កាលពីថ្ងៃទី 26 មីនា 2014 ក្រុមហ៊ុន Nokia បានប្រកាសចេញលក់ Nokia X ជាស្មាតហ្វូនតម្លៃទាប ហើយមានកម្មវិធី Android™ apps យ៉ាងច្រើនលើសលប់ថែមទៀត ។ ជាមួយស្មាតហ្វូនម៉ូដែលថ្មីនេះ អតិថិជនអាចប្រើប្រាស់កម្មវិធី Android ផង និងសេវាកម្មមួយចំនួនរបស់ Microsoft ផង ។
Nokia X មានរូបរាងស្អាត គុណភាពល្អ និងមានផ្ទៃមុខបង្ហាញកម្មវិធីទូរស័ព្ទរាងក្រឡាការ៉ូស្រដៀងគ្នាទៅនឹងសែស្រឡាយស្មាតហ្វូន Lumia ។ វាមានផ្ទៃបង្ហាញពីរទំព័រគឺទំព័រ Home Screenសម្រាប់ ផ្ទុកកម្មវិធីដែលបញ្ចូលពីនាយនិងកម្មវិធីទាញយកពី Stores និង ទំព័រ Fast Lane សម្រាប់ផ្ទុកកម្មវិធីដែលបានបើករួច ។ បណ្តាអ្នកប្រើប្រាស់អាចទាញយកកម្មវិធីប្រកបដោយគុណភាពខ្ពស់ពី Nokia Store, ពីបណ្តា Stores ដែលផ្តល់ជូនដោយភាគីទីបី, ឬបញ្ចូលផ្ទាល់ពីកុំព្យូទ័រក៏បាន ។
Nokia X ក៏មានផ្តល់ជូនសេវាកម្មផ្សេងៗពី Microsoft ដែលក្នុងនោះរួមមាន Skype, OneDrive សម្រាប់ ផ្ទុកទិន្នន័យក្នុងប្រព័ន្ធអនឡាញ និងគណនីអ៊ីមែល Outlook.com ។
លោក Jerry Manus អគ្គនាយកនៃប្រតិបត្តិការក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡាវ បានបញ្ជាក់ថា ៖ យើងមានការជឿជាក់យ៉ាងមុតមាំថា បន្សំកម្មវិធី Android, សេវាកម្មពី Microsoft, ការរចនាស្អាតប្រកបដោយគុណភាពពី Nokia នឹងឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងចំណង់ ចំណូលចិត្តអតិថិជន នៅទូទាំងពិភពលោកជាពិសេសអតិថិជននៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់។
Nokia X: ទូរស័ព្ទតម្លៃទាបសមរម្យស្ថិតក្នុងសែស្រឡាយស្មាតហ្វូន X
Nokia X ទទួលបានការរចនាយ៉ាងល្អវិចិត្រពី Nokia ប្រកបទៅដោយពណ៌ដ៏លេចធ្លោ ។ វាមានរាងស្តើង កម្រាស់ត្រឹមតែ 10.4 មីលីម៉ែត្រ, ប្រើគង់បានយូរ, អេក្រង់ capacitive WVGA touch screen ទំហំ 4” ធំល្មមសម្រាប់ការអានអក្សរ, និងអាចប្តូរសម្បកគម្របថ្មបាន ។ ស្មាតហ្វូនដ៏ប្រសើរនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Nokia X Software Platform និងអង្គប្រតិបត្តិការ 1Ghz dual core Qualcomm Snapdragon ។
ការចេញលក់ និង លក្ខណៈសម្បត្តិសំខាន់ៗ
Nokia X នឹងមានដាក់លក់នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់ពីដំណាច់ខែមីនានេះតទៅក្នុងតម្លៃលក់រាយប្រមាណ $115 ។ ពណ៌សម្រាប់ជ្រើសរើសមាន បៃតងខ្ចី ក្រហមឆើត ខ្មៅ និងពណ៌ស ។