no-alternative title

ក្រុមហ៊ុន​ Nokia​ រៀបចំ​ការ​ប្រណាំង​រថយន្ត​ក្នុង​ឱកាស​ប្រកាស​ចេញ​លក់​ Nokia​ X​ នៅ​កម្ពុជា​

 

នៅ​ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន​ Nokia​ X​ ក្រុមហ៊ុន​ Nokia​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ផ្តួចផ្តើម​នូវ​គំនិត​នៃ​ការ​ប្រកួតប្រណាំង​រថយន្ត​ជា​លក្ខណៈ​មិត្តភាព​ រវាង​អ្នក​សារព័ត៌មាន​ទាំងអស់​នៅ​ទីលាន​ Go​ Kart​ដើម្បី​រឹតចំណង​មិត្តភាព​ និង​ង្កើ​នភា​ព​ស្និទ្ធស្នាល​។​ កម្មវិធី​នេះ​មាន​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​អ្នក​សារព័ត៌មាន​ដែល​អញ្ជើញ​មក​ពី​ស្ថានីយ៍ទូរទស្សន៍​ កាសែត​ ទស្សនាវដ្តី​ គេហទំព័រ​ល្បីៗ​ និង​តំណាង​ក្រុមហ៊ុន​ Nokia​ ប្រចាំ​ប្រទេស​កម្ពុជា​ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ផ្សេង​ទៀត​។​

 

 

លោក Jerry Manus អគ្គនាយកក្រុមហ៊ុន Nokia​ ប្រចាំកម្ពុជា និងឡាវ

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ការ​ប្រកួត​នេះ​មាន​លក្ខណៈ​ជា​ក្រុម​ដែល​ត្រូវ​បាន​បែងចែក​ជា​ 6​ ក្រុម​ ដែល​ក្រុម​និ​មួយៗ​មាន​សមាជិក​ 5​ នាក់​។​ ក្រុម​និ​មួយៗ​ ទាមទារ​អោយ​មាន​ភាព​សហការ​ល្អ​ ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រើ​ថេរៈវេលា​តិច​ជាងគេ​ ដើម្បី​ទៅ​ដល់​គោលដៅ​ផ្តាច់​ព្រ័ត្ត​។​ ក្រុម​និ​មួយៗ​ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ដណ្តើម​យកជ័យ​ជំនះ​។​ ​យ៉ាងណាមិញ​ក្រុម​ដែល​បាន​ទទួល​ជ័យ​លា​ភី​ គឺ​បាន​ទៅ​លើ​អ្នក​សារព័ត៌មាន​មក​ពី​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា​ ស្ថានីយ៍ទូរ ទស្សន៍​អាស៊ី​អាគ្នេយ៍​ គេហទំព័រ​ Sabay​និង​ទស្សនាវដ្តី​ទីក្រុង​ព័ត៌មានវិទ្យា​ ដែល​ជ័យ​លា​ភី​ម្នាក់ៗ​ ទទួល​បាន​ទូរស័ព្ទ​ Nokia​ X​ ម្នាក់​មួយ​គ្រឿង​ផង​ដែរ​។​

 

 

ក្រុមទី ៦ ទទួលបានជ័យលាភីលេខ​ ១

 

 

​យើង​សង្កេត​ឃើញ​ថា​ទាំង​អ្នក​ប្រកួត​ទាំង​អ្នកចូលរួម​ទស្សនា​មាន​ភាព​សប្បាយ​រីករាយ​ ជាមួយនឹង​បរិយាកាស​ស្និ​ទ​ស្នាល​។​ គួរ​កត់សំគាល់​ផង​ដែរ​ថា​នេះ​ជា​លើក​ទី​៣​ ហើយ​ដែល​ក្រុមហ៊ុន​ Nokia​ បាន​រៀបចំ​កម្មវិធី​ប្រកួត​លក្ខណៈ​ជា​ក្រុម​សំរាប់​អ្នក​សារព័ត៌មាន​លើក​ទី​1​ គឺ​ការ​ប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព​ លើក​ទី​2​ ការ​ប្រកួត​ថតរូប​តាម​រយៈ​ទូរស័ព្ទ​ Lumia​ 1០20​ និង​លើក​ទី​3​ នេះ​គឺ​ការ​ប្រកួតប្រណាំង​រថយន្ត​នេះ​។​ រាល់​ការ​ប្រកួត​និ​មួយៗ​ សុទ្ធតែ​ទទួល​បានការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​បណ្តា​អ្នក​សារព័ត៌មាន​។​

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន