នៅថ្ងៃព្រហស្បត្តិ៍ ទី 27 ខែ មីនា ឆ្នាំ 2014 ក្រុមហ៊ុនសាមសុង បើកសម្ពោធផលិតផលថ្មីរបស់ខ្លួននោះ គឺម៉ាស៊ីន ត្រជាក់ AR 3050 រចនាម៉ូតល្អឥតខ្ចោះរូបរាងត្រីកោណថ្មី ដំបូងគេបង្អស់ មិនធ្លាប់មានពីមុនមក បង្កើនថាមពល ត្រជាក់កាន់តែខ្លាំង ដែលទើបតែចេញលក់នៅលើទីផ្សារនៃប្រទេសកម្ពុជានៅឯសណ្ឋាគារអ៊ិនធើកុងទីណង់តាល់ ក្នុងរយៈពេលពេញមួយថ្ងៃ។
ក្រុមហ៊ុនសាមសុងរៀបចំពិធីសម្ពោធនេះ ក្នុងគោលបំណងបង្ហាញជូនដល់ដៃគូពាណិជ្ជកម្មចែកចាយលក់បន្ត និងអ្នកប្រើប្រាស់ទាំងអស់ ឲ្យបានស្គាល់ផលិតផលម៉ាស៊ីនត្រជាក់សាមសុងរូបរាងថ្មីនេះ ហើយបានយល់ច្បាស់ អំពីលក្ខណៈពិសេស សារៈប្រយោជន៍ និងរបៀបប្រើប្រាស់ទូទៅរបស់ម៉ាស៊ីនត្រជាក់ A 3050 ដ៏វៃឆ្លាតនេះ ជា ពិសេសប្រកាសជូនជាផ្លូវការថា កញ្ញា សុគន្ធ នីសា គឺជាអគ្គរាជទូត ប្រចាំក្រុមហ៊ុនសាមសុងលើផលិតផល អេឡិចត្រូនិក ដើម្បីផ្សព្វផ្សាយនិងពង្រីកការចែកចាយឲ្យកាន់តែទូលាយដល់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងប្រទេសកម្ពុជា។
លោក ហ្គីហាន់ លី នាយកគ្រប់គ្រងថៃសាមសុងអេឡិចត្រូនិច ប្រចាំកម្ពុជា-ឡាវ បានមានប្រសាសន៍ នៅក្នុង ពិធីបើកសម្ពោធនេះថា់់៖ «ម៉ាស៊ីនត្រជាក់សាមសុងរូបរាងត្រីកោណគឺជាការរចនាម៉ូតប្រកបដោយភាពច្នៃប្រឌិត ដំបូងគេ និងមានលក្ខណៈពិសេសជាច្រើនរួមជាមួយបច្ចេកវិទ្យាទំនើប ងាយស្រួលប្រើប្រាស់សម្រាប់មនុស្ស សម័យទំនើប និងទទួលបាននូវសុខមាលភាពបែបធម្មជាតិ »។
លោក ហ្គីហាន់ លី បានបន្ថែមទៀតថា សាមសុង ខិតខំប្រឹងប្រែងស្រាវជ្រាវ ច្នៃប្រឌិតផលិតផលបច្ចេកវិទ្យា ថ្មីៗ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ឲ្យកាន់តែងាយស្រួល ទៅតាមសម័យបច្ចេកវិទ្យាទំនើប នាពេល បច្ចុប្បន្ននេះ និងសូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រប្រើប្រាស់គ្រប់ផលិតផលរបស់សាមសុង។
ការតាំងបង្ហាញនូវម៉ាស៊ីនត្រជាក់ដែលមានរូបរាងត្រីកោណថ្មីនេះ បានស្តែងឲ្យឃើញពីលក្ខណៈពិសេសរបស់ ម៉ាស៊ីនត្រជាក់សាមសុង A 3050 នេះគឺ រូបរាងថ្មីបង្កើនថាមពលកាន់តែខ្លាំង មានរាងត្រីកោណដែលអាចស្រូប និងបញ្ចេញខ្យល់បានកាន់តែខ្លាំង ផ្តល់នូវខ្យល់ត្រជាក់ស្រស់ស្រាយ ត្រជាក់កាន់តែឆាប់ ត្រជាក់កាន់តែឆ្ងាយ ត្រជាក់កាន់តែទូលំទូលាយ អាចបញ្ជានិងត្រួតពិនិត្យ ប្រព័ន្ធដំណើរការប្រើប្រាស់ថាមពលអគ្គីសនីរបស់ម៉ាស៊ីន ត្រជាក់ AR 3050 ដ៏វៃឆ្លាតតាមរយៈទូរស័ព្ទដៃស្មាតហ្វូន ជួយថែទាំនិងរកដំណោះស្រាយបញ្ហារបស់ម៉ាស៊ីនត្រ ជាក់ មានប្រព័ន្ធកំចាត់មេរោគពីរដំណាក់កាល មានប្រព័ន្ធការពារបីជាន់លើសពីម៉ាស៊ីនត្រជាក់ធម្មតា ថែមទាំង ធ្វើឲ្យមានផាសុខភាពបែបធម្មជាតិ និងសន្សំសំចៃថាមពលអគ្គីសនីខ្ពស់បានរហូតដល់ 60% ដែលបានជាប់ ចំណាត់ថ្នាក់ប្រើថាមពលតិចបំផុតនៅលើភពលោក ងាយស្រួលតម្លើងភ្ជាប់ជញ្ជាំង និងមានការធានារយៈពេល 10 ឆ្នាំ។
ពិធីសម្ពោធនេះត្រូវបានបញ្ចប់ក្រោយពេលធ្វើបទបង្ហាញនិងបណ្តុះបណ្តាលអំពីការប្រើប្រាស់និងអត្ថប្រយោជន៍ម៉ាស៊ីនត្រជាក់ សាមសុង A 3050 នៅពេលរសៀលម៉ោង 5 និង 30នាទី តាមពេលវេលាកំណត់ ព្រមទាំងថត រូបជុំគ្នាទុកជាអនុស្សាវរីយ៍។