no-alternative title

​Samsung បង្ហាញ​ទូទឹកកក​ស៊េរី​ថ្មី ធន់​បានយូរ និង​ការធានា 10 ឆ្នាំ​

 

​ក្រុមហ៊ុន Samsung ដែល​ជា​ក្រុមហ៊ុន​អេឡិចត្រូ​និក​ឈានមុខ​គេ​មួយ​នៅលើ​ពិ​ភព​លោក បាន 

​បង្ហាញ​ទូទឹកកក Samsung ស៊េរី RT 38 ថ្មី សម្រាប់​ទសវត្សរ៍​ថ្មី កាលពី​ថ្ងៃទី 24 ខែ​កុម្ភៈ នៅ​ផ្សារ​ទំនើប K4 បាក់​ទូក ដោយ មាន​ការចូលរួម​ពី​ភ្ញៀវ​កិត្តិ​យស និង​អ្នក​តំណាង​ផ្នែក​ព័​ត៌មាន​ជិត 50 នាក់ ព្រម​ទាំង​មាន​វត្តមាន​របស់​តា​រាច​ម្រៀង សុគន្ធ នីសា ដែល​ជា​អ្នក​តំណាង​ផលិតផល Samsung ផងដែរ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ទូ​ទឹកកក Samsung ស៊េរី RT 38 ថ្មី សម្រាប់​ទសវត្សរ៍​ថ្មី មាន​គ្រប់​យ៉ាង​ដែល​ម្ចាស់​គេហដ្ឋាន ត្រូវការ​។ លោក Laimpheng Vat ប្រធាន​គ្រប់​គ្រង​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន Thai Samsung Electronics Co., Ltd បាន​មាន​ប្រសាសន៍ថា “​ទូ​ទឹកកក Samsung ស៊េរី​ថ្មី​នេះ មាន​លក្ខណៈ ពិសេសៗ​ជាច្រើន ដែល​នឹងធ្វើ​ឲ្យ​អតិថិជន​ពេញចិត្ត​បំ​ផុត​ចំ​ពោះ​ទូទឹកកក​ដែល​ជាប់​ធន់ បានយូរ ស​ន្សំ​សំចៃ ថា​ម​ពល​ខ្ពស់ ងាយស្រួល​ប្រើ និង​អាច​រក្សាទុក​ម្ហូបអាហារ​ឲ្យ​នៅ​ស្រស់ បានយូរ​។ ទូ​ទឹកកក Samsung ស៊េរី RT 38 ថ្មី សម្រាប់​ទសវត្សរ៍​ថ្មី មាន​ភាព​ជាប់​ធន់ បានយូរ​ក្នុង​កម្រិតស្តង់ដារ​ខ្ពស់ ដោយ​មាន​ការធានា​រយៈ​ពេល​ពេល 10 ឆ្នាំ លើ​ប្រព័ន្ធ Digital Inverter Compressor ជាប់​ធន់​បានយូរ​មាន ថា​ម​ពល​ខ្ពស់ ស្ងាត់​ល្អ និង​ផ្តល់​ភាព​ត្រជាក់​ក្នុង ទូទឹកកក​បាន​ល្អ​បំផុត​។ លក្ខណៈពិសេស ដទៃ​ទៀត​មាន ដូចជា Moist Fresh Zone និង Quick Cooling Mode ដែល​អាច​រក្សាទុក​បន្លែ ផ្លែឈើ ត្រី​សាច់ ឲ្យ​នៅ​ស្រស់ៗ​បានយូរ​។ ហើយ អតិ​ថិ​ជន​របស់​យើង​នឹង​រីករាយ​ចំ​ពោះ​ភាពងាយស្រួល​នៃ​ការច្នៃប្រឌិត​ក្នុង​ការ​រក្សាទុក ម្ហូបអាហារ​របស់​ទូទឹកកក​ស៊េរី​ថ្មី​សម្រាប់​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅមុខ​ទៀត​ដូចជា​ធ្នើរ Easy Slide Shelf ជាដើម​”​។ អតិ​ថិ​ជន​ទាំងអស់ នឹង​មាន​ភាព​រីករាយ​ក្នុង​ក្នុង​ចិត្ត ចំពោះ​ការចំ​ណាយ​លើ​ថ្លៃ​អគ្គិសនី​តិ​ច ។​

 

​ទូ​ទឹកកក  Samsung ស៊េរី RT 38 ថ្មី សម្រាប់​ទសវត្សរ៍​ថ្មី គឺជា​អ្នក​ជំនាញ​ក្នុងការ​រក្សា​ម្ហូបអាហារ ដែល​កញ្ញា សុគន្ធ នីសា បាន​ថ្លែងថា មាន​ហេតុផល​ចំនួន 10 ដើម្បី​ជ្រើសរើស​ទូទឹកកក Samsung ស៊េរី​ថ្មី​នេះ​៖ 

​1.​​ធានា​រយៈពេល 10 ឆ្នាំ លើ​ប្រព័ន្ធ Digital Inverter Compressor: ស​ន្សំ​សំចៃ​ថា​ម​ពល / អគ្គិសនី និង​មាន​សំឡេង​ស្ងាត់​ល្អ​

​2.​​ថត​នីមួយៗ​ងាយស្រួល​ទាញ​

​3.​​ប្រព័ន្ធ​ត្រជាក់ Multi Flow​

​4.​​ប្រព័ន្ធគ្រប់​គ្រង Adaptive Defrost Control 

​5.​​ប្រព័ន្ធ​រក្សា​ភាព​ត្រជាក់ Cool Pack​

​6.​​តំបន់​ត្រជាក់ Moist Fresh Zone​

​7.​​ប្រព័ន្ធ​បំ​បាត់​ក្លិន Deodorizing Filter 

​8.​​ប្រព័ន្ធ​ភ្លើង​បំ​ភ្លឺ LED​

​9.​​ធ្នើរ​កញ្ចក់ Tempered Glass Shelves 

​10.​​ប្រអប់ ឬ​កន្លែង​ផ្ទុក​ដប​ទឹក​ធំ​ទូលាយ​

​ទូ​ទឹកកក Samsung ស៊េរី RT 38 ថ្មី សម្រាប់​ទសវត្សរ៍​ថ្មី មាន​លក់​នៅតាម​ហាង​នាំចូល​គ្រឿង អេឡិចត្រូ​និក​ធំៗ នៅ​គ្រប់​សាខា K4, ស៊ុន​ស៊ី​ម៉ិច​កូ​, ឡុង ទ្រី (​ផ្សារ​សុ​វណ្ណា​) និង​ផ្សារ​ទំនើប KTH Power Premium Mall (​ទល់មុខ​ស្ថានទូត​ចិន​) ក្នុង​តម្លៃ​ពិសេស និង​មាន​ការធានា​ជូន​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន