នក​បន្ថែម​នូវ​ EF​ 24-70mm​ F/4L​ ទៀត​នោះ​វា​មាន​តម្លៃ​ដល់​ទៅ​ 4399​ ដុល្លារ​។​ អ្នក​ក៏​អាច​ជ្រើស​យក​ EF​ 24-105mm​ F/4L​ IS​ II​ USM​ បាន​ផង​ដែរ​ប៉ុន្តែ​វា​មាន​តម្លៃ​ដល់​ទៅ​ 4599​ ដុល្លារ​៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន